រឿង «ភ្នាក់ងារស៊ីកាដា» ដែលទើបតែបញ្ចប់កាលពីយប់ថ្ងៃទី ២២ កន្លងទៅនេះ ពិតជាទទួលបានការគាំទ្រពីសំណាក់យុវវ័យច្រើន។ ព្រោះគ្រាន់តែចប់ភ្លាមអ្នកតាមដានជាច្រើនបានសំណូមពរផលិតករឲ្យផលិត season ២ ភ្លែត ព្រោះសាច់រឿងមានភាពទាក់ទាញ និងប្រទាក់ក្រឡាគ្នា ព្រមទាំងបង្ហាញពីបញ្ហាជីវិតការងារប្រចាំថ្ងៃ។
សាច់រឿង ១២ ភាគពិតជាលឿនណាស់សម្រាប់អ្នកគាំទ្រ ព្រោះទើបតែចាក់ផ្សាយកាលពីចុងឆ្នាំ ២០២២ សោះ ខណៈដែលធ្លាប់ទន្ទឹងរង់ចាំយ៉ាងយូរ ទម្រាំបានទស្សនា។ ដូចនេះហើយទើបអ្នកគាំទ្រគិតថា ត្រឹមមួយពព្រិចភ្នែកសោះ ក៏ចប់បាត់ទៅហើយ។ ដោយមិនអស់ចិត្តអ្នកគាំទ្រ បានផ្ញើសារមកកាន់ក្រុមការងារ AMS សុំឲ្យផលិតរឿងនេះ សម្រាប់វគ្គ ២ ព្រោះសាច់រឿងត្រូវចិត្ត ក្រោយឃើញក្នុងសាច់រឿងឆ្លុះបញ្ចាំងពីបញ្ហាជីវិតប្រចាំថ្ងៃ ហើយអាចឲ្យមិត្តរួមការងារយកចិត្តទុកដាក់ និងជួយដោះស្រាយគ្នាដូចគ្រួសារតែមួយ។
រឿងនេះមិនត្រឹមតែបើកបង្ហាញពីផលលំបាកក្នុងការបើកអាជីវកម្មរបស់ក្រុមយុវជនវ័យក្មេងគ្មានបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងបើកបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ម្នាក់ៗក្នុងរឿង ដែលជួបរឿងរ៉ាវស្មុគស្មាញរៀងៗខ្លួន ហើយពួកគេមានសាមគ្គីភាព និងជួយគ្នា ថែមទាំង ដឹងពីវិធីសម្រុះសម្រួលគ្នា ពេលខឹង ឬអន់ចិត្តញ។
ហេតុផលទាំងនោះមិនទាន់អស់ទេ ម្យ៉ាងរឿង «ភ្នាក់ងារស៊ីកាដា» បានប្រមូលផ្ដុំទៅដោយតួអង្គល្បីៗ វ័យក្មេងដែលកំពុងពេញនិយមក្នុងចិត្តយុវវ័យ ហើយមានទាំងព្រមទេពកោសល្យ និងអត្តចរិតល្អងាយស្រួលក្នុងការធ្វើការជាក្រុម៕























































Account
Security
Favourite Content