ពេជ្រ សូលីកា និងក្រុមការងារយកអាហារទៅចែកជូនក្មេងៗខ្វះខាតនៅតំបន់ចាក់សំរាមជើងឯក

ជា​ទង្វើ​គួរ​​ឱ្យ​កោត​សរសើរ​ តារា​ចម្រៀង​ ពេជ្រ​ សូលីកា ​​​និង​ក្រុម​ការងារ​បាន​រៀប​ចំ​ទាំង​កម្លាំង​កាយ ​​ដាក់​ទាំង​កម្លាំង​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ចាក់​សំរាម​ជើងឯក ​ដើម្បី​ចែក​អាហារ​ និង​សម្ភារៈ​​ខ្លះ​ៗជូន​ទៅ​​​ដល់​ក្មេង​ៗ​​ដែល​ខ្វះ​ខាត​ និង​អ្នក​រស់​នៅ​ទី​នោះ​​​។​

​តារា​ចម្រៀង​ស្រី ​ពេជ្រ​ សូលីកា ​​​ត្រូវ​បាន​ប្រិយមិត្ត​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ខណៈ​អ្នកនាង​បាន​ធ្វើ​បុណ្យ​ចែក​អាហារ​ទៅ​ដល់​អ្នកដែល​ត្រូវ​ការ​ពិត​ប្រាកដ​ក្នុង​តំបន់​ចាក់​សំរាម​ជើង​ឯក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

តាម​រយៈ​រូប​ភាព​ច្រើន​សន្លឹក​ដែល​អ្នកនាង​បាន​ចែក​រំលែក​មាន​សកម្មភាព​ជាច្រើន​ដែល​អ្នក​នា​ង និង​ក្រុមការងារ​បាន​​រៀប​ចំ​ឡើង​​ដូច​ជា​ការ​ចែក​នូវ​អាហារ​ពេល​ព្រឹក​ជូន​ដល់​ក្មេង​ៗ​​ ការ​ចម្អិន​អាហារ​ថ្ងៃ​ត្រង់​ជូន​ចាស់​និង​ក្មេង​ៗ ​​ព្រម​ទាំង​បាន​ចែក​ជួយ​សម្ភារៈ​លេង​មួយ​ចំនួន ​និង​​មាន​ជា​ការ​ផ្ដល់​នូវ​ថវិកា​ដល់​ពួកគាត់​ថែម​ទៀត​ផង​។​ ក្នុងសកម្មភាពនាថ្ងៃនោះក្រៅអំពីអ្នកនាង ពេជ្រ​ សូលីកា និងក្រុមការងារ មិត្តភក្តិ ក៏ឃើញមានវត្តមាន​អ្នកផលិតមាតិការូបសង្ហា រ៉េននី ដារ៉ា និងដៃគូរផងដែរ​។​

ស្រប​ជាមួយ​សកម្មភាព​មនុស្សធម៌​មួយ​នេះ ​អ្នក​នាង​បាន​បង្ហោះ​សារ​មួយ​ឃ្លា​ដែល​អាច​ចាក់​​ទម្លុះ​បេះ​ដូង​អ្នក​ដែល​បាន​អាន​ដែលមានន័យថា៖ ​«សង្ឃឹម​ថា​អាហារ​មួយ​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​រីករាយ​ និង​មាន​ក្តី​សុខ​ដូច​ដែល​ខ្ញុំ​កំពុង​មាន​ដែរ​»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា