ជួយគ្នាក្នុងគ្រាលំបាក ម្ចាស់អាខោនដែលមានឈ្មោះថា Rachana Sor បានបង្ហោះនៅលើបណ្ដាញសង្គមជម្រាបដំណឹងជូនដល់ពលរដ្ឋភៀសសឹកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ពេលមកដល់ក្រុងសៀមរាប អាចមកស្នាក់នៅវត្តអារញ្ញសាគរ ដោយមានអាហារជូន ៣ ពេល។

ក្រោយកើតហេតុការណ៍បាញ់ប្រហាររបស់ទ័ពសៀមមកលើពលរដ្ឋស៊ីវិលក្នុងភូមិព្រៃចាន់កាលពីរសៀលម្សិលមិញបានបង្កឱ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋនិងអ្នកភូមិរហូតពួកគេត្រូវបង្ខំចិត្តជម្លៀសកូនចៅចាកចេញពីផ្ទះសម្បែងភ្លាមៗទាំងយប់។ ដំណើរចាកចេញដែលមានត្រឹមកូនរទេះ ឬម៉ូតូដែលមានដាក់អីវ៉ាន់សំពីងសំពោងត្រូវបានដឹកចេញជាហូរហែនៅតាមដងផ្លូវដើម្បីរកទីដែលមានសុវត្ថិភាព។
ជាមួយគ្នានេះដែរ ម្ចាស់អាខោនដែលមានឈ្មោះថា Rachana Sor បានសរសេរបង្ហោះលើបណ្ដាញសង្គមដោយបានជូនដំណឹងដល់ពលរដ្ឋភៀសសឹកយ៉ាងដូច្នេះថា៖ «ជូនដំណឹង! សម្រាប់បងប្អូនដែលភៀសសឹកពីភូមិព្រៃចាន់ និងភូមិជោគជ័យ មកដល់ក្រុងសៀមរាបអាចមកស្នាក់នៅវត្តអារញ្ញសាគរ ផ្លូវភ្នំក្រោមដូចមុនបាន មានជូនអាហារបីពេលសម្រាប់បងប្អូន 092/098477925»។
ការជូនដំណឹងនេះត្រូវបានអ្នកនៅក្នុងបណ្ដាញសង្គមនាំគ្នាចែករំលែកព្រោងព្រាត ដោយអ្នកខ្លះទៀតបានយកទៅផុសបន្តសង្ឃឹមថាដំណឹងនេះនឹងបានទៅដល់ពលរដ្ឋភៀសសឹកដែលកំពុងតែជួបការលំបាកក្នុងការស្វែងរកកន្លែងស្នាក់អាស្រ័យ៕





រូបភាព ៖ BTV Cambodia


























Account
Security
Favourite Content