ត្រឹមជាអាហារសម្រន់ខ្មែរយ៉ាងសាមញ្ញ ២ មុខអាចកែប្រែវាសនាជីវិតមនុស្សមួយគ្រួសារ

សាកបិទភ្នែកហើយនឹកស្រមៃដល់ក្លិននំគូឆាយចៀនឈ្ងុយៗជា​មួយសំបកស្រួយៗប៉ះគ្នាជាមួយទឹកត្រីផ្អែមពិតជាបានផ្ដល់រសជាតិឆ្ងាញ់ជាប់មាត់មិនអាចបំភ្លេចបាន ជាពិសេសសម្រាប់អ្នកចូលចិត្តរសជាតិហិរក៏អាចបន្ថែមជាមួយម្ទេសឆាបន្តិចទៀតនឹងរឹតតែបង្កើនឱជារសថែមមួយកម្រិតទៀត។

យ៉ាងណាមិញក៏នៅមានលតឆាដែលជាអាហារសម្រន់របស់ខ្មែរមួយមុខដែលប្រជាជនកម្ពុជាស្គាល់ច្បាស់ និងមិនដែលរំលងហើយក៏ជាដៃគូដៃកង់ជាមួយនំគូឆាយដែរ។ លតឆាក្ដៅៗឈ្ងុយៗឆាភ្លាមៗជាមួយបន្លែស្រស់អមដោយសាច់គោ ប៉ាតេ ថែមពងទាចៀនមួយគ្រាប់ទៀត និងស្រោចទឹកត្រីផ្អែម ហើយលួចម្ទេសបន្តិចរឹតតែធ្វើឆ្ងាញ់ជក់មាត់ញ៉ាំហើយចង់ញ៉ាំទៀត។

បើនិយាយដល់លតឆា និងនំគូឆាយច្បាស់ណាស់ប្រជាជនកម្ពុជាសុទ្ធតែបានទទួលទានក៏ដូចជាស្គាល់យ៉ាងច្បាស់ថា ២​ មុខនេះគឺជាអាហារសម្រន់សាមញ្ញៗដែលទទួលបានការគាំទ្រពីមនុស្សជាច្រើន។ មិនត្រឹមប៉ុណ្ណេះ ក្លិនឈ្ងុយរបស់អាហារសម្រន់ ២ មុខនេះក៏បានអន្ទងចិត្តជនបរទេសជាច្រើនដែលបានមកលេងប្រទេសកម្ពុជាឱ្យចូលមកភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់ផងដែរ រហូតដល់មានអ្នកបង្កើតមាតិកាបរទេសជួយផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានដឹងទៀត។

អ្វីដែលគួរចាប់អារម្មណ៍ជាងនេះគឺអាហារសម្រន់យ៉ាងសាមញ្ញទាំង ២ មុខនេះបានក្លាយជាមុខរបរមួយដែលចិញ្ចឹមគ្រួសារមួយតំណរ រហូតត្រូវបានគេស្គាល់ថា គ្រួសារ គ្រួសារលតឆានំគូឆាយ។ នៅក្នុងសំណេររបស់ លោក ពិន ពណ្ណរាយ បច្ចុប្បន្នជាសហគ្រិនគ្រួសារលតឆានំគូឆាយបានថ្លែងថាកាលពីមុនជីវភាពរបស់លោកពិតជាលំបាក រស់នៅក្នុងភាពក្រខ្សត់ រកអង្ករច្រកឆ្នាំងសឹងមិនបាន ដូច្នេះទើបអ្នកមានគុណទាំងពីរខំប្រឹងធ្វើការទាំងថ្ងៃទាំងយប់រហូតត្រូវផ្ញើកូននៅបងប្អូនឱ្យជួយមើលថែទៀតផង។

ពីដើមឡើយគ្រួសាររបស់លោកមិនបានចាប់ផ្ដើមមុខរបរលក់លតឆា និងនំគូឆាយភ្លាមនោះទេ ពោលគឺពេលរៀបការថ្មីៗឪពុកម្ដាយរបស់លោកបានរកស៊ីលក់ពោតកំបោរ និងនំបញ្ចុកជាដើម។ ក្រោយមកទើបអ្នកទាំងពីរសម្រេចចិត្តប្ដូរមុខរបរមកលក់នំគូឆាយ និងលតឆាធ្វើដោយដៃចាប់តាំងពីកូនរទេះតូចមួយរហូតជោគជ័យក្លាយជាម្ហូបប្រចាំតំបន់នៅក្នុងខេត្តសៀមរាប។ ក្រោយតស៊ូរៀនសូត្រ ធ្វើការច្រើនកន្លែងដើម្បីប្រមូលបទពិសោធន៍ការងារ ពេលនេះលោក ពិន ពណ្ណរាយ បានក្លាយសហគ្រិនគ្រប់គ្រងមុខរបរនេះបន្ដពីអ្នកមានគុណ ហើយក៏ទទូលបានភាពជោគជ័យកាន់តែខ្លាំង។

ជាមួយការខិតខំប្រឹងប្រែងរៀនសូត្រទាំងចំណេះ និងជំនាញមិនចេះតិចឆ្នាំ នៅក្នុងឆ្នាំ ២០២២ គ្រួសារលតឆានំគូឆាយបានក្ដោបពានរង្វាន់ដល់ទៅ ៣ ក្នុងនោះមានដូចជាទីមួយ 2022 Outstanding Entrepreneur Award ក្នុងកម្មវិធីពានរង្វាន់ សហគ្រិនវ័យក្មេងកម្ពុជា ទីពីរចំណាត់ថ្នាក់លេខ ១ ក្នុងកម្មវិធី Entrepreneur challenge 2022 program របស់សាលាទេសចរណ៍ប៉ូឌុយប្រូល និងទីបីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ គ្រួសារលតឆាបានទទួលចំណាត់ថ្នាក់លេខ១ ប្រចំាតំបន់សៀមរាបដែលមាន សហគ្រិនជាច្រើនចូលរួមដែលមកពីខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងឧត្តមានជ័យ។

លុះមកដល់ឆ្នាំ២០២៣ គ្រួសារលតឆានំគូឆាយ​ បានចូលរួម​ប្រកួតពានរង្វាន់​សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៣ ដោយទទួលបានជ័យលាភី លេខ១ និង ចុងក្រោយ​គឺចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី I-Story ដែលរបៀបចំដោយ ASIP ។

ដូច្នេះនេះសបង្ហាញឱ្យឃើញពីសក្ដានុពលរបស់ម្ហូបខ្មែរយើងខ្លាំងមិនធម្មតាដោយចាប់ផ្ដើមពីកូនរទេះតូចមួយរហូតដល់ក្លាយជាអាហារប្រចាំតំបន់រួមជាមួយពានរង្វាន់ដល់ទៅ ៥ នៅក្នុងដៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។