អ្នកផលិតមាតិកាក្នុងស្រុកល្បីៗជាច្រើននាក់បាននាំគ្នាឡើងប្រាសាទតាមាន់ក្នុងគោលបំណងផ្សព្វផ្សាយពីកិត្យានុភាពនៃប្រាសាទបុរាណមួយនេះ ដើម្បីឱ្យបរទេសបានស្គាល់និងបានមកលេងកម្សាន្តជាពិសេសឱ្យកូនខ្មែរជំនាន់ក្រោយស្គាល់ថានេះប្រាសាទរបស់ខ្មែរ។

ថ្មីៗនេះអ្នកផលិតមាតិកាល្បីៗបាននាំគ្នារៀបចំបេសកកម្មមួយទៅកាន់ខេត្តឧត្តរមានជ័យដើម្បីបានទៅទស្សនាប្រាសាទតាមាន់ធំដោយផ្ទាល់ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបរទេសបានស្គាល់កាន់តែទូលំទូលាយ។ ចំពោះបេសកកម្មលើកនេះបណ្ដាអ្នកផលិតមាតិកាល្បីៗនៅក្នុងស្រុកបានចំណាយពេលក្នុងការឡើងទៅទស្សនាប្រាសាទបុរាណខ្មែរមួយនេះដោយផ្ទាល់ដោយបានផ្ដិតយករូបភាពក៏ដូចជាវីដេអូដើម្បីចែកចាយលើបណ្ដាញសង្គមឱ្យបានដល់ពលរដ្ឋទាំងក្នុងនិងក្រៅស្រុកបានឃើញទិដ្ឋភាពដ៏អស្ចារ្យនៃប្រាសាទតាមាន់លើទឹកដីនៃប្រទេសកម្ពុជា។
គួរឱ្យដឹងដែរថាប្រាសាទតាមាន់មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ ៥៦ មានចម្ងាយពីទីរួមក្រុងសំរោង ៤៨ គីឡូម៉ែត្រ។ ពីប្រាសាទតាមាន់ធំទៅប្រាសាទតាមាន់តូចមានចម្ងាយជិត ២គីឡូម៉ែត្រ។ ប្រាសាទតាមាន់ធំមានទំហំ ៦០ ម៉ែត្រX៦០ ម៉ែត្រ សាងសង់អំពីថ្មភក់ស្ថិតនៅលើខ្នងភ្នំដងរែក៕




រូបភាព ៖ រៀនថត Rean Thort & RICK គោប្រាក់ & ឡាយ ប៊ុនឡេង

























Account
Security
Favourite Content