ការដង្ហែតុក្កតាយក្សក្នុងក្រុងសៀមរាបបានក្លាយជាព្រឹត្តិការណ៍នៃការចងចាំ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងខេត្តសៀមរាបដែលកូនខ្មែរគ្រប់រូបគួរយកចិត្តទុកដាក់ និងបានស្គាល់ច្បាស់នូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះប្រារព្ធធ្វើតែម្ដងប៉ុណ្ណោះក្នុង១ឆ្នាំ។



នាខែកុម្ភៈរៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ក្បួនដង្ហែតុក្កតាយក្សត្រូវបានប្រារព្ធធ្វើក្នុងខេត្តសៀមរាបនៅតាមដងវិថីដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះប្រារព្ធឡើងក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរ បញ្ហាអនាម័យបរិស្ថាន សត្វឆ្នាំទាំង១២ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យអប់រំជូនសាធារណជនឱ្យកាន់តែទូលំទូលាយ។












ជាក់ស្ដែង ឆ្នាំនេះជាឆ្នាំទី១៣ នៃការដង្ហែតុក្កតាយក្សលើទឹកដីប្រវត្តិសាស្ត្រអង្គរ សៀមរាប ដោយប្រធានបទសម្រាប់ឆ្នាំនេះគឺ ដាយណូស័រអំបូរសត្វដែលបានផុតពូជពីផែនដី ក្នុងគោលបំណងឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់សត្វមួយនេះដែលជាភាវរស់ កាលពីរាប់លានឆ្នាំមុន។ ការធ្វើរូបតុក្កតាយក្សឆ្នាំ ២០២៤ នេះ មានប្រភេទដាយណូស័រច្រើនប្រភេទដូចជា Tyrannosaurus Rex, Stegosaurus , Triceratops , Pteradactyl , Ankylosaurus , Parasaurolophus, Elasmosaurus , Dilophosaurus , Brontosaurus ត្រូវបានដង្ហែបង្ហាញដល់ទស្សនិជនបានទស្សនាកម្សាន្ត និងសិក្សាស្វែងយល់ អំពីអំបូរសត្វដែលបានផុតពូជទាំងនេះ។ គម្រោងនៃការរៀបចំតុក្កតាយក្សនេះបានបង្កើតឡើងនៅខេត្តសៀមរាប ក្នុងឆ្នាំ ២០០៧ ដោយសិល្បករជនជាតិអង់គ្លេសមួយក្រុម។
គួរជម្រាបផងដែរថា ក្បួនដង្ហែតុក្កតាយក្សនេះ បានធ្វើការដង្ហែទៅតាមដងវិថីក្នុងក្រុង តាមបណ្តោយដងស្ទឹងសៀមរាប ដោយមានការប្រគំតន្ត្រី ក្រុមភ្លេងសិស្សសាលាវត្តបូព៌ ក្រុមយុវជនកាយរិទ្ធកម្ពុជា ក្រុមរបាំត្រុដ៏ ក្រុមភ្លេងបូរាណ, ការសម្តែងសៀក និងបានឆ្ពោះយកទៅដាក់តាំងនៅទីសួនព្រះរាជដំណាក់ ជូនដល់ភ្ញៀវជាតិ អន្តរជាតិសម្រាប់ទស្សនាកម្សាន្តុ។ ការរៀបចំធ្វើតុក្កតាយក្សនេះ មានការចូលរួមពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស យុវជនស្ម័ត្រចិត្តប្រមាណ ៦៥០ នាក់ មកពីសាលារដ្ឋ និងឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ១៩ អង្គការ៕
វីដេអូនៃក្បួនដង្ហែតុក្កតាយក្ស ៖ https://www.facebook.com/SiemReapVibes/videos/890647909415025/
ប្រភពរូបភាពនិងវីដេអូ ៖ SIEM REAP VIBES


























Account
Security
Favourite Content