គុណភាព ជាគន្លឹះជោគជ័យ ក្នុងការអភិវឌ្ឍក្រុមហ៊ុនកូនខ្មែរឱ្យនៅរាប់រយឆ្នាំទៅមុខ ខ្មែរ ប៊ែវើរីជីស ដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុនពិភពលោក ៣ នេះ

ធាតុសំខាន់ៗ ដើម្បីសាងម៉ាកយីហោជាតិ និងអាចធ្វើឱ្យក្រុមហ៊ុនឈរលើទីផ្សារ ១០០ឆ្នាំទៅមុខ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងសិក្សាស្វែងយល់ពីការអនុវត្តល្អៗ Best Practice បច្ចេកវិទ្យាទំនើបៗចុងក្រោយ និងបទពិសោធន៍ដុសខាតធនធាន ពីក្រុមហ៊ុនដៃគូផ្គត់ផ្គង់ធំៗលំដាប់ពិភពលោក ដែលមានអាយុកាលជាង ១០០ឆ្នាំ នៅអឺរ៉ុប ក្នុងគោលដៅនាំយកបទពិសោធ វត្ថុធាតុល្អៗមកបន្តពង្រឹងគុណភាព និងសាងក្រុមហ៊ុនខ្មែរឱ្យនៅតែរក្សាជំហជាក្រុមហ៊ុនប្រកាន់ភ្ជាប់លើស្តង់ដា និងលេចធ្លោនៅលើឆាកអន្តរជាតិ។

នៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាង ១៨នាក់ ដឹកនាំដោយអ្នកឧញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើដំណើរទៅដល់ក្រុមហ៊ុនដែលជាដៃគូ និងជាអ្នកផ្គត់ផ្គង់ធំៗរួមមាន៖ ក្រុមហ៊ុន Kersia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់សុវត្ថិភាពផ្នែកជីវសាស្ត្រ ធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ ស្អាតមានអនាម័យល្អ។ ក្រុមហ៊ុន Archer Daniels Midland ឬហៅកាត់ថា (ADM) ជាក្រុមហ៊ុនសាជីវកម្មកែច្នៃម្ហូបអាហារ និងពាណិជ្ជកម្មពហុជាតិរបស់អាមេរិក ដែលមានបទពិសោធន៍ច្រើនជាង 120ឆ្នាំ រួមទាំងក្រុមហ៊ុន Barthaas ដែលជាក្រុមហ៊ុនដៃគូផ្គត់ផ្គង់ផ្កាហប់លំដាប់ពិភពលោក មានរោងចក្រនៅសហរដ្ឋអាមេរិក អូស្ត្រាលី និង អឺរ៉ុប។

តាមរយៈការធ្វើដំណើរទស្សនកិច្ចសិក្សានេះផងដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែផ្ដោតនៅលើយុទ្ធសាស្រ្តទីផ្សារតែមួយនោះទេ តែនេះគឺជាការវិនិយោគទុនទៅលើធនធានមនុស្ស ពង្រឹងសមត្ថភាពបុគ្គលិកឱ្យក្លាយជាធនធានពេញដោយសក្ដានុពល មានទាំងចំណេះដឹង ចំណេះជំនាញ បច្ចេកទេសកម្រិតពិភពលោក ក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍន៍ក្រុមហ៊ុនឱ្យកាន់តែជឿនលឿន និងមានស្ថេរភាពបន្តជំនាន់រាប់រយឆ្នាំទៅមុខទៀត។

ជាការពិតណាស់ក្រុមហ៊ុនមួយអាចឈរបានយូរអង្វែង មានឈ្មោះល្បីល្បាញក្នុងប្រវត្តិសាស្ត្រតជំនាន់ គឺចាំបាច់ណាស់ត្រូវមានទាំងធនធានមនុស្ស និងសិក្សាពីបច្ចេកទេសក្រុមហ៊ុនធំៗលំដាប់ពិភពលោក មកអនុវត្តជាក់ស្ដែង។ តួយ៉ាងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបលើកនេះ គឺជាអ្វីដែលខ្មែរ ប៊ែវើរីជីស កំពុងតែឈានឆ្ពោះមកដល់ចំណុចនេះហើយ តាមរយៈការរកដៃគូវិនិយោគ ជាក្រុមហ៊ុនបរទេសធំៗ ដែលអាចធានាលើគុណភាពផលិតផល ដើម្បីធានាថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរដែលខ្លាំង ផ្តោតលើគុណភាព សុវត្ថិភាព ពិតប្រាកដ៕

គាំទ្រ ខ្មែរ ប៊ែវើរីជីស ដើម្បីលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *