គ្រឿងផ្សំ៖
ដំឡូងបារាំង ៣ ខាំ (ហាន់ហើយ)
ប្រេងអូលីវ ១ ស្លាបព្រាបាយ
ប៉េងប៉ោះកំប៉ុង ១០០ ក្រាម
ស្លឹកអូរីកាណូ (តាមចំណូលចិត្ត)
ខ្ទឹមសចិញ្ច្រាំ ១ ស្លាបព្រាបាយ
ខ្ទឹមបារាំង ៣ ស្លាបព្រាបាយ (ចិញ្រ្ចាំបន្តិច កុំឱ្យម៉ត់ពេក)
អំបិល ១ ស្លាបព្រាកាហ្វេ
ម្រេច ១ ស្លាបព្រាកាហ្វេ
ស្ករស ១ ស្លាបព្រាបាយ
ឈីស mozzarella (តាមចំណូលចិត្ត)
សាច់ salami (តាមចំណូលចិត្ត)
វិធីធ្វើ៖
- ដំបូងយើងត្រូវរំលីងខ្ទឹមស និងខ្ទឹមបារាំងឱ្យឈ្ងុយបន្តិច។
- មើលល្មមឈ្ងុយបន្តិចហើយ ត្រូវដាក់ប៉េងប៉ោះកំប៉ុងចូល។
- ទុកឱ្យឡើងពុះបន្តិចសឹមដាក់អំបិល ម្រេច និងស្ករសចូល។
- កូរឱ្យល្មមឡើងពុះម្ដងទៀតហើយយើងត្រូវដាក់ស្លឹកអូរីកាណូចូលរួចបិទភ្លើងទុកមួយឡែកសិន។
- បន្ទាប់មកចាប់ផ្ដើមដាក់បំពងដំឡូងបារាំងឱ្យឡើងក្រៀមក្រហមល្មម ហើយស្រង់ទុកឱ្យច្រោះខ្លាញ់។
- ក្រោមមកទៀតរៀបភីហ្សាលើចាន ឬខ្ទះដុត ហើយលាបទឹកប៉េងប៉ោះដែលបានកូរហើយ។
- ចុងក្រោយរោយឈីស និងរៀបសាច់ salami ពីលើហើយដុតប្រហែល ៦ ទៅ ៧ នាទីក្នុងសីតុណ្ហភាព ២០០ អង្សារសេជាការស្រេច៕




















































Account
Security
Favourite Content