ល្អខ្លាំង! តាកែវសាងសង់​សួនថ្មី បរិយាកាសស្រស់ស្រាយណាស់មានភ្នំខៀវស្រងាត់ហ៊ុំព័ទ្ធ

គួរ​ជា​ទី​សោមនស្ស​ សម្រាប់ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីរួម​ខេត្ត​តាកែវ ​​ក្រោយ​ជិតទទួល​បាន​​សួន​ដ៏​ស្រស់​ត្រកាល ​ដែល​អាច​កម្សាន្ត​លម្ហែ​អារម្មណ៍នា​ពេល​ល្ងាច​ និង​ថ្ងៃ​ចុង​សប្ដាហ៍​ជាមួយ​គ្រួសារ​​យ៉ាង​សប្បាយ​​រីករាយ​​។​​​​

សួន​ថ្មី​ដ៏​ស្រស់​ស្អាត​ ដែល​សាង​សង់​ជិត​រួច​រាល់​មួយ​នេះ​ស្ថិត​នៅ​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ជាប់​អាង​ទឹក​ទន្លាប់​ ក្នុង​ឃុំ​ព្រះ​បាទ​ជាន់​ជុំ ​​ស្រុក​គិរី​វង្ស​ ខេត្ត​តាកែវ ​​ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​​ទាំង​ស្រុង​ដោយ​ក្រុម​គ្រួសារ​សម្ដេច​វិបុល​បញ្ញា​​ សុខ​អាន ​​​។ ​ជា​សួន​ដែល​សាង​សង​ឡើង​លើ​ដី​​​មាន​ផ្ទៃ​ក្រឡា ​​១០០ ​ម៉ែត្រ​ និង​បណ្ដោយ ​៥០០ ​ម៉ែត្រ​ ហ៊ុំ​ព័ទ្ធ​ដោយ​ទេសភាព​ភ្នំ​ខៀវ​ស្រងាត់ ​វាល​ស្មៅ​បៃ​តង​​ និង​មាន​ដើមឈើ​ច្រូង​ច្រាង​គួរជា​ទី​​រីក​រាយ​​ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ទី​ធ្លា​ធំ​ទូលាយ​ងាយស្រួលក្នុង​ការ​ហាត់​ប្រាណ​ និងដើរ​កម្សាន្ត​អារម្មណ៍​ផង​ដែរ​។​​​​​​​​

គួរ​ឱ្យ​ដឹង​ដែរ​ថា​ សួន​ដ៏​ស្រស់​បំព្រង​មួយ​នេះ​មាន​ឈ្មោះ​ថា ​«សួន​វប្បធម៌​សម្ដេច​វិបុល​បញ្ញា​ សុខ​អាន​​​​​​» ត្រូវ​បាន​សាង​សង់​ឡើង​តាមរចនាបថលក្ខណៈ​ខ្មែរ​ ដោយមាន​ការ​សាង​សង់​​រូប​បដិមា​សរបស់​ម្ដេច​វិបុល​បញ្ញា​ សុខ​អាន, ​បណ្ណាល័យ, ​ទី​លាន​កីឡា,​ កន្លែង​ហាត់​ប្រាណ,​ ហាង​កាហ្វេ,​ កន្លែង​អង្គុយ​លម្ហែ​ និង​កន្លែង​ក្មេង​លេង ​​រោង​ទូកង​ កន្លែង​ឆ្លុះ​កែវ​យឹត​ ចំណត​រថយន្ត​ និង​ទោចក្រយាន​យន្ត​ ផែ​ទូក ​បន្ទប់​ទឹក​សាធារណៈ​ និង​ទី​លាន​ប្រារព្ធ​ពិធី​ផ្សេង​ៗ​ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា