លេចមុខ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២៣»

អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា រួមទាំងហ្វេនៗអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 ស្រាប់តែលេចមុខការហាត់សមត្រៀមសម្រាប់ការសម្ដែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣»ជាមួយសិល្បករ-សិល្បការនី និងរៀមច្បងអ្នកសិល្បៈយ៉ាងច្រើនកុះករ។

ក្នុងនោះ វត្តី បានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពីសកម្មភាពនៃការហាត់សមយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែ មិនបានបញ្ជាក់ឱ្យដឹងថា នាងត្រូវសម្តែងជាតួអង្គអ្វី ក្នុងឈុតណាអ្វីនោះឡើយ។

ភ្ជាប់ជាមួយរូបថតកំពុងពត់ពែនខ្លួនរាំរបាំបុរាណខ្មែរ បវរកញ្ញាដ៏មានប្រជាប្រិយភាពរូបនេះក៏បានរៀបរាប់ថា «ការហាត់សមសម្រាប់រាត្រីចងចាំក្នុងខេត្តសៀមរាបក្នុងពេលឆាប់ៗនេះគាំទ្រសិល្បៈបុរាណខ្មែរ» ថែមទាំងបានសុំការខន្តីអភ័យទោសទុកជាមុនទៀតផងប្រសិនបើមានកំហុសខុសឆ្គងណាមួយ ព្រោះនេះជាការហាត់សមនៅមានកែតម្រូវបន្ថែមទៀត ។

គ្រាន់តែឃើញរូបភាពទាំងនេះភ្លាម ហ្វេនៗរបស់ 5th Runner up Miss Grand International 2022រំភើបចិត្តជាខ្លាំង និងបានសម្តែងការស្ងប់ស្ងែងចំពោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាខ្លាំង ព្រោះ idol ក្នុងដួងចិត្តពួកគេមិនដែលធ្វើឱ្យខកបំណងម្តងណាឡើយ ដោយនាងតែងតែឆ្លៀតពេលចូលរួមជួយព្រឹត្តិការណ៍ជាតិធំៗជាបន្តបន្ទាប់ ទោះបីបច្ចុប្បន្ននាងមានការងារច្រើនទាំងក្នុង និងក្រៅប្រទេសក៏ដោយ។ 

ឆ្លៀតឱកាសនេះ វត្តី ក៏បានប្រកាសហៅអ្នកគាំទ្រនាងឱ្យទៅលេងកម្សាន្តព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២៣» ឱ្យបានច្រើនកុះករផងដែរ ពិសេសគឺបានទស្សនាការសម្តែងរបស់នាងដោយផ្ទាល់តែម្តង។

សូមជម្រាបដែរថា ជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ «វប្បធម៌ដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីវប្បធម៌» ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តែងតែរៀបចំនូវព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ ពិសេសព្រឹត្តិការណ៍រាត្រីចងចាំ ដែលមានផ្ទាំងទស្សនីយភាពសិល្ប:ចម្រុះដ៏អស្ចារ្យ នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ សរុបប្រមាណជាង ៣០០នាក់។

តួយ៉ាង សម្រាប់ព្រឹត្តិការណ៍ «រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ២០២៣ លើកទី៤ គ្រោងនឹងរៀបចំនៅថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ នៅទីធ្លាព្រះលានជល់ដំរី និងប្រាសាទបាពួន ក្នុងតំបន់រមនីយដ្ឋានអង្គរ ទីរួមខេត្តសៀមរាប។ ខណៈមហាព្រឹត្តិការណ៌វប្បធម៌ «រាត្រីចងចាំ ឆ្នាំ២០២៣» លើកទី៤ កំពុងខិតជិតមកដល់ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិ បានធ្វើការដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំទស្សនីយភាពសិល្បៈ និងបន្តចុះត្រួតពិនិត្យកិច្ចការងារៀបចំផ្សេងៗជាហូហែរ ត្រៀមពាំនាំនូវផ្ទាំងទស្សនីយភាពសិល្បៈចម្រុះដ៏អស្ចារ្យមកបង្ហាញក្នុងថ្ងៃព្រឹត្តិការណ៍។

ទន្ទឹមនឹងនោះ សិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធយ៉ាងច្រើនកុះករ ក៏កំពុងដុតដៃដុតជើងក្នុងការហាត់សមត្រៀមសម្រាប់ការសម្ដែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ«រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣»នេះផងដែរ។

កុំភ្លេចទៅចូលរួមព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២៣» ឱ្យបានច្រើនកុះករ ដើម្បីបានទស្សនាផ្ទាំងទស្សនីយភាពសិល្ប:ចម្រុះ និងការសម្តែងដ៏អស្ចារ្យពីសិល្បករ សិល្បការិនីល្បីៗរបស់ខ្មែរយើង! 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក