១ ថ្ងៃសោះ! ខ្មែរ ប៊ែវើរីជីស ចែករង្វាន់ម៉ូតូ Vespa ៦ រង្វាន់ និងទូរស័ព្ទដៃ Samsung ១,៥០០ រង្វាន់ ដល់អតិថិជន​


​ភ្នំពេញ៖ ចាប់រង្វាន់ពិត ឈ្នះរង្វាន់ពិត និង​សុក្រឹតបំផុត! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហ៊ាននិយាយ ហ៊ានធ្វើ និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលរៀបចំកម្មវិធី មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ ១,០០០,០០០$ ​ និងបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែ មីនា ឆ្នាំ២០២៥​​ បាននាំយកលាភសំណាងដ៏មហាសាល ធ្វើឱ្យកក្រើកដល់អតិថិជនទូទាំងប្រទេស។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើង ​ក្នុងគោលបំណងសូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ​ ខ្មែរ ប៊ែវើរីជីស  កន្លងមក។ នេះ គឺជាការរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុក និងជួយលើកទឹកចិត្តដល់សហគ្រិនខ្មែរ ដែលមានមហិច្ឆតាខ្ពស់​ចង់ជួយសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន​ ហើយក៏សង្ឃឹមថា ការចាប់រង្វាន់លើកទី១ នេះ គឺជាការផ្ដល់សំណាង ​និងជាលាភជ័យដល់អតិថិជនទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ​នេះផងដែរ។

ខ្មែរ ប៊ែវើរីជីស មានក្រុមហ៊ុនមេ ជីប ម៉ុង គ្រប់គ្រងដោយសហគ្រិនខ្មែរ​ ១០០% ​​បានឈរជើងលើទីផ្សារយ៉ាងរឹងមាំអស់រយៈពេលជាង​ ៤០ ឆ្នាំមកហើយនៅ​កម្ពុជា និងនៅតែបន្តអភិវឌ្ឍន៍ផលិតផលខ្មែរប្រកបដោយភាពច្នៃប្រឌិត ​ឱ្យមានការប្រកួតប្រជែងខ្ពស់ទាំងក្នុងទីផ្សារកម្ពុជា និងបរទេស ដោយបានវិនិយោគបង្កើតនូវរោងចក្រស្តង់ដារលំដាប់ពិភពលោក តម្លើងនូវគ្រឿងចក្រខ្នាតធំ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ និងគ្រឿងផ្សំល្អឥតខ្ចោះ ក្រោមការធ្វើតេស្តជាមួយការវាយតម្លៃជាប្រចាំដោយអ្នកជំនាញលំដាប់អន្តរជាតិ។


រង្វាន់នៅមិនទាន់អស់ទេ! សម្រាប់បងប្អូនទាំងអស់គ្នាដែលទិញ​ភេសជ្ជៈប៉ូវកម្លាំង VIKINGZ,DAZZ, KIZZ, ICY COOL និង​ទឹកពិសា កម្ពុជា​​​​ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមកុំចោលសំបកកេសឲ្យសោះព្រោះថា មានឱកាសឈ្នះរង្វាន់ធំច្រើនដូចជា៖ ​ផ្ទះអាជីវកម្ម របស់ ជីប ម៉ុង លែន, ​ទូរស័ព្ទម៉ាក​ Samsung រហូតដល់​ ៥,០០០ រង្វាន់ និងម៉ូតូ Vespa ១៨ រង្វាន់​ ដែលកំពុង​រង់ចាំបងប្អូន​មកទទួលលាភជ័យពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។សូមបញ្ជាក់ផងដែរថា៖ ការចាប់រង្វាន់ពីកម្មវិធី «មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាប់ $ ១,000,000» នៅសល់ ៤ លើកទៀត៖

​ការចាប់រង្វាន់លើកទី២ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥

​ការចាប់រង្វាន់លើកទី៣ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥

​ការចាប់រង្វាន់លើកទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥

​ការចាប់រង្វាន់លើកទី៥ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥

គាំទ្រផលិតផលក្នុងស្រុក គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រការលើកស្ទួយសេដ្ឋកិច្ច និងជួយអភិវឌ្ឍវិស័យធំៗនៅកម្ពុជា។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *