រឿងរ៉ាវពីក្រោយខ្នង នៃការបាត់មុខតារាស្រីតៃវ៉ាន់ដ៏ល្បី Joey Wong ជិត ២០ឆ្នាំ

ប្រិយមិត្តដែលនិយមតាមដានភាពយន្ដហុងកុងជំនាន់ទសវត្សឆ្នាំ ៨០ ជាពិសេសរឿង “អ្នកប្រមាញ់ទីក្រុង” និង “ស្ដេចល្បែងម៉ាកាវ” ច្បាស់ជាស្គាល់នូវតារាស្រី Joey Wong ជាក់ជាមិនខានដោយសារតែទេពកោសល្យសម្ដែង និងរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោរបស់នាង។ ប៉ុន្ដែយ៉ាងណាមិញក្នុងឆ្នាំ ២០០៤  រូបនាងស្រាប់តែប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈ និងបាត់មុខអស់រយៈពេលជិត ២០ ឆ្នាំពីវិស័យភាពយន្ដជាហេតុធ្វើឱ្យមហាជន និងអ្នកគាំទ្រហាក់មានការនឹករលឹកជាខ្លាំង ខណៈមានអ្នកគាំទ្រជាច្រើនស្នើសុំចង់ឱ្យរូបនាងវិលត្រលប់មកសម្ដែងក្នុងរឿងនានា ឬជួបជុំសម្ដែងរួមគ្នាជាមួយតារាល្បីៗមានវ័យស្រករៗ រូបនាង។

តារាស្រី Joey Wong មានឈ្មោះកំណើត Wang Zu Xian ឬ Wang Tsu Hsien កើតនៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៦៧ នៅទីក្រុង តៃប៉ិ រដ្ឋធានីរបស់  តៃវ៉ាន់។ ដើមឡើយរូបនាងមិនមែនជាតារាសម្ដែងអ្វីឡើយ។ ផ្ដើមដំបូងនាងជាតារាម៉ូឌែលដ៏មានប្រជាប្រិយភាពម្នាក់ ដោយសារតែពេលវេលានិងឱកាសអំណោយផលរូបនាងក៏ចាប់ផ្ដើមចូលប្រឡូកសម្ដែងក្នុងរឿងដំបូងបំផុតនៅឆ្នាំ ១៩៨៤។  ចាប់តាំងពីពេលនោះមក រូបនាងមានរឿងសម្ដែងជាហូរហែរទាំងនៅ តៃវ៉ាន់ និងហុងកុងរហូតដល់ទៅ ៥២ រឿងឯណោះ។ បើក្រឡេកមកមើលកេរ្ដិ៍ឈ្មោះរបស់នាងក៏កាន់តែមានភាពល្បីល្បាញខ្លាំងឡើងៗ ថែមទាំងជាប់ឈ្មោះជាបុប្ផាមួយ ក្នុងចំណោមបុប្ផា ៤ ទងរបស់ ហុងកុង ទៀតផងនាសម័យនោះ។

មែនទែនទៅ មុនប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈក្នុងឆ្នាំ ២០០៤ តារាស្រីវ័យ ៥៥ ឆ្នាំរូបនេះធ្លាប់ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលម្ដងរួចទៅហើយ ដោយសារក្នុងឆ្នាំ ១៩៩៤ រូបនាងឈប់ទទួលសម្ដែងរឿងព្រមទាំងលើកឡើងថាខ្លួនមានបំណងចង់សម្រាក និងឈប់ធ្វើជាតារាសម្ដែងតទៅទៀតហើយ។ ក្រោយបាត់មុខក្នុងវិស័យភាពយន្ដអស់រយៈពេល ៧ ឆ្នាំ រូបនាងក៏ត្រលប់មកសម្ដែងសាជាថ្មីម្ដងទៀតក្នុងរឿង “Peony Pavillion” នាឆ្នាំ ២០០១។

ក្រោយមករយៈពេល ៣ ឆ្នាំ ក្នុងឆ្នាំ ២០០៤ រូបនាងក៏បង្ហាញខ្លួនក្នុងរឿងមួយផ្សេងទៀតមានចំណងជើងថា “Shanghai Story” តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រគាំងនិយាយលែងចេញ វាក៏ជារឿងចុងក្រោយដែលរូបនាងបានចូលរួមសម្ដែងផងដែរ។ ក្នុងឆ្នាំដដែលនោះរូបនាងបានប្រកាសលាឈប់ពីសិល្បៈ និងជ្រើសរើសប្ដូរទីលំនៅទៅរស់នៅយ៉ាងសាមញ្ញនៅប្រទេស កាណាដា។ ពេលវេលានោះហើយដែលមហាជនជាច្រើនចាប់ផ្ដើមមានចម្ងល់ថា មូលហេតុអ្វីទៅទើបធ្វើឱ្យរូបនាងសម្រេចចិត្តលាឈប់ពីសិល្បៈ បើរូបនាងកំពុងមានភាពល្បីល្បាញខ្លាំងយ៉ាងដូច្នេះ។  

តាមរយៈសារព័ត៌មានហុងកុងជាច្រើនបានចុះផ្សាយថា Joey Wong ជាតារាស្រីម្នាក់ដែលឆាប់រំជួលចិត្ត និងអារម្មណ៍ឆាប់ប្រែប្រួលខុសប្រក្រតីធ្វើឱ្យនាងមានអារម្មណ៍ហត់នឿយក្នុងការសម្ដែង។ លើសពីនេះ បណ្ដាលមកពីនាងទទួលរងសម្ពាធខ្លាំងពេកពីមហាជន និងក្រុមអ្នកកាសែតទើបសម្រេចចិត្តលាឈប់ពីសិល្បៈក្នុងវ័យ ៣៨ ឆ្នាំ។ ប៉ុន្ដែក៏មានពាក្យចចាមអារ៉ាមជាច្រើនទៀតលើកឡើងថា ដោយសារតែរូបនាងធ្លាប់ខកចិត្តរឿងស្នេហាជាមួយដៃគូសម្ដែង និងជួបរឿងអាស្រូវស្នេហាច្រើនពេកទើបសម្រេចបញ្ចប់អាជីពខ្លួនទៅរស់នៅយ៉ាងសាមញ្ញាវិញ។

ទន្ទឹមនេះដែរ តាមការបញ្ជាក់របស់អ្នកកាសែតជើងចាស់ម្នាក់ឈ្មោះ Bai LuMei បានឱ្យដឹងថា ក្នុងឆ្នាំ ២០០១ តារាស្រី Joey Wong ប៊ិះនឹងបានរៀបការជាមួយអតីតមិត្តប្រុសដែលជាតារាចម្រៀង និងតារាសម្ដែងតៃវ៉ាន់លោក Chyi Chin ទៅហើយ។ ប៉ុន្ដែរឿងល្អមិនទាន់កើតឡើងផងអតីតមិត្តស្រីរបស់លោកបែរជាដាក់ពាក្យបណ្ដឹងដល់តុលាការដោយសារតែលោកមិនទទួលខុសត្រូវ និងចិញ្ចឹមកូន។ ហេតុការណ៍នេះបានធ្វើឱ្យ Joey Wong ហាក់មានការភ្ញាក់ផ្អើលខ្លាំង ព្រោះនាងមិនដែលធ្លាប់បានដឹងពីមុនថាមនុស្សដែលខ្លួនជិតរៀបការជាមួយមានមិត្តស្រី និងកូនរួចហើយ។ ចាប់តាំងពីពេលនោះមក រូបនាងអស់សង្ឃឹមក្នុងរឿងស្នេហា និងលែងមានជំនឿចិត្តលើរឿងគ្រប់យ៉ាងទើបក្រោយមកសម្រេចលាឈប់ពីសិល្បៈ។

ថ្វីបើមិនមានការបញ្ជាក់ចំៗ ពីតារាស្រី Joey Wong ទាក់ទិននឹងការលាឈប់ពីសិល្បៈប៉ុន្ដែរូបនាងធ្លាប់និយាយក្នុងបទសម្ភាន៍មួយថា ជីវិតរបស់នាងតែងត្រូវគេតាមដាន និងរំខានគ្រប់ពេលវេលា ជីវិតសាមញ្ញាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់រូបនាង។ បើតាមការលើកឡើងបន្ថែមទៀតរបស់នាងបានឱ្យដឹងថា រូបនាងគ្មានគំនិតយកស្វាមីទេ និងសម្រេចចិត្តរស់នៅយ៉ាងសាមញ្ញនៅប្រទេស កាណាដា ពេលទំនេរក៏មកសមាធិ និងសុំសីលជាដើមហើយនោះទើបជាសេចក្ដីសុខពិតប្រាកដ។

មូលហេតុទាំងអស់នេះធ្វើឱ្យមនុស្សជាច្រើនជឿថា រូបនាងប្រហែលជាជួបសម្ពាធច្រើនទាំងការងារ និងទំនាក់ទំនងស្នេហាទើបធ្វើឱ្យនាងសម្រេចចិត្តរស់នៅស្ងៀមស្ងាត់លែងចង់បានភាពល្បីល្បាញទៀត។

ស្ថានភាពរបស់នាងដែលត្រូវគេថតបានមួយរយៈចុងក្រោយនេះគឺនៅកំឡុងខែ មិថុនា ឆ្នាំ ២០២២ ដោយរូបនាងត្រូវបានមហាជនប្រទះឃើញនៅវិហារសមាធិមួយកន្លែងនៅទីក្រុង Vancouver ភាគខាងលិចប្រទេស កាណាដា ក្នុងឈុតសម្លៀកបំពាក់ដូចជាដូនជី និងបួងសក់ឡើងអស់  រីឯមុខមាត់វិញក៏គ្មានការតុបតែងអ្វីឡើយ។ ពោលរូបនាងពិតជារស់នៅយ៉ាងសាមញ្ញ និងលែងខ្វល់ពីជីវិតហ៊ឺហារដូចដែលនាងធ្លាប់បាននិយាយពិតមែន៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន