ផ្សារក្ដាម ខេត្តកែប កំពុងល្បីសុះសាយទៅពិភពលោក ដោយស្នាដៃ Content Creator បរទេសដ៏ល្បីម្នាក់នេះ

អ្នកផលិតមាតិការុករកម្ហូបអាហារប្លែកៗលើពិភពលោក Best Ever Food Review Show កំពុងធ្វើឱ្យផ្សារក្ដាម ប្រចាំខេត្តកែប កំពុងល្បីទៅដល់ពិភពលោក ក្រោយមានអ្នកទស្សនារាប់សែនដង នៅលើបណ្ដាញសង្គម និងការចូលបញ្ចេញមតិរាប់ពាន់នាក់។

ដូចដែលបានដឹងហើយថា ផ្សារក្ដាម គឺជាជង្រុកគ្រឿងសមុទ្រគ្រប់ប្រភេទស្រស់ៗ សម្រាប់ជូនភ្ញៀវទេសចរ មានទាំងស្រស់ មានទាំងចម្អិនស្រាប់ និងមានទាំងការចម្អិនភ្លាមៗ។ តាមរយៈវីដេអូប្រមាណជាង ២០នាទី Best Ever Food Review Show បានបង្ហាញ និងរៀបរាប់ពីគ្រឿងសមុទ្រស្រស់ៗ ដូចជាក្ដាមធំៗ បង្គារធំៗ មឹកធំៗ លក់ក្នុងតម្លៃយ៉ាងទាបសឹងមិនគួរឱ្យជឿ ខណៈដែលគ្រឿងសមុទ្រចម្អិនដោយចុងភៅល្បី មានតម្លៃរាប់រយដុល្លារឯណោះ។

ទិដ្ឋភាពទាំងស្រុង នៅក្នុងផ្សារក្ដាម ត្រូវបានផ្សព្វផ្សាយយ៉ាងលម្អិតដោយអ្នកផលិតមាតិកាដ៏ល្បីលំដាប់ពិភពលោកខាងលើ។ ក្នុងនោះដែរក៏មានមតិជាច្រើនបានលើកឡើងខុសៗគ្នា បង្ហាញពីការចាប់អារម្មណ៍ចង់មកទស្សនាប្រទេសកម្ពុជា និងមានមតិមួយចំនួន បានរិះគន់ទៅលើអាជីវករដែលរកស៊ីមិនស្មោះត្រង់ កោរភ្ញៀវបរទេសជាដើម។

ទស្សនាវីដេអូ៖

ផ្សារក្ដាម ជាកន្លែងមួយដ៏ពេញនិយមមិនថាភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរក្នុងស្រុកនោះទេ យើងអាចទៅស្វែងរកគ្រឿងសមុទ្រគ្រប់ប្រភេទនៅទីនេះ ជាពិសេសគឺល្បីក្ដាមមានរសជាតិផ្អែមឆ្ងាញ់ ខុសពីខេត្តជាប់ឆ្នេរផ្សេងៗទៀតរបស់កម្ពុជា។ ទន្ទឹមនឹងនេះដែរក៏ធ្លាប់មានមតិរិះគន់ លើការលក់ដូរមិនស្មោះត្រង់ បន្លំភ្នឺកជញ្ជីង លក់របស់មិនល្អឱ្យភ្ញៀវជាដើម។ សង្ឃឹមថា អាជីវករនឹងកែប្រែឡើងវិញ ដើម្បីទាក់ទាញអ្នកទេសចរទៅកម្សាន្តកាន់តែច្រើនឡើង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *