កម្ពុជា ជាប់ជាប្រទេសរួសរាយរាក់ទាក់បំផុតក្នុងចំណោមកំពូលទាំង ១០ លើពិភពលោក

កម្ពុជា ត្រូវ​បាន​វេបសាយ​អន្តរជាតិ​មួយ ឈ្មោះ Condé Nast Traveller 2025 Readers’ Choice Awards ចាត់​ចំណាត់​ថ្នាក់​លំដាប់​ទី៥ ជា​កំពូល​ប្រទេស​ដែល​មាន​ភាព​រួសរាយ រាក់ទាក់​បំផុត​ទាំង ១០ នៅ​ក្នុង​ពិភពលោក។

តាមរយៈវេបសាយបរទេសខាងលើបានបង្ហាញថា កម្ពុជា​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៥ ជា​ប្រទេស​ដែល​មាន​ភាព​រួសរាយ រាក់ទាក់​បំផុត​នៅ​លើ​ពិភពលោក។ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដែល​ក្នុង​នោះ​មាន​កម្ពុជា​ផង​​នោះ កំពូល​ប្រទេស​ទាំង ៥ ដែល​ជាប់​ជា​ប្រទេស​មាន​ភាព​រួសរាយ​រាក់ទាក់​បំផុត​នោះ​គឺ ១. កេនយ៉ា ២. បាបាដុស ៣. ប៊ូតង់ ៤. ម៉ិកស៊ីកូ ៥. កម្ពុជា ខណៈ​ប្រទេស​ចំនួន ៥ ទៀត​ស្ថិត​នៅ​លំដាប់​ថ្នាក់​បន្ត​បន្ទាប់​មាន​ដូច​ជា វៀតណាម , ស៊ីលី , ម៉ូរីតានី , សីស្ហែល និង​ចុង​ក្រោយ​គឺ​ប្រទេស​ថៃ។

គួរ​បញ្ជាក់​ផង​ដែរ កន្លង​មក​កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ ​វេបសាយ​បរទេស​​ធ្វើ​ការ​ស្រង់​មតិ ដោយជាប់​ជា​ប្រទេស​មាន​​សុវត្ថិភាពខ្ពស់ក្នុងការមកលេងកម្សាន្ត​ ថែមទាំងបានជាប់ជា​កន្លែង​គយគន់​ថ្ងៃ​រះ​ស្អាត​បំផុត​លើ​ពិភពលោក ជា​ពិសេស​នោះ​ប្រាសាទ​អង្គរ​វត្ត បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ទាក់ទាញ​បំផុត​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ល្បីៗ​ក្នុង​ពិភពលោក​ផង​ដែរ។

Condé Nast Traveller បាន​ឲ្យ​ដឹង​ថា​ប្រជាជន​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​ដែល​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ផ្ដល់​ក្ដី​ស្រលាញ់​ជា​សាកល​ដោយ​ឥត​មាន​លក្ខខណ្ឌ។ ដូច្នេះការ​ស្វាគមន៍​ទេសចរ​ដោយ​ស្នាម​ញញឹម​ និង​ភាព​កក់​ក្ដៅ​ជា​គោលការណ៍​ចម្បង​របស់​ប្រជាជន​កម្ពុជា។មិនតែ​ប៉ុណ្ណោះ Condé Nast Traveller ពួកគេ​តែង​យក​ចិត្ត​ទុក​ដាក់​ និង​ទុក​ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ប្រៀប​បី​ដូច​ជា​អ្នក​ផ្ទះ​របស់​ពួក​គេ​ដូច្នោះ​ដែរ។ ចំណុច​នេះ​ហើយ​ដែល​កម្ពុជា​អាច​ឈរ​ជើង​នៅ​ក្នុង​ចំណាត់​ថ្នាក់​មួយ​ដ៏​ខ្ពស់​ជា​ប្រទេស​មាន​ភាព​រួសរាយ​រាក់​ទាក់៕

រូបភាព ៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *