គ្រឿងផ្សំ៖
ននោង
បង្គា
សាច់ជ្រូកចិញ្រ្ចាំ
ពងទា
ខ្ទឹមសចិញ្ច្រាំ
ម្ទេស
ស្ករស
ទឹកត្រី
ប្រេងខ្យង
ម្សៅស៊ុប
ប្រេងឆា
ទឹក
១. ដំបូងរំលីងខ្ទឹម និងម្ទេសឱ្យឡើងឈ្ងុយជាមុនសិន រួចដាក់សាច់ជ្រូកចូល។
២. ឆាត្រលប់ទៅមកបន្តិច ហើយដាក់បង្គាចូល។
៣. មើលថាបង្គាចាប់ផ្ដើមប្រែពណ៌ គោះពងទាចូលហើយឆាម្ដងទៀត។
៤. បន្ទាប់មកដាក់ននោង និងគ្រឿងផ្សំចូលរួចឆាទៅមក។
៥. ក្រោយមកចាក់ទឹកចូលបន្តិច ដើម្បីឱ្យឆ្អិនននោង។ ៦. ចុងក្រោយចាំដល់រីងទឹកល្មមខាប់បន្តិចជាការស្រេច៕






















Account
Security
Favourite Content