ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំមហោស្រពជាតិសិល្បៈសូន្យរូប និងសិល្បៈសិប្បកម្មស្ដីពី គំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព ចាប់ពីថ្ងៃ១ ដល់ថ្ងៃ ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

តាមរយៈមហោស្រពនេះដែរ ក្រសួងចង់បំផុសស្មារតីយុវជនជំនាន់ថ្មីឱ្យចូលរួមប្រឡងប្រជែងរចនាគំនូរបែបឌីជីថលក្នុងគោលបំណងផ្សព្វផ្សាយសម្រស់នៃភាពរីកចម្រើនមាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព។ ដូច្នេះសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមអាចដាក់ពាក្យ និងផ្ញើស្នាដៃប្រឡងប្រជែងចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នាវេលាម៉ោង៥ល្ងាច តាមរយៈលីងhttps://docs.google.com/…/1tdkST5pBPPXNbUKDD8bUpfs…/edit ឬ QR Telegram ដែលបានដាក់ជូននៅលើក្រដាសជូនដំណឹង។
ដោយឡែក ខ្លឹមសារនៃគំនូរប្រកួតប្រជែងត្រូវបង្ហាញឱ្យឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាដូចជា ទេសភាពតំបន់បេតិកភណ្ឌវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ឆ្នេរសមុទ្រ ដែលឆ្លុះបញ្ចាំងនូវសម្រស់ដ៏ស្រស់ត្រកាល ក៏ដូចជាការរស់នៅសុខដុមរបស់ប្រជាជនក្នុងតំបន់ទាំងនោះផងដែរ។ គួរបញ្ជាក់ដែរថា រាល់ស្នាដៃដែលដាក់ប្រកួតត្រូវតែជាស្នាដៃមិនធ្លាប់បានចូលរួមប្រកួតឬដាក់តាំងបង្ហាញជាសាធារណៈពីមុនមក។


ដោយឡែក នៅក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍មហោស្រពជាតិខាងលើក៏នឹងមានការរៀបចំតាំងបង្ហាញស្នាដៃសិល្បៈសូន្យរូប និងផលិតផលសិប្បកម្មពីបណ្ដាអង្គការសមាគម និងសហគមន៍នានា ព្រមទាំងរៀបចំកម្មវិធីស្វែងយល់អំពីមូលដ្ឋានគ្រឹះសិល្បៈទាំងពីរខាងលើព្រមជាមួយកម្មវិធីផ្សព្វផ្សាយសិល្បៈវប្បធម៌ផងដែរ៕

























Account
Security
Favourite Content