ប្រសិនបើអ្នកមានបំណងចង់ទៅមើលសមុទ្ទពពកក្នុងដែនដីនៃភាគឦសានប្រទេសកម្ពុជា គួរណាស់តែជ្រើសរើសរដូវកាលដែលមានទេសភាពបៃតងស្រស់ ហើយខែនេះជាពេលដែលអ្នកគួរតែដឹងក្នុងការទៅលេងនៅតំបន់មួយនេះ។

វាលធំ មានឈ្មោះផ្លូវការថា ឧទ្យានជាតិវីរជ័យ ស្ថិតលើដែនដីនៃចុងឥសាន្តប្រទេសកម្ពុជា ក្នុងខេត្តរតនគិរី ។ ទីនេះត្រូវបានឧទ្ទេសថាជាសមុទ្រពពកដែលបណ្ដុំទៅដោយពពកហ៊ុំក្រាស់ប្រៀបបីដូចជាឋានសួគ៌លើដីដែលមានសម្រស់ស្រស់ស្អាតគ្មានផ្ទឹមបើធៀបនិងតំបន់ភ្នំជាច្រើនទៀតក្នុងប៉ែកនិរតីនៃប្រទេសកម្ពុជា។
ដែនដីទេសចរណ៍ឋានសួគ៌មួយនេះសក្ដិសមសម្រាប់អ្នកប្រមាញ់ភាពស្ងប់ស្ងាត់ជាមួយធម្មជាតិ ខ្យល់ដ៏បរិសុទ្ធ និងសំឡេងសត្វយំដែលមានលក្ខណៈជាតន្ត្រី។ យ៉ាងណាមិញ ទីនេះហាក់មិនសូវមានទេសចរស្គាល់និងទៅលេងច្រើនដោយសារកត្តាផ្លូវហាក់នៅមានស្ថានភាពលំបាក និងឆ្ងាយ ហើយក៏មានកត្តាគួបផ្សំមួយចំនួនផ្សេងទៀតផងដែរ។



ប៉ុន្តែមានរឿង ២ ដែលអ្នកគួរបានដឹងអំពីតំបន់មួយនេះ ដ្បិតថាមិនសូវមានអ្នកទៅលេងច្រើនប៉ុន្តែកត្តាសុវត្ថិភាពនៅទីនោះល្អមិនមានការរំខានពីមនុស្សឬសត្វព្រៃ។ ពិសេសជាងនេះទៅទៀត ទេសភាពត្រូវបានឱ្យពិន្ទុពេញ១០លើ១០ ខណៈដែនដីចុងឦសានមួយនេះហាក់មានសម្រស់លើសលុបធៀបទិដ្ឋភាពនៃប៉ែកនិរតី។
ណាមួយសម្រាប់ពេលវេលាដ៏ល្អក្នុងការទៅលេងនៅទីនោះគឺចាប់ពីខែ ១១ ដល់ខែ ៣ និងចាប់ពីខែ ៥ ដល់ខែ ៧ ព្រោះថាក្នុងរយៈប៉ុន្មានខែនេះតំបន់វាលធំដ៏ធំល្វឹងល្វើយមួយនេះក្រាលដោយស្មៅបៃតងស្រស់គួរជាទីគយគន់រួមជាមួយសមុទ្រពពកដ៏ស្រស់ស្អាត៕
ចុចលើលីងខាងក្រោមដើម្បីស្ដាប់ការរៀបរាប់នូវទិដ្ឋភាពដ៏ស្រស់ស្អាតគ្មានផ្ទឹមនៃដែនសមុទ្ទពពក ក្នុងខេត្តរតនគិរី ពីសំណាក់អ្នកចម្បាំងសំរាម អ៊ុក វណ្ណដេ ៖ https://www.facebook.com/reel/1199402832087597
រូបភាព ផ្ដល់ជូនដោយ សួង ម៉ារឌី/ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា


























Account
Security
Favourite Content