រមណីយដ្ឋានកែច្នៃបែបធម្មជាតិមួយកន្លែងកំពុងទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនាពេលសម្រាកចុងសប្ដាហ៍។ ទោះមានអាយុកាលរាងចំណាស់បន្តិចក្ដី តែរមណីយដ្ឋាន ល្បាក់ទឹកព្រៃនប់ នៅតែជាតំបន់ដែលអាចស្រូបទាញទេសចរហូរហែមិនដាច់។

គិតមកទល់ពេលនេះរមណីយដ្ឋាន ល្បាក់ទឹកព្រៃនប់ មានអាយុកាលជាង ២០ ឆ្នាំហើយ។ កន្លែងកម្សាន្តបែបធម្មជាតិកែច្នៃក្បែរជើងភ្នំមួយនេះបង្កើតឡើងតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។ ប្រសិនជាអ្នកទៅដល់ទីនោះអ្នកប្រាកដជាបានឃើញទេសភាពធម្មជាតិព្រៃភ្នំដែលមានខ្សែទឹកហូរចុះពីលើភ្នំគួរឱ្យចង់គយគន់ គួបផ្សំនឹងចម្ការស្រកានាគ មានអាងទឹក ១១ កន្លែង និងខ្យូសអង្គុយលេងប្រមាណ ៣០ ទៀត។
រមណីយដ្ឋាន ល្បាក់ទឹកព្រៃនប់ មានទីតាំងស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្រាប់បងប្អូនដែលចង់ទៅលេងកម្សាន្តនៅទីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ មកដល់ភូមិសាស្ត្រខាងលើ ត្រូវបត់ចូលតាមផ្លូវក្រាលក្រួសក្រហម ១ខ្សែប្រហែលជា ៣ គីឡូម៉ែត្រ ដោយចំណាយរយៈពេលប្រមាណជា ១៥ នាទី នោះយើងនឹងទៅដល់ រមណីយដ្ឋាន ល្បាក់ទឹកព្រៃនប់ ។
ចំពោះការចូលលេងកម្សាន្តនៅក្នុងរមណីយដ្ឋានខាងលើបងប្អូនគ្រាន់តែចំណាយ ១ពាន់ ទៅ ២ពាន់រៀលប៉ុណ្ណោះ។ រីឯរថយន្តគឺអាចចតបាននៅខាងក្នុងរមណីយដ្ឋានតែម្ដង។ ដោយឡែក រមណីយដ្ឋាន ល្បាក់ទឹកព្រៃនប់ នៅពុំទាន់មានបឹងហ្កាឡូ ផ្ទះសំណាក់ ឬ សណ្ឋាគារនៅឡើយទេ៕







រូបភាព មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ


























Account
Security
Favourite Content