បង្ហាញវត្តមាន ឌីជេ ក្ដឹប ជា Judge កម្មវិធី “THE NEXT LEVEL: RAPSTAR” អ្នកគាំទ្រហ៊ោកញ្ជ្រៀវ

មិន​ខុស​ពី​ការ​ទស្សន៍ទាយមែន ឌីជេ ក្ដឹប គឺ​ពិត​ជា​មាន​វត្តមាន​ក្នុង​កម្មវិធី “THE NEXT LEVEL: RAPSTAR” របស់​ផលិតកម្ម​បារមី និង​ភ្លើង​គប់​មែន។ តារា​រ៉េប​រូប​នេះ​ត្រូវ​បាន​តែងតាំង​ជា Judge ដាក់​ពិន្ទុ និង​វិនិច្ឆ័យ​បេក្ខភាព​មក​ប្រកួតប្រជែង​ចម្រៀង​រ៉េប​ថ្មី​ដែល​បង្កើត​ដោយ​កូន​ខ្មែរ។

គ្រាន់តែ​ពិធី​ករ​ទាំង ២ ប្រកាស​សមាសភាព ឌីជេ ក្ដឹប ភ្លាម​សំឡេង​អ្នក​គាំទ្រ​ដែល​បាន​ចូលរួម​សន្និសីទកាសែត ស្រែក​ហ៊ោកញ្ជ្រៀវ​កង​រំពង​តែម្ដង។ ក្នុង​កម្មវិធី​បាន​ឲ្យ​រហស្សនាម DJ Kdep ជា​ ស្ថាបនិក​វិស័យ​ហ៊ីបហប The Legendary ហើយ​មហាជន​ក៏យល់ឃើញ​ស្រប​នឹង​គំនិត​នេះហើយ​វា​ពិត​ជា​ស័ក្ដិសម​មែនទែន ព្រោះ​ជា​ការ​ឲ្យ​តម្លៃ​លោក​ជា​រៀមច្បង។

ម្ចាស់​បទ «សុរា» នៅ​ព្រឹក​នេះ បាន​សរសេរ​សារ​រ៉ាយរ៉ាប់ និង​បង្ហាញ​ពី​អារម្មណ៍ ក្រោយ​ទទួល​បាន​ការងារ​ជា​គណៈកម្មការ​លើ​កម្មវិធី​ប្រឡង​រ៉េប​ថ្មី ដែល​ផលិត​ដោយ​កូន​ខ្មែរ​។ លោក​បាន​ថ្លែង​អំណរគុណ ក៏​ដូចជា​ការ​ចាប់​បាន​ឱកាស​នា​គ្រា​នេះ​ថា “រំភើប​ណាស់! រីករាយ​ណាស់! ត្រេកអរ​ណាស់ ដែល​បាន​ខិតខំ​តស៊ូ​រហូត​អាច​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ចាប់ផ្ដើម​នេះ។ សូម​អរគុណដល់​មនុស្ស​ល្អ​គ្រប់គ្នា​ដែល​ធ្លាប់​បាន​ជួយ​ខ្ញុំ​កន្លង​មក​គ្រប់​រូបភាព​ទាំងអស់ អរគុណ​សម្រាប់​ការ​លើក​ទឹកចិត្ត/ អរគុណ​សម្រាប់​ការ​ជំរុញ​ទឹកចិត្ត ទី​បំផុត​ខ្ញុំ​ធ្វើ​បាន​ហើយ/ ខ្ញុំ​មិន​ធ្វើឲ្យ​បងប្អូន​ខកចិត្ត​ឡើយ (អរគុណ​ណាស់)”។

ក្ដឹប ក៏​បាន​អរគុណ​ជា​ពិសេស ដល់​កំពូល​តារា​រ៉េប​នា​ជំនាន់​នេះ គឺ វណ្ណដា ដែល​បាន​ឲ្យ​តម្លៃ ផ្ដល់​ឱកាស​ការងារ ការ​លើក​ស្ទួយ​ដើម្បី​ភាព​រីកចម្រើន​នៅ​ក្នុង​វិស័យ​ហ៊ីបហប​ខ្មែរ ឲ្យ​កាន់តែ​ល្អ​អស្ចារ្យ​នៅ​លើ​ឆាក​អន្តរជាតិ​បន្ត​ទៅ​មុខ​ទៀត។ ជាពិសេស តារា​រ៉េប​រូប​នេះ​បាន​អរគុណ​ទៅ​ដល់​អរគុណ​ខ្លួនឯង​ដែល​បាន​ប្រឹងប្រែង អ្នក​មាន​គុណ និង​មិត្តភ័ក្ដិ​ដែល​នៅ​ឆ្ងាយ​ពី​គ្នា។

វត្តមាន ក្ដឹប ជា Judge កម្មវិធី “THE NEXT LEVEL: RAPSTAR” ធ្វើឲ្យ​អ្នក​សិល្បៈ​ជាច្រើន​ជំនាន់​មុន​ច្រើន​រូប បានអបអរ​សាទរ ក៏​ដូចជា​ត្រេកអរ​ចំពោះ​ការ​វិល​ត្រឡប់​មក​កាន់​តន្ត្រី Hip-hop R&B ឡើងវិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា “THE NEXT LEVEL: RAPSTAR” មាន Judge ៣ រូប រួម​មាន វណ្ណដា, ក្ដឹប និង នរិទ្ធ ហើយ captain ក៏ ៣ នាក់​ដូចគ្នា​ដែរ​ក្នុង​នោះ យូហៃ, វិទូ និង Vito។

មក​ដល់​ពេល​នេះ២០ ឆ្នាំ​ដែល ក្ដឹប បាន​ប្រឡូក​ក្នុង​វិស័យ​ហ៊ីបហប រ៉េប។ ដោយ​ពី​ឆ្នាំ ២០០៥ ដល់ ២០០៧ ឌីជេ ក្ដឹប ចាប់ផ្ដើម​សរសេរ​បទ​ចម្រៀង​បែប​ហ៊ីបហប រ៉េប ហើយ​នៅ​អំឡុង​ឆ្នាំ ២០០៩ ក្ដឹប ក៏​បាន​ចាប់ផ្ដើម​សរសេរ Original song បណ្ដើរ​ៗហើយ​ក៏​ជា​ឆ្នាំ​មាន​ឱកាស​បាន​ចេញ​ទៅ​អាមេរិក​លើក​ដំបូង​ក្នុង​ជីវិត និង​ស្គាល់​ពិភពលោក​ថា​ធំ​ប៉ុណ្ណា៕

រូបភាព៖ DJ Kdep Eysan និង Baramey Production



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *