ក្រសួងទេសចរណ៍ កំពុងពិភាក្សារៀបចំព្រឹត្តិការណ៍ចម្រៀងអន្តរជាតិ អាចទាក់ទាញទេសចរ មកលេងកម្ពុជាកាន់តែច្រើន

កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ទទួល ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Olary Yim នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Catch International និង​ប្រតិភូ ដើម្បី​ពិភាក្សា​ការងារ​លើ​ការ​ជំរុញ​ការ​រៀបចំ​ព្រឹត្តិការណ៍​នានា​នៅ​កម្ពុជា ពិសេស​ព្រឹត្តិការណ៍​ចម្រៀង​ជា​លក្ខណៈ​អន្តរជាតិ។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Catch International លោកស្រី Olary Yim បាន​ជម្រាប​ជូន​ពី​គម្រោង​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ចម្រៀង Dakini Sky Festival 2024 និង​បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​ក្រសួង​ទេសចរណ៍។

ជា​ការ​ឆ្លើយតប ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សាទរ និង​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ ជាពិសេស​ព្រឹត្តិការណ៍​ចម្រៀង​ខ្នាត​អន្តរជាតិ ដែល​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​បន្ថែម​ទៀត។ ឆ្លៀត​ឱកាស​បាន​ចូល​ពិភាក្សា​ការងារ Catch International បាន​បញ្ជាក់​ពី​ភាព​រីករាយ ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី ឯកឧត្ដម​រដ្ឋមន្ត្រី សុខ សូកេន ហើយ​ក្រុមហ៊ុន​នឹង​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍បន្ថែមទៀត ហើយ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​រៀបចំ​កម្មវិធី​ល្អ​ៗ​ពិសេស​ៗ ដែល​ផ្ដល់​ផល​វិជ្ជមាន​ជាច្រើន​ដល់​ទេសចរណ៍​កម្ពុជា។

Catch International គឺជា​ក្រុមហ៊ុន​របស់​អាមេរិក​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ញូវយ៉ក បង្កើត​ឡើង​កាលពី​ឆ្នាំ ២០១៨។ Catch International ជា​ឧស្សាហកម្ម​បច្ចេកវិទ្យា ព័ត៌មាន និង​សេវាកម្ម៕

រូបភាព៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម