ទៅលេងកោះ ព្រហ្មចារី ដែលគេល្បីថាសម្រស់ស្អាតដូចខ្លាំង

តំបន់​អេកូ​ទេសចរណ៍​មួយកន្លែង​ក្នុង​ខេត្ត​ក្រចេះ​ត្រូវ​បាន​ប្រសិទ្ធិនាម​ថា​ជា កោះ​ព្រហ្មចារី ខណៈ​ទី​​តំបន់​មួយ​នេះ​មាន​ទេសភាព​ស្រស់​ស្អាត​ខ្លាំង សឹងតែ​រកអ្វី​ប្រៀបផ្ទឹមមិនបាន។

«កោះ​យ៉ៃ​» ដែល​ប្រជាជន​ក្នុង​តំបន់​តែង​ហៅ​ត​គ្នា​ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថ្មី​ថា​ជា​កោះ ព្រហ្មចារី ក៏​ព្រោះ​តែ​ទី​នោះ​មាន​សម្រស់​ស្អាត​គាប់​ភ្នែក​ទាក់​ចិត្ត​អ្នក​ដែល​បាន​ទៅ​ដល់​ឱ្យ​គយ​គន់​មិន​ចេះ​ជិន​ណាយ​។ ​កោះ​ធម្មជាតិ​ដែល​ស្ថិត​នៅ​​កណ្ដាល​ដង​ទន្លេ​មេគង្គ​មួយ​នេះ​មាន​សក្ដានុពល​ទេសចរណ៍​ជា​ច្រើន​ដែល​អាច​ឱ្យ​អ្នក​ទេសចរ​បាន​ទទួល​អារម្មណ៍​ប្លែក​ភ្នែក​ជាមួយ​ទេសភាព​ដ៏​ស្រស់​ត្រកាល​ចម្រុះ​សម្បូរ​បែប​​​ ដោយ​ការ​ជិះ​ទូក​ឬ​កាណូត​ដើម្បី​ទស្សនា​សត្វ​ផ្សោត​នៃ​ដង​ទន្លេ​មេគង្គ​ ស្វែង​យល់​ពី​វប្បធម៌ ​ប្រពៃណី​ ទំនៀម​ទម្លាប់​ ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ជា​ពិសេស​នោះ​គឺ​បាន​ទស្សនា​សត្វ​ក្ដាន់​ដែល​ជា​សត្វ​កម្រ​​ក្នុង​តំបន់​មួយ​នេះ​ថែម​ទៀត​ផង​។ ក្រៅ​អំពី​សកម្មភាព​ខាង​លើ​អ្នក​ទេសចរ​ដែល​ទៅ​លេង​កោះ​ ព្រហ្មចារី​ ក៏​អាច​ស្ទូច​ត្រី​ ពិកនិក​ និង​បង្កើត​សកម្មភាព​រីករាយ​ជា​ច្រើន​ជាមួយ​ខ្សាច់​សក្បុស​នៅ​លើ​កោះ​មួយ​នោះ​បាន​ដែរ​។

តាម​រយៈ​ការ​ផ្ដិត​យក​រូបភាព​ពិត​ៗ​របស់​សម្រស់​ធម្មជាតិ​នៃ​កោះ​មួយ​នេះ​បាន​បង្ហាញ​ពី​អនុភាព​ និង​សក្ដានុពល​ដ៏​អស្ចារ្យ​នៃ​តំបន់​អេកូ​ទេសចរណ៍​មួយ​កន្លែង​នេះ​ដែល​អ្នក​ទេសចរ​ក្នុង​ស្រុក​មិន​គួរ​ណា​មើល​រំលង​ ជា​ពិសេស​ក្នុង​អំឡុង​ចុង​ឆ្នាំ​នេះ​ដែល​ទេសភាព​ពិត​ជា​ស្រស់​ស្អាត ​និង​ត្រជាក់​ភ្នែកគួរឱ្យចង់ទៅកម្សាន្ត​តែ​ម្ដង​។​​

កោះ ព្រហ្មចារី មាន​ទី​តាំង​ស្ថិត​នៅ​ឃុំ​ជ្រោយ​បន្ទាយ​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្ត​ក្រចេះ​ ចម្ងាយ​ប្រមាណ​ ១៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ អ្នក​ទេសចរ​ដែល​ចង់​ទៅ​កម្សាន្ត​នៅ​តំបន់​មួយ​នេះ​អាច​ជិះ​កាណូត​តាម​ទន្លេ​មេគង្គ​ប្រមាណ​ជា​ ២០ នាទី​នឹង​បាន​ទៅ​ដល់​កោះ ​ព្រហ្មចារី​ ដែលគេ​ល្បី​តៗគ្នា​ថា ​មាន​ទេសភាព​ស្រស់​ស្អាត​ ប្រៀប​ដូចនារីទើបតែពេញរូបពេញរាងជាក់​ជា​មិន​ខាន៕

រូបភាព ផ្ដល់​ជូន​ដោយ​លោក Panharoth Kim (គឹម បញ្ញារ័តន៍)



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ



Leave a Reply

Your email address will not be published.Required fields are marked *