ពៅ ធិតា 5th runner up​ ថា ម៉ាច ដាវី ឲ្យខោអាវនាងខ្ចី ទាំងនៅថ្មី សាមីខ្លួនមិនទាន់បានស្លៀក

បើ​ទោះ​ជា Miss Grand Cambodia 2024 រក​ឃើញ​ម្ចាស់​មកុដ និង​បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ​សុក្រសប្ដាហ៍មុន​ហើយ​ក្ដី តែ​​​រឿងរ៉ាវ​មួយ​ចំនួន​ទាក់ទង​នឹង​កម្មវិធី ព្រម​ទាំង​បេក្ខភាព​ផ្សេង​ៗ​នៅតែ​ត្រូវ​បាន​មហាជន​លើក​មក​និយាយ​មិន​ដាច់​ឡើយ។ ជាក់ស្ដែង ពៅ ធិតា Top 11 Grand Cambodia 2024 នៅ​តែ​លើក​យក ម៉ាច ដាវី មក​និយាយ​បន្ត​ទៀត​ដែរ។

ពៅ ធិតា គឺជា Miss Grand តំណែង​ខេត្ត​ព្រះសីហនុ ហើយ​នាង​បាន​ឈាន​ចូល​ក្នុង​ចំណាត់​ថ្នាក់ Top 11 នៃ​កម្មវិធី Miss Grand Cambodia 2024 នេះ​ដែរ។ នាង​បាន​លើក​យក​បុគ្គលិកលក្ខណៈ​លំដាប់​រង​ទី៣ Miss Grand Cambodia 2024 មក​សរសើរ​ចំៗ​​​ថា ម៉ាច ដាវី គឺជា​បវរកញ្ញា​មាន​អត្តចរិត​ល្អ ព្រម​ទាំង​ចាត់​ទុក​ជា​បងស្រី​អ៊ីចឹង។

ធិតា បាន​បង្ហោះ​វីដេអូ​១ ​កាល​ពី​ម្សិលមិញ ដែល​សកម្មភាព​ថត​បាន​ពី​ចំហៀង​ឆាក ឃើញ ម៉ាច ដាវី យក​ចិត្ត​ទុកដាក់​មក​លើ​រូប​នាង​យ៉ាង​ខ្លាំង​ដោយ​ជួយ​រៀបចំ​សក់​ឲ្យ​រៀបរយ ហើយ​នាង​ក៏​បាន​សំពះ​ និង​ឱប​គ្នា​យ៉ាង​ស្និទ្ធស្នាល។

នាង ក៏​បាន​រៀបរាប់ការ​ដឹង​គុណ ចំពោះ​ ដាវី ​នៅ​លើ​វីដេអូ​នោះ​ថា “ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ពី​មនុស្ស​ស្រី​ម្នាក់​ដែល​មិន​ត្រូវ​ជា​អ្វី​និង​ខ្ញុំ​សោះ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​លំបាក​ពេល​ដែល​ខ្ញុំ​ខ្វះខាត គឺ​គាត់​តែងតែ​ជួយ​ខ្ញុំ ពេល​ទៅ​ខេត្ត ឬ​ចូលរួម​កម្មវិធី គឺ​ខ្ញុំ​មិន​មាន​លុយ​សម្រាប់​ទិញ​សំម្លៀកបំពាក់​ថ្មី​គ្រប់គ្រាន់​ទេ ប៉ុន្តែ​គាត់​តែងតែ​អោយ​ខ្ញុំ​ដោយ​មិន​ខ្វល់​ថា​ឈុត​នោះ​នៅ​ថ្មី​គាត់​មិន​ទាន់​បាន​ពាក់​ទេ គាត់​តែង​តែង​ប្រាប់​រហូត​ថា​អោយ​មើល Q&A ស្អែក​ត្រូវ​ទៅ​កម្មវិធី​កុំ​អោយ​យឺត អត់​មាន​គ្រឿង make up ប្រើ​របស់​បង​មក អត់​មាន​អី​ពាក់​ប្រាប់​បង អត់​ក្រវិល​យក​របស់​បង មាន​រឿង​ជា​ច្រើន​ដែល​គាត់​បាន​ជួយ​ខ្ញុំ គាត់​តែងតែ​ជួយ និង​យក​ចិត្ត​ទុកដាក់​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​គាត់​ប្រៀប​បាន​ដូច​ជា​បងស្រី​ខ្ញុំ​ចឹង love you my sister Mach Davy ​ចឹង​ហើយ​ខ្ញុំ​សុំ​ចិត្ត​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​មួយ​ចំនួន​តូច​ដែល​មិន​បាន​ស្គាល់​គាត់​សោះ ហើយ​បាន​ជេរ​ប្រមាថ​ទៅ​លើ​គាត់​តើ​វា​សម​ដែរ ឬ​ទេ​សាក​យក​ចិត្ត​អ្នក​ទាំងអស់​គ្នា​ដាក់​ចិត្ត​គាត់ ហើយ​អ្នក​នឹង​យល់​ពី​អារម្មណ៍​របស់​គាត់​”។

ចំណែក ម៉ាច ដាវី គ្រាន់តែ​ឃើញ​សំណេរ​នោះ​ហើយ បាន​ចែករំលែក​បន្ត និង​ពោល​ថា​ចង់​អួល​ដើមក​បាត់​ទៅ​ហើយ នៅពេល​បេក្ខភាព​រួម​ការ​ក្រកួត​មើល​ឃើញ​ពី​គុណ​តម្លៃ​របស់​នាង​កន្លង​មក។ ចំណែក​អ្នក​គាំទ្រ និង​មិត្តភ័ក្តិ​របស់ 3rd runner up Miss Grand Cambodia 2024 ក៏​លើកឡើង​ដូច​ៗ​គ្នា​ថា ដាវី គឺជា​មនុស្ស​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ ចិត្ត​ល្អ ពឹង​អ្វី​ក៏​បាន។

កញ្ញា ពៅ ធិតា បាន​ក្លាយ​ជា 5th runner up Miss Grand Cambodia 2024 រួម​ជាមួយ 5th runner up ៥ រូប​ផ្សេង​ទៀត។ នាង​គឺ​ជា​បវរកញ្ញា​វ័យ​ក្មេង កម្ពស់ ១,៧៨ ម៉ែត្រ សម្រស់​ស្រស់​ស្អាត សម្បុរ​សណ្ដែក​បាយ​បែប​ខ្មែរ​ពិតៗ ព្រម​ជាមួយ​ទេពកោសល្យ​ពេញ​ខ្លួន។ ធិតា ក្រៅពីជាប់ 5th runner up នាង​ក៏​ទទួល​បាន​តំណែង Best Makeup Artist ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *