សប្បុរសជនឥណ្ឌាស្រលាញ់សនិ្តភាព ស្នើសុំក្រសួងទេសចរណ៍គំាទ្រគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌា

ថ្មី​ៗ​នេះ​សប្បុរសជន​ឥណ្ឌា​ដែល​ស្រលាញ់​សន្តិភាព និង​គាំទ្រ​អភិរក្ស​ទេសចរណ៍​បែប​វប្បធម៌ និង​សាសនា​ស្នើ​សុំ​ក្រសួង​ទេសចរណ៍ ជួយ​គាំទ្រ​លើ​គម្រោង​សាងសង់​រូប​សំណាក​ព្រះវិស្ណុ​កម្ពុជា-ឥណ្ឌា​ និង​កិច្ច​សហការ​នាំ​ភ្ញៀវ​ទេសចរ​ឥណ្ឌា មក​កម្ពុជា​កាន់តែ​ច្រើន​ឡើង។

កាលពី​ថ្ងៃ ២០ ខែ​មករា ម្សិលមិញ ព្រឹកថ្ងៃទី២០ ខែ​មករា ឆ្នាំ២០២៦ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ បាន​ជួប​ជាមួយ​បណ្ឌិត Rajiv Raj Jagasia ស្ថាបនិក​ស្ថាប័ន​ឥណ្ឌា Diplomacy for Good Foundation និង​សហការី។ លោក Rajiv Raj Jagasia បាន​ស្នើ​សុំ​ការ​គាំទ្រ​លើ​គម្រោង​សាងសង់​រូប​សំណាក​ព្រះវិស្ណុ និង​ពិភាក្សា​ការងារ​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍ នៅ​ទី​ស្ដីការ​ក្រសួង​ទេសចរណ៍។

ស្ថាបនិក បាន​ថ្លែង​អំណរគុណ​​​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែល​បាន​អនុញ្ញាត​ដល់​ស្ថាប័ន Diplomacy for Good Foundation ចូល​ជួប​សម្ដែង​ការ​គួរសម និង​រាយ​ការណ៍​ពី​សកម្មភាព​ការងារ​របស់​ស្ថាប័ន​លើ​ការងារ​ការ​ទូត​ទេសចរណ៍ ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ តាមរយៈ​សកម្មភាព​ការ​ទូត និង​វប្បធម៌ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត។

លោក Rajiv Raj Jagasia ក៏​បាន​នាំ​យក​អំណោយ​សប្បុរសធម៌ ជា​អង្ករ ២តោន តាមរយៈ​ក្រសួង​ទេសចរណ៍ ដើម្បី​បន្ត​ផ្ដល់​ជូន​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​ក្លាហាន និង​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក។ ជា​ការ​ឆ្លើយ​តប​លោក ហួត ហាក់ បាន​កោតសរសើរ វាយ​តម្លៃ​ខ្ពស់ និង​ថ្លែង​អំណរគុណ​ដល់​លោក​បណ្ឌិត ស្ថាប័ន Diplomacy for Good Foundation និង​សប្បុរសជន​ឥណ្ឌា​ទាំងអស់​ដែល​បាន​លើក​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​នេះ និង​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​នៅ​កម្ពុជា តាមរយៈ​សកម្មភាព​ការ​ទូត​ទេសចរណ៍ និង​វប្បធម៌ ដែល​ប្រទេសកម្ពុជា និង​ឥណ្ឌា​មាន​ចំណង​ការ​ទូត​ជាង ៧៤ ឆ្នាំមកហើយ ព្រមទាំងជាបងប្អូនរួមវប្បធម៌ និងអរិយធម៌ជាងពាន់ឆ្នាំមកហើយ៕

រូបភាព៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *