វិច្ឆិកា គឺជាខែប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងជាខែនៃវប្បធម៌ដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ ខណៈមរតកវប្បធម៌អរូបីរបស់កម្ពុជាចំនួន ៥ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងខែតែមួយ។

គិតមកទល់ពេលនេះ សម្បត្តិវប្បធម៌ខ្មែរ ១២ ហើយ ដែលបានចុះក្នុងបញ្ជីអង្គការយូណេស្កូ ក្នុងនោះមាន៖ ប្រាសាទអង្គរវត្ត , ប្រាសាទព្រះវិហារ , ប្រាសាទសំបូរព្រៃគុក , ប្រាសាទកោះកេរ , របាំព្រះរាជទ្រព្យ , ល្ខោនស្រមោលស្បែកធំ , ល្ខោនខោល , គុនល្បុក្កតោ , ចាប៉ីដងវែង , បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង , ខ្សែអាត់សំឡេងរឿងរាមកេរ្តិ៍តាគ្រុឌ , ល្បែងទាញព្រ័ត្រ។
សម្បត្តិវប្បធម៌ខ្មែរទាំង ១២ នេះត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាក្នុងកាលបរិច្ឆេទខុសៗគ្នា។ លើកលែងតែវប្បធម៌អរូបីចំនួន ៥ ខាងក្រោមនេះដែលត្រូវបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងខែតែមួយ ដ្បិតថា ឆ្នាំ និងថ្ងៃខុសគ្នា។
ទី១. របាំព្រះរាជទ្រព្យ (៧ វិច្ឆិកា ២០០៣)
ទី២. ល្ខោនស្រមោលស្បែកធំ (២៥ វិច្ឆិកា ២០០៥)
ទី៣. ល្ខោនខោល (២៨ វិច្ឆិកា ២០១៨)
ទី៤. គុនល្បុក្កតោ (២៩ វិច្ឆិកា ២០២២)
ទី៥. ចាប៉ីដងវែង (៣០ វិច្ឆិកា ២០១៦)





វប្បធម៌អរូបីរបស់កម្ពុជាទាំង ៥ នេះត្រូវបានចុះជាសម្បត្តិពិភពលោកក្នុងខែតែមួយពោលគឺក្នុងខែវិច្ឆិកា ហើយនេះគឺជាការចងចាំមួយដែលកូនខ្មែរត្រូវបន្តថែរក្សាសម្បត្តិវប្បធម៌ជាតិកុំឱ្យបាត់បង់ ដើម្បីទុកជាកេរដំណែលឱ្យកូនចៅជំនាន់ក្រោយ៕
រូបភាព ៖ បណ្ដាញសង្គម

























Account
Security
Favourite Content