ចុងឆ្នាំនេះហ្មងទៅ! ប្រទេសទាំង ៥ នេះ ល្អបំផុតសម្រាប់ស្រីៗដែលចូលចិត្ត Solo Trip

យ៉ាងម៉េចហើយ passport មើលៗផង អ្នកអើយ! នឹកអារម្មណ៍រៀបខោអាវដាក់ក្នុងវ៉ាលី ហើយស្អែកដើរលេងអត់? ធំៗ អស់ហើយ នៅចាំគេជូនដល់កាល់ទៀត ដាក់ម៉ាទ្រីបម្នាក់ឯងទៅ ជាពិសេសស្រីៗហ្នឹងហ្មង ។

និន្នាការនៃដើរលេងម្នាក់ឯងមានការកើនឡើងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលមនុស្សមួយចំនួនចង់សាកល្បងអ្វីដែលថ្មី បែរជាមិនហ៊ានទៅ ព្រោះពួកគេខ្លាចបញ្ហាប្រឈមនៅពេលដែលពួកគេធ្វើដំណើរទៅក្រៅប្រទេសតែម្នាក់ឯង។

ឈប់បារម្ភទៀតទៅ មកស្គាល់ប្រទេសចំនួន ៥ ដែលឈរនៅលំដាប់កំពូលបើនិយាយអំពីសុវត្ថិភាពលេខ១ដល់អ្នកទេសចរ។

ប្រទេសឈរនៅលំដាប់ទី១ គឺ ប្រទេសស្លូវេនី ៖ ប្រទេសដែលសំបូរទៅដោយភ្នំ តំបន់ស្គីទឹកកក និងបឹងធម្មជាតិមួយនេះបានក្លាយជាទីចាប់អារម្មណ៍នៃនារីដែលចូលចិត្តដើរលេងម្នាក់ៗឯង ខណៈដែលតាមរយៈសន្ទស្សន៍អ្នកទេសចរថ្មីៗនេះបង្ហាញថា មានស្ត្រីជាង ៨៥ ភាគរយបង្ហាញអារម្មណ៍ថាពួកគេមានអារម្មណ៍សុវត្ដិភាព ពេលបានមកដល់ទីនេះ។

អ្នកទេសចរក្រៅស្រុកម្នាក់បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ “ខ្ញុំមិនមានអារម្មណ៍ថាខ្លាច ឬ ពិបាករកផ្លូវនោះទេ មួយវិញទៀតនោះគឺការប្រើប្រាស់ភាសាក្នុងប្រទេសមួយនេះក៏ងាយស្រួលក្នុងការទំនាក់ទំនងផងដែរ។ មិនតែប៉ុណ្ណោះ បើនិយាយពីផ្លូវវិញ ក៏ស្រួលក្នុងការធ្វើដំណើរ ព្រោះមានផ្លូវសម្រាប់ថ្មើរជើងច្រើន ហើយពលរដ្ឋភាគច្រើនប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមឡានក្រុង ដែលបញ្ចៀសដល់ការកកស្ទះចរាចរណ៍ផងដែរ។”

ប្រទេសឈរនៅលំដាប់ទី២ គឺ ប្រទេសរវ៉ាន់ដា (Rwanda) ៖ ប្រទេសដែលមានសមាជិកសភាជាស្រ្តីរហូតដល់ទៅ ៥៥ ភាគរយមួយនេះ ត្រូវបានគេចាត់ចំណាត់ថ្នាក់ខ្ពស់ជាប្រទេសដែលមានសុវត្ថិភាព និងត្រូវបានអ្នកទេសចរលើកសរសើរពីសុវត្ថិភាពខាងក្នុងប្រទេសដោយមានការយាមល្បាតយ៉ាងតឹងរឹង និងការការពារស្ទើរគ្រប់ទីកន្លែងនៅក្នុងក្រុង ទាំងថ្ងៃ និងយប់ដោយក្រុមមន្ត្រីប៉ូលីស។ អ្នកអាចនឹងមានអារម្មណ៍ភ័យខ្លាចពេលដែលបានឃើញបែបនេះដំបូងៗ រហូតដល់ស៊ាំភ្នែក ពេលបានដឹងគោលបំណងរបស់ពួកគេគឺការផ្តល់សុវត្ថិភាពដល់អ្នកទេសចរដែលមកលេងក្នុងប្រទេសតែប៉ុណ្ណោះ។

ពលរដ្ឋក្នុងប្រទេសនេះរួសរាយ និងមានចិត្តល្អណាស់។ ពួកគេតែងនិយាយ សួរស្តី ទៅកាន់អ្នក បើទោះជាពួកគេមិនស្គាល់អ្នកក៏ដោយ។ នៅរវ៉ាន់ដា បើអ្នកវង្វេងផ្លូវ អ្នកអាចនឹងពិបាក ប៉ុន្តែពលរដ្ឋរបស់គេក៏មិនទុកអ្នកចោលនោះដែរ ពួកគេអាចប្រើកាយវិការចង្អុរបង្ហាញពីទិសដៅដែលអ្នកចង់ទៅ ខណៈដែលពួកគេមិនអាចប្រើប្រាស់ភាសាអង់គ្លេសបាន។ គួរបញ្ជាក់ថា ភាសាផ្លូវការក្នុងប្រទេសរវ៉ាន់ដា គឺអង់គ្លេស និងបារាំង។

ប្រទេសឈរនៅលំដាប់ទី៣ គឺ អេមីរ៉ាតអារ៉ាប់រួម ៖ ឌូបៃ ត្រូវបានជាប់ចំណាត់ថ្នាក់ជាទីក្រុង និងតំបន់សុវត្ថិភាពសម្រាប់អ្នកទេសចរដែលចូលចិត្តដំណើរកម្សាន្តបែប Solo trip។

យោងតាមសន្ទស្សន៍អ្នករស់នៅក្នុងទីក្រុង និងតំបន់ក្បែរនោះ ប្រមាណជា ៩៨.៥ ភាគរយ ជាស្ត្រី និងក្មេងស្រីដែលមានអាយុចាប់ពី ​១៥ឆ្នាំ បានឲ្យដឹងថា ពួកគេមានអារម្មណ៍សុវត្ថិភាពយ៉ាងខ្លាំងចំពោះប្រទេសមួយនេះ បើសូម្បីតែពួកគេដើរតែម្នាក់ឯងនៅពេលយប់ក៏ដោយ។

ប្រទេសឈរនៅលំដាប់ទី៤ គឺ ប្រទេសជប៉ុន ៖ ស្ថិតនៅជួរមុខនៃប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក ជប៉ុនត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានអត្រាឧក្រិដ្ឋកម្ម អំពើហឹង្សា ទាបជាងគេបំផុត និងជាប្រទេសដែលកម្រឃើញមានជំលោះផ្ទៃក្នុង ឬ ជាមួយប្រទេសជិតខាងណាស់។

ប្រទេសដែលមានសុជីវធម៌ខ្ពស់មួយនេះ ក៏បានបង្កលក្ខណៈងាយស្រួលដល់ប្រជាជនជប៉ុនរបស់ខ្លួនដែលជា ស្រ្តី ដោយបង្កើត រថភ្លើងក្រោមដីសម្រាប់មនុស្សស្រី ដោយមានម៉ោង និងទីតាំងជាក់លាក់ទៅតាមតំបន់ដែលបានកំណត់។ គួរបញ្ជាក់ថា ប្រភេទរថភ្លើងខាងលើ មិនត្រូវបានអនុញ្ញាតឲ្យមនុស្សប្រុសប្រើប្រាស់នោះទេ ខណៈដែលអ្នកធ្វើដំណើរត្រូវតែជាមនុស្សស្រី។ នេះជាការរួមចំណែកមួយដែលធ្វើមនុស្សស្រីកាន់តែមានអារម្មណ៍សុវត្ថិភាពនៅពេលដែលពួកគេធ្វើដំណើរតែម្នាក់ឯង។

ប្រទេសឈរនៅលំដាប់ទី៥ គឺប្រទេសន័រវេស ៖ ប្រទេសសមភាពយែនឌ័រដែលគ្មានការរើសរើងទៅលើអ្នកទេសចរ រួមទាំងអ្នកដែលស្រលាញ់ភេទដូចគ្នា​ នេះដែរក៏ត្រូវបានរាប់បញ្ចូលជាប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការធ្វើដំណើរកំសាន្តសម្រាប់មនុស្សស្រី។ គួរឲ្យដឹងដែរថា ន័រវេស ជាប្រទេសដែលរីករាយបំផុតលើពិភពលោក និងជាប្រទេសគ្មានការរើសអើងភេទនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង