ស្ថាបនិកព្រឹត្តិការណ៍ GUMBALL 3000 មកដល់កម្ពុជាទាំងយប់ អមជាមួយ Supercar ជាច្រើនគ្រឿង

កាលពីយប់ថ្ងៃទី ៨ សីហា ឆ្នាំ ២០២៤ នេះ​លោក Maximillion Cooper ដែលជាស្ថាបនិកព្រឹត្តិការណ៍ GUMBALL 3000 បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ។ ការធ្វើដំណើរមកដល់របស់លោក Maximillion Cooper ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ GUMBALL 3000 ប្រមូលផ្ដុំនូវរថយន្តទំនើបៗ លំដាប់កំពូលៗ ឆ្ពោះទៅកាន់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា។

កាន់តែពិសេសនោះ ការអញ្ជើញមកដល់របស់លោក Maximillion Cooper ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង  នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយផ្ទាល់ អមជាមួយនឹងកំពូលរថយន្ត Supercar ជាច្រើនគ្រឿង ជូនដំណើរលោកមកកាន់ប្រទេសកម្ពុជា។ ​មិនបង្អង់យូរគ្រាន់តែមកដល់កម្ពុជាភ្លាម នៅព្រឹកថ្ងៃទី ៩ សីហា នេះ ស្ថាបនិក GUMBALL 3000​ និងថ្នាក់ដឹកនាំជាន់ខ្ពស់​ក្រុមហ៊ុន ជីបម៉ុង គ្រុប បានធ្វើដំណើរជាមួយក្បួនរថយន្តទំនើបៗជាច្រើនគ្រឿងឆ្ពោះ ទៅកាន់ទីស្ដីការគណរដ្ឋមន្ត្រី ដើម្បីជួបសម្ដែងការគួរសម ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៀតផង។

វត្តមានរបស់លោក Maximillion Cooper មកកាន់កម្ពុជាគឺជាសញ្ញាល្អមួយដែលអាចបញ្ជាក់បានថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានឹងកាន់តែកក្រើក និងនាំយកភាពល្បីល្បាញរបស់ប្រទេសកម្ពុជាឱ្យរីកសុះសាយទូទាំងសកលោក តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ព្រឹត្តិការណ៍ Gumball 3000 នឹងរៀបចំនៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រុមហ៊ុន ជីប ម៉ុង តែមួយគត់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១).ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី ៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។

ដោយឡែកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក៏មានកម្មវិធីសន្និសីទសារព័ត៌មាន នៅផ្សារទំនើប ជីប ម៉ុង​ ២៧១ មេហ្គា ម៉ល បងប្អូនអាចអញ្ជើញចូលរួមដោយសេរី ដើម្បីជ្រាបឱ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *