ពេល​ទៅ​ភ្ជុំ​មិន​បាន​ដើរ​លេង​សោះ ឥឡូវ​ចង់​បបួល​សង្សារ​ទៅ​លេង​ទីនេះ​ម្ដង

អ្នក​ណា​ខ្លះ ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​រវល់​ខ្លាំង​រហូត​មិន​មាន​ពេល​ដើរ​លេង? ដូច​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​ហើយ​ថា​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​ជា​បុណ្យ​ប្រពៃណី​ជាតិ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្រួសារ​រមែង​នាំ​គ្នា​វេច​នំ​អន្សម ធ្វើ​ម្ហូប​អាហារ​សែនព្រេន និង​រវល់​តែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្ត​គ្មាន​ពេល​សម្រាក។ កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​រវល់​ខ្លាំង និង​មិនមាន​ពេល​វេលា​សម្រាប់​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ ឬ​សង្សារ។ វា​មិនមែន​ជា​បញ្ហា​នោះ​ទេ ដរាប​ណា​នៅ​តែ​មាន​ថ្ងៃ​ចុង​សប្ដាហ៍ អ្នក​នៅ​តែ​អាច​បបួល​មនុស្ស​ពិសេស​របស់​អ្នក​ដើរ​លេង​បាន​គ្រប់​ទី​កន្លែង។

AMS Infotainment សូម​ណែនាំ​កន្លែង​សម្រាក​លំហែ​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កែប​ ស័ក្ដិសម​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​សម្រាក​លក្ខណៈ​គូស្នេហ៍។ វា​មាន​ឈ្មោះ​ថា «Samanea Beach Resort & Spa »។ ស្ថិត​នៅ​ជាប់​មាត់​សមុទ្រ រីសត មួយ​នេះ​មាន​បរិយាកាស​ស្រទន់​ និង​មាន​ទេសភាព​គួរ​ជា​ទី​គយគន់​ជាពិសេស​នៅ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ថ្ងៃ​រៀប​លិច។ រីសត Samanea Beach មាន​ទាំង​សេវាកម្ម​សម្រាក​លំហែ និង​សេវាកម្មSpa ដែល​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទេសចរណ៍​​បាន relax និង​ស្រួល​ខ្លួន​នៅ​ពេល​ស្ប៉ា​ម្ដង​ៗ។​ ​

ក្រឡេក​ទៅ​មើល​បរិយាកាស​ពេល​ល្ងាច អ្នក​នឹង​មាន​អារម្មណ៍​កាន់​តែ​ពិសេស​ និង​រ៉ូមិនទិច​ខ្លាំង​នៅ​ពេល​ដែល​បាន​អង្គុយ​មើល​ព្រះអាទិត្យ​លិច ផឹកCocktails និង​និយាយ​រឿង​ក្នុង​ចិត្ត​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក។ ការ​ជ្រើសរើស​ការ​សម្រាក​លំហែ​ដោយ​អង្គុយ​ស្ដាប់​សំឡេង​រលក​ទឹក​សមុទ្រ​អាច​ជួយ​ឲ្យ​មនុស្ស​បំភ្លេច​រាល់​ទុក្ខ​កង្វល់ និង​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ចិត្ត​បាន​យ៉ាង​លឿន។

«Samanea Beach Resort & Spa » មាន​បន្ទប់​ស្នាក់​នៅ​ស្អាត​មាន​ផាសុកភាព​ល្អ ទំនើប​ទាន់​សម័យ មាន​​ទី​ធ្លា​ធំ​ទូលាយ មិន​ឲ្យ​អ្នក​ទេសចរ​មាន​អារម្មណ៍​ថា​ចង្អៀត​ និង​ស្ត្រេស​ច្រើន។ ក្រៅ​ពី​នោះ​អ្នក​ទេសចរ​ទាំងឡាយ​ក៏​អាច​ចំណាយ​ពេល​វេលា​លំហែ​កាយ​ដើម្បី​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​ស្អាត​ពី​ទេសភាព​ផ្ទៃ​សមុទ្រ​ដើម្បី​ទុក​ជា​អនុស្សាវរីយ៕

ទំនាក់ទំនង៖ 088 240 0600

ទីតាំង៖ ជាប់​មាត់​សមុទ្រ ខេត្ត​កែប

ផែនទី៖ https://g.page/SamaneaResortOfficial?share



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ