របៀបធ្វើ «ត្រីបំពងឆាទឹកអំពិលទុំ»

គ្រឿងផ្សំ៖

ត្រី ១ ក្បាល (ប្រហែល ៦ ខាំ)

ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ

ខ្ទឹមសចិញ្ច្រាំ ៣ ស្លាបព្រាបាយ

ម្រេច កន្លះស្លាបព្រាកាហ្វេ

ស្ករស​ ១ ស្លាបព្រាកាហ្វេ

ម្សៅបំពង ១ ស្លាបព្រាបាយ

ម្សៅឆា ២ ស្លាបព្រាបាយ

ម្ទេសខៀវ

ម្ទេសក្រហម

ខ្ទឹមស ២ មើម (បក)

ប្រេងឆា

ខ្ញី ២ ទៅ ៣ បន្ទះ (ហាន់សរសៃតូចៗ)

ទឹកស៊ុបមាន់ ១ ពែងកន្លះ

ស្ករត្នោត ១ ស្លាបព្រាបាយកន្លះ

ទឹកអំពិលទុំ ២ ស្លាបព្រាបាយ

ទឹកត្រី ២ ស្លាបព្រាកាហ្វេ

អំបិល ១ ស្លាបព្រាកាហ្វេ

ជីរវ៉ាន់ស៊ុយ (ហាន់ប្រវែងប្រហែលមួយថ្នាំងដៃ)

វិធីធ្វើ៖

  • ជាដំបូងយើងត្រូវលាងសម្អាត និងស្រកាត្រីឱ្យស្អាតជាមុនសិន។
  • បន្ទាប់មកចាប់ផ្ដើមចៀរសាច់ត្រីចេញដោយទុកតែឆ្អឹងឱ្យជាប់ជាមួយក្បាល។
  • ក្រោយចៀរហើយ ត្រូវកាត់សាច់ត្រីជាកង់ៗប្រវែងប្រហែល ២ ថ្នាំងដៃ។
  • បន្ទាប់ពីកាត់ហើយ យើងត្រូវយកទៅប្រឡាក់ជាមួយទឹកស៊ីអ៊ីវ ខ្ទឹមសចិញ្ច្រាំ ម្រេច ស្ករស ម្សៅបំពង និងម្សៅឆាច្របល់ចូលគ្នាឱ្យសព្វរួចទុកមួយឡែក។
  • ចំណែកឯក្បាល និងឆ្អឹងដែលនៅសល់ក៏ត្រូវប្រឡាក់ជាមួយម្សៅបំពងដែរ។
  • ក្រោយមកទៀត ចាប់ផ្ដើមបុកម្ទេសខៀវ ម្ទេសក្រហម និងខ្ទឹមសឱ្យម៉ត់បន្តិចរួចដួសទុកមួយឡែកសិន។
  • បន្ទាប់មកទៀត ដាក់ខ្ទះ និងប្រេងឱ្យក្ដៅសឹមបំពងសាច់ត្រីទុកឱ្យក្រៀមល្អហើយសឹមស្រង់ឡើង។
  • ចំណែកឯងឆ្អឹងត្រីក៏ត្រូវបំពងដូចគ្នា។
  • ក្រោយបំពងត្រីហើយ ចាប់ផ្ដើមធ្វើទឹកស្រូបដោយដាក់ប្រេងឱ្យក្ដៅរួចចាក់ខ្ញី ម្ទេស និងខ្ទឹមបុកចូលរំលីងឱ្យឈ្ងុយ។
  • បន្ទាប់មកទៀត ចាក់ទឹកស៊ុបមាន់ ស្ករត្នោត ទឹកអំពិលទុំ ទឹកត្រី និងអំបិលចូលហើយកូរឱ្យរំលាយសព្វល្អ។
  • ក្រោយមកទៀត យើងកូរម្សៅឆាជាមួយទឹកហើយចាក់ចូលក្នុងខ្ទះរួចកូរឱ្យឡើងខាប់បន្តិចសឹមបិទភ្លើង។
  • ចុងក្រោយរៀបឆ្អឹងត្រីដាក់ចាន ហើយយកសាច់ត្រីទៅឆាជាមួយទឹកអំពិលទុំរួចដួសមកដាក់ និងរោយជីរវ៉ាន់ស៊ុយជាការស្រេច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ