ដឹងតែកក្រើកហើយ! ឆាយ វីរៈយុទ្ធ និងសិល្បករល្បីៗជាច្រើនត្រៀមចូលរួមមហោស្រពតន្ត្រី បុណ្យភ្នំដ៏ធំនៅគិរីរម្យខែក្រោយ

តារាចម្រៀងល្បីៗជាច្រើនកំពុងត្រៀមចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍តន្ត្រីដ៏ធំប្រចាំឆ្នាំមួយទៀតរបស់កម្ពុជា គឺមហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើទីតាំងឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ។

មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្តួចផ្តើមរៀបចំដោយក្រុមការងារយុវជនស្ម័គ្រចិត្ត Festival និងរដ្ឋបាលខេត្តកំពង់ស្ពឺ ជាឆ្នាំទី១ ក្រោមប្រធានបទ “រួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិរបស់កម្ពុជា”។ ផ្អែកតាមសេចក្ដីប្រកាសរបស់អ្នករៀបចំកម្មវិធីនៅថ្ងៃទី២៩ ខែមករានេះ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូបរួមមានលោក ឆាយ វីរៈយុទ្ធ ZEDES សុខុម រចនា សុបិន្ត កាកា Nicky & K-Bee, David ង៉ូត សីលា BOBO ក្រុម CHIVORN CREW និងសិល្បករជាច្រើនទៀត។

គួរបញ្ជាក់ថាគោលបំណងក្នុងការរៀបចំពិធីបុណ្យភ្នំនេះឡើងគឺដើម្បីផ្សព្វផ្សាយទៅកាន់យុវជនជំនាន់ក្រោយអំពីពិធីប្រពៃណីខ្មែររួមមានការបញ្ចូលការគោរពព្រះម៉ែធរណី ការសម្ដែងសិល្បៈ តន្ត្រីប្រពៃណី វប្បធម៌ដែលបន្សល់ទុកដោយបុព្វបុរសខ្មែររបស់យើង។ មិនត្រឹមប៉ុណ្ណេះ ការរៀបចំមហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡា “បុណ្យភ្នំ” ក៏ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកតម្កើងអំពីកេរ្តិ៍ដំណែលរបស់ខ្មែរ ព្រមទាំងទាក់ទាញទេសចរក្នុងស្រុក និងក្រៅស្រុកមកទស្សនាឧទ្យានជាតិគិរីរម្យដែលជាចំណែកចូលរួមអភិរក្សឧទ្យានជាតិកម្ពុជាយើងផងដែរ។

ដូច្នេះកុំភ្លេចមកលេងកម្សាន្ត និងបោះតង់នៅ បុណ្យភ្នំ ទាំងអស់គ្នា “រួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថាន      ធម្មជាតិរបស់កម្ពុជា” នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ (រយៈពេល២យប់២ថ្ងៃពេញ) នៅឧទ្យានជាតិ គីរីរម្យ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់ ជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយ ប្រកួតកីឡា ម្ហូបអាហារ តន្ត្រី បោះតង់ និងការតុបតែងជាច្រើនរាប់មិនអស់តាមដងផ្លូវដ៏ស្រស់ស្អាត។ បុណ្យភ្នំ ទទួលបានការឧបត្ថម្ភធំដោយ Ganzberg, Boostrong, IDOL Drink, Freshy Juice។

កក់សំបុត្រឥឡូវនេះ៖

  • សម្រាប់ព័ត៌មានជួលស្តង់ក្នុងព្រឹត្តិការណ៍ សូមទាក់ទងមក៖ 096 98 88 919 ឬ 069 547 890 ឬ 010 545 074
  • សម្រាប់ព័ត៌មានវត្ថុអនុស្សាវរីយ៍ បុណ្យភ្នំ សូមទាក់ទងមក៖ 093 778 021
  • ឥឡូវនេះមកសាកបទពិសោធន៍ថ្មី ទៅគីរីរម្យ រត់ម៉ារ៉ាតុង ប្រកួតប៉េតង់ ប្រកួតបាល់ទះ និងជិះម៉ូតូធំផ្សងព្រេងម្ដងមើល

App: https://onelink.to/bookmeplus​​

Website: https://www.bookme.plus/t/events/bon-phnom-2025

ដើម្បីទទួលព័ត៌មានអំពីកម្មវិធី សូមតាមដានបណ្ដាញសង្គមទាំងអស់របស់ បុណ្យភ្នំ ៖

TikTok: bonphnom

Instagram: bonphnom

Facebook: bonphnomcambodia Telegram Channel: bonphnom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *