កម្មវិធីចាប់ឆ្នោតឈ្នះមហារង្វាន់ពីនំស្រួយណាបាទី នឹងប្រព្រឹត្តនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង ជាន់ផ្ទាល់ដី ចាប់ពីម៉ោង ៤ រសៀល តទៅ។ រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន ម៉ូតូហុងដាឌ្រីម ២០២៤ កង់អគ្គិសនី មាសសុទ្ធ ទូរស័ព្ទដៃ កង្ហា កាបូបស្ពាយ និងរង្វាន់នំស្រួយ ណាបាទី ជាច្រើនរង្វាន់។

លើសពីនេះក៏នឹងមានការចែកជូននំស្រួយណាបាទី ទទួលទានដោយឥតគិតថ្លៃ ព្រមជាមួយការលក់ក្នុងតម្លៃពិសេស និងការបន្ថែមជូនផលិតផលជាច្រើនទៅកាន់អតិថិជនផងដែរ។ ដូច្នេះសូមបងប្អូន អញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ យកលាភ យកសំណាង ពីនំស្រួយណាបាទីទាំងអស់គ្នា។


កុំភ្លេចជួបគ្នានៅ ផ្សារទំនើប ខេ ម៉ល វេង ស្រេង ជាន់ផ្ទាល់ដី នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៤។ អ្នកឈ្នះរង្វាន់ នឹងប្រកាសនៅក្នុង ហ្វេសប៊ុកផេកផ្លូវការ (Nabati Cambodia) និងតាមបណ្ដា ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។ អ្នកឈ្នះរង្វាន់ត្រូវអញ្ជើញមកទទួលរង្វាន់នៅក្រុមហ៊ុនដោយផ្ទាល់ និងភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត។ ប្រសិនបើរាល់ការទាក់ទងទៅអ្នកឈ្នះរង្វាន់ពុំមានការឆ្លើយតប ចំនួន៣ថ្ងៃ ក្រុមហ៊ុននឹងធ្វើការផ្ទេររង្វាន់ទៅអ្នកឈ្នះបន្ទាប់។


នំស្រួយណាបាទី ជាផលិតផលមានគុណភាពខ្ពស់មកពីប្រទេសឥណ្ឌូនេស៊ី ត្រូវបានចែកចាយនៅលើទីផ្សារអន្ដរជាតិជាង ៦០ប្រទេស ចាប់តាំងពីឆ្នាំ ១៩៨៥ និងត្រូវបានចែកចាយក្នុង ប្រទេសកម្ពុជា ដោយក្រុមហ៊ុន ណាប៉ាទិ ហ្វូដ (ខេមបូឌា) ឯ.ក ក្នុងឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន៕
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!
លេខទូរស័ព្ទទំនាក់ទំនង 098 777 271


























Account
Security
Favourite Content