ក្រុមចម្រៀងខេប៉ុប TWICE នឹងចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Victoria’s Secret ឆ្នាំ២០២៥ ក្នុងនាមជាសិល្បករ អមជាមួយតារាចម្រៀងស្រីល្បីៗចំនួន ៣រូបទៀត គឺ Karol G, Madison Beer និង Missy Elliott។

កម្មវិធីដើរបង្ហាញម៉ូដដែលល្បីឈ្មោះថាជាកម្មវិធីប្រជុំទៅដោយតារាម៉ូដែលកំពូលសម្រស់មួយនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឯទីក្រុងញូវយ៉ក។ អមដោយការបង្ហាញម៉ូដសម្លៀកបំពាក់ថ្មីពីយីហោ Victoria’s Secret កម្មវិធីឆ្នាំនេះក៏បានធ្វើឡើងដើម្បីអបអរសាទរដល់តន្ត្រី ហ្វេសសិន និងកម្លាំងឥទ្ធិពលរបស់ស្រ្តីដែលបានមកជួបជុំគ្នានៅក្នុងកម្មវិធីផងដែរ។
ក្រោមកិច្ចសហការណ៍ពិសេសក្នុងគ្រានេះ NAYEON, MOMO, TZUYU និង JIHYO បានពោលជាតំណាងនៃក្រុម TWICE ថា៖ “យើងសូមថ្លែងអំណរគុណចំពោះ Victoria’s Secret ដែលបានអញ្ជើញពួកយើងឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបាននេះ មុនពេលកម្មវិធីប្រគំតន្រ្តីទេសចរណ៍ប្រចាំឆ្នាំ ២០២៦របស់យើងបានមកដល់។ យើងពិតជារីករាយដែលបានជួបនឹង ONCE (ក្រុមអ្នកគាំទ្រ) នៅជុំវិញពិភពលោក”។
គួរឱ្យដឹងផងដែរថា មុននឹងកម្មវិធីបង្ហាញម៉ូដមកដល់ នៅថ្ងៃទី១០ ខែតុលានេះ TWICE នឹងបញ្ចេញនូវអាល់ប៊ុមថ្មីអបអរដល់គម្រប់ខួប១០ឆ្នាំរបស់ក្រុម ដោយអាល់ប៊ុមដែលមានឈ្មោះថា TEN: The Story Goes On នេះ នឹងរួមបញ្ចូលទាំងបទចម្រៀងថ្មីរួមក្រុម និងស្នាដៃទោលរបស់សមាជិកម្នាក់ៗ៕


























Account
Security
Favourite Content