អ្នកផលិតមាតិកាល្បីៗ ឡើងប្រាសាទតាមាន់ធំក្នុងគោលបំណងផ្សព្វផ្សាយតំបន់ទេសចរ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ល្បីៗ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ឡើង​ប្រាសាទ​តា​មាន់​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ពី​កិត្យានុភាព​នៃ​ប្រាសាទ​បុរាណ​មួយ​នេះ ​ដើម្បី​ឱ្យ​បរទេស​បាន​ស្គាល់​និង​បាន​មក​លេង​កម្សាន្ត​ជា​ពិសេស​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្គាល់​ថា​នេះ​ប្រាសាទ​របស់​ខ្មែរ។

ថ្មីៗនេះ​អ្នក​ផលិត​មាតិកា​ល្បី​ៗ​បាន​នាំ​គ្នា​រៀប​ចំ​បេសកកម្ម​មួយ​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ​ដើម្បី​បាន​ទៅ​ទស្សនា​ប្រាសាទ​តា​មាន់​ធំ​​ដោយ​ផ្ទាល់​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ឱ្យ​បរទេស​បាន​ស្គាល់​កាន់​តែ​ទូលំទូលាយ។ ចំពោះ​បេសកកម្ម​លើក​នេះ​បណ្ដា​អ្នក​ផលិត​មាតិកា​ល្បីៗ​នៅ​ក្នុង​ស្រុក​បាន​ចំណាយ​ពេល​ក្នុង​ការ​ឡើង​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​នេះ​ដោយ​ផ្ទាល់​ដោយ​បាន​ផ្ដិត​យក​រូបភាព​ក៏​ដូច​ជា​វីដេអូ​ដើម្បី​ចែកចាយ​លើ​បណ្ដាញ​សង្គម​ឱ្យ​បាន​ដល់​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​បាន​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​តា​មាន់​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ប្រាសាទ​តា​មាន់​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​គូ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ តាម​ផ្លូវ​ជាតិ​លេខ ៥៦ មាន​ចម្ងាយ​ពី​ទី​រួម​ក្រុង​សំរោង ៤៨ គីឡូម៉ែត្រ។ ពីប្រាសាទតាមាន់ធំទៅប្រាសាទតាមាន់តូចមានចម្ងាយជិត ២គីឡូម៉ែត្រ។ ប្រាសាទ​តា​មាន់​ធំ​មាន​ទំហំ ៦០ ម៉ែត្រX៦០ ម៉ែត្រ សាង​សង់​អំពី​ថ្ម​ភក់​ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​ដង​រែក៕

រូបភាព ៖ រៀនថត Rean Thort & RICK គោប្រាក់ & ឡាយ ប៊ុនឡេង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *