ការខិតខំប្រឹងប្រែងកន្លងមកពិតជាមិនជាខកបំណងពិតមែន ជាលទ្ធផលខេត្តកែប ដែលជាខេត្តមួយជាប់ឆ្នេរសមុទ្រកម្ពុជា ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី ៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ឆ្នាំ ២០២៤ ។

កែបជាខេត្តដែលតូចជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង ៤ របស់កម្ពុជា។ មានផ្ទៃដីតូចពិតមែន ប៉ុន្តែខេត្តដែលបង្កើតឡើងនៅឆ្នាំ ២០០៨នេះ មានសក្ដានុពលសម្បូរបែបដល់ទៅ ៣៥ កន្លែងមាន ឆ្នេរកែប កោះ បាតសមុទ្រ ក៏ដូចជាសក្ដានុពលផ្នែកទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងកសិ-ទេសចរណ៍ជាច្រើនទៀត។






ទឹកដីនៃខេត្តមួយនេះ មានកូនភ្នំតូចៗសម្បូរទៅដោយព្រៃឈើ ស្ថិតនៅដាច់ៗពីគ្នា។ នៅតាមបណ្ដោយឆ្នេរមានប្រវែង ២៦ គីឡូម៉ែត្រ គេឃើញមានដើមកោងកាង និងថ្មខ្មៅៗ។ ជួរភ្នំនៅក្នុងខេត្ត កែប មានកម្ពស់ ៣០០ ម៉ែត្រ លយរហូតដល់សមុទ្រ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកែប ចាប់ផ្ដើមមានសកម្មភាពឡើងវិញ ទាំងចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏មានការកើនឡើងយ៉ាងរហ័សផងដែរ។
កន្លងមកគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាតអាស៊ានបានសម្រេចប្រគល់ ពានរង្វាន់ទីក្រុងស្អាត ដល់ខេត្តកែប ជាប់មាត់សមុទ្រដ៏ស្រស់ស្អាត បន្ទាប់ពីក្រសួងទេសចរណ៍បានផ្ដល់ ពានរង្វាន់ផ្ការំដួល៣ទង ដល់ទឹកដីដែលមានបរិស្ថានស្អាត និងមានជីវចម្រុះមួយនេះ។
យ៉ាងណាមិញនាពេលថ្មីៗនេះ ខេត្តកែប ក៏បានទទួល ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២០២៤-២០២៦ ដែលនេះជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់៕
ប្រភពរូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍


























Account
Security
Favourite Content