២​ រូបមន្ត​ធ្វើ​ទឹក​ស្ករ​ស្រោច​លើ​ចេក​អាំង​ រសជាតិ​ឆ្ងាញ់​ មិន​ទ្រលាន់​ ​ស៊ែរ​ទុក​ធ្វើញ៉ាំ ឬធ្វើ​លក់​ក៏​​បាន​ដែរ

ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​ធ្លាប់​បាន​ញ៉ាំ​ចេក​អាំង​ ដែល​មាន​ទឹក​ជ្រលក់​ហើយ ហើយ​ប្រាកដ​ជា​ជាប់​ចិត្ត​ជាមួយ​ទឹក​ស្ករ​ដែល​មាន​ក្លិន​ឈ្ងុយ​ រសជាតិ​ផ្អែម​ឆ្ងាញ់។​ ថ្ងៃ​នេះ​ AMS ​នឹង​មក​ចែក​រំលែក​វិធី​ធ្វើ​ងាយៗ​បំផុត​ដល់​ទៅ​ ២​ រូបមន្ត​​ ធ្វើ​ញ៉ាំ​ខ្លួន​ឯង​ក៏​បាន​ ធ្វើ​លក់​ក៏​ចំណេញ។​

វិធី​ធ្វើ​ចេក​អាំង​ ៖

.​ បក​សម្បក​ចេក​ ហាន់​ជា​កង់ៗ​ទំហំ​ជាង​ ១​ សង់ទីម៉ែត្រ​ កុំ​ឱ្យ​តូច​ ឬ​ធំ​ពេក។​ បន្ទាប់​មក​យក​ទៅ​ដោត​ចង្កាក់​ ឬ​ដាក់​អាំង​លើ​ចន្ទាស​តែ​ម្តង​ក៏​បាន​ដែរ។​

.​ យក​ចេក​ទៅ​ដាក់​អាំង​លើ​ចង្ក្រាន​ធ្យូង​ដោយ​ប្រើ​ភ្លើង​ហឹមៗ។​ អាំង​រយៈពេល​ ១៥​ នាទី​ ឬ​ទាល់​តែ​ចេក​ក្រៀម។​ ពេល​ឆ្អិន​ល្អ​ហើយ​ យក​ចេក​ទៅ​សង្កត់​ឱ្យ​សំប៉ែត។​

.​ យក​ជក់​ធ្វើ​ម្ហូប​ជ្រលក់​ក្នុង​ទឹក​ស្ករ​ (របៀប​ធ្វើ​នឹង​រៀបរាប់​ខាង​ក្រោម)​ លាប​លើ​ចេក​។​ រួច​យក​ទៅ​ឆ្អើរ​លើ​ភ្លើង​ម្តង​ទៀត​ពី​ ៣​ ទៅ​ ៥​ នាទី​ ជា​ការ​ស្រេច។​

ទឹក​ស្ករ​ខ្ទិះ​ដូង​ ៖

គ្រឿងផ្សំ​ ៖​ ស្ករត្នោត​ មួយ​កូន​ចាន​កន្លះ,​ ខ្ទិះ​ដូង​ ១​ កូន​ចាន,​ ប័រ​ ២​ ស្លាបព្រា​កាហ្វេ,​ អំបិល​ ១​ ចិប។​

វិធី​ធ្វើ​ ៖​

.​ រម្ងាស់​ខ្ទិះ​ដូង​ ១​ ផ្នែក​ និង​ស្ករត្នោត​ឱ្យ​សព្វ​ ទាល់​តែ​ស្ករ​រលាយ​អស់។​ បន្ថែម​ដោយ​ប័រ​ រួច​បន្ត​កូរ​ឱ្យ​ចូល​គ្នា​សព្វ។​

.​ ចាក់​ខ្ទិះដូង​ដែល​នៅ​សល់​ចូល​ឱ្យ​អស់​ រួច​កូរ​បន្ត​មួយ​សន្ទុះ​ទៀត។​ ពេល​គ្រឿងផ្សំ​រលាយ​ចូល​គ្នា​សព្វ​អស់​ហើយ​ សឹម​បិទ​ភ្លើង​ចង្ក្រាន​។​ ទុក​ឱ្យ​ត្រជាក់​ រួច​យក​ទៅ​ស្រោច​លើ​ចេក​អាំង។​

ទឹកស្ករ​សាច់​ដូង​ខ្ចី​ ៖

គ្រឿងផ្សំ​ ៖​ ស្ករត្នោត​ ១២០​ ក្រាម,​ ស្ករស​ ៥៧​ ក្រាម,​ ស្ករ​ក្រហម​គ្រាប់​ ៥៧​ ក្រាម,​ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ,​ ក្បាល​ខ្ទិះ​ ១​ ពែង,​ ស្លឹក​តើយ​ ២​ សន្លឹក​ និង​សាច់​ដូង​ខ្ចី​កន្លះ​កូន​ចាន។​

វិធី​ធ្វើ​ ៖​

.​ ជំហាន​ដំបូង​យក​ស្ករត្នោត​ ស្ករស​ និង​ក្រហម​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​បន្ថែម​ដោយ​អំបិល​ និង​ក្បាល​ខ្ទិះ​ដូង​មួយ​ផ្នែក​ រួច​បើក​ភ្លើង​ហឹមៗ​។​ កូរ​ជា​រឿយៗ​រយៈពេល​ ២០​ ទៅ​ ២៥​ នាទី។​

.​ បន្ទាប់​មក​ចាក់​ខ្ទិះដូង​ដែល​នៅ​សល់​ចូល​ឱ្យ​អស់​ រួច​កូរ​បន្ត​ទៀត។​ ដាក់​ស្លឹក​តើយ​ចូល​ដើម្បី​បន្ថែម​ក្លិន​ឱ្យ​កាន់​តែ​ឈ្ងុយ​។​ កូរ​បន្ត​ទៀត​រយៈពេល​ ១០​ ទៅ​ ១៥​ នាទី​ ឬ​ទាល់​តែ​ទឹកស្ករ​ឡើង​ខាប់។​

.​ ជា​បន្ទាប់​ទៀត​ ដាក់​សាច់​ដូង​ខ្ចី​ចូល​រួច​កូរ​ទាល់​តែ​ទឹក​ស្ករ​ពុះ​សឹម​បិទ​ភ្លើង​ចង្ក្រាន​។​ ទុក​ចោល​ឱ្យ​ត្រជាក់​ រួចរាល់​ហើយ​សម្រាប់​យក​ទៅ​ស្រោច​លើ​ចេក​អាំង។​

រូបមន្ត​ធ្វើ​ទឹក​ស្ករ​ទាំង​ ២​ វិធី​នេះ​ ប្រិយមិត្ត​អាច​យក​ទៅ​អនុវត្ត​បាន​ដោយ​វិធី​ងាយៗ។​ គ្រឿងផ្សំ​ងាយ​ស្រួល​រក​ណាស់​ សុទ្ធ​តែ​មាន​ក្នុង​ផ្ទះបាយ​អស់​ហើយ​។​ ឬ​អ្នក​ដែល​ចាប់​អារម្មណ៍​បង្កើត​មុខ​របរ​ថ្មី​ នេះ​ក៏​ជា​ជម្រើស​មួយ​ទៀត​គួរ​សាកល្បង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន