ស្ថានីយរថភ្លើងកំពត ជាស្នាដៃស្ថាបត្យកម្មដ៏លេចធ្លោមួយរបស់លោកអ៊ុង ក្រពុំផ្កា ស្ថាបត្យកអស្ចារ្យក្នុងការសាងសង់នាសម័យសង្គមរាស្ត្រនិយម។ សំណង់ដ៏ប្រណិតដែលសង់ឡើងតាំងពីឆ្នាំ១៩៦៧ មួយនេះរក្សាបានភាពមាំ និងបន្តប្រើប្រាស់មកទល់ពេលបច្ចុប្បន្ន។

រម្លឹកពីស្ថានីយផ្លូវរថដែកនៅកម្ពុជាមហាជនប្រាកដជាធ្លាប់បានស្គាល់សំណង់ប្រវត្តិសាស្ត្រមួយកន្លែងក្នុងខេត្តកំពតនោះ គឺស្ថានីយរថភ្លើងកំពត។
ស្ថានីយរថភ្លើងប្រវត្តិសាស្ត្រមួយនេះជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូននិងពាណិជ្ជកម្មដែលតភ្ជាប់ខេត្តកំពតទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេសកម្ពុជានិងប្រទេសជិតខាង។ ដោយឡែក ក្រោយរបបខ្មែរក្រហមក្នុងអំឡុងទសវត្សឆ្នាំ ១៩៧០ ស្ថានីយមួយនេះបានធ្លាក់ក្នុងសភាពទ្រុឌទ្រោមហើយសេវារថភ្លើងក៏ត្រូវបានបញ្ចប់។ ក្រោយបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ ស្ថានីយនេះត្រូវបានស្តារឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ ២០០០ និងបានដាក់ឱ្យដំណើរការដល់សព្វថ្ងៃ។
សព្វថ្ងៃនេះ ស្ថានីយរថភ្លើងកំពតមានតួនាទីជាសារមន្ទីរ និងមជ្ឈមណ្ឌលវប្បធម៌ ដែលបង្ហាញពីប្រវត្តិសាស្រ្ត វប្បធម៌នៃទីក្រុង និងតំបន់ជុំវិញ ហើយក៏ជាស្ថានីយតាំងបង្ហាញអំពីប្រវត្តិសាស្ត្រផ្លូវរថភ្លើងក្នុងប្រទេសកម្ពុជាផងដែរ៕







រូបភាព ផ្ដល់ជូនដោយ ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា/ណុប វណ្ណារិទ្ធ


























Account
Security
Favourite Content