មក​មើល​ទិដ្ឋភាព​ច្បាស់​ៗ​នៃ Angkor Wildlife & Aquarium ត្រៀម​​បើក​ឆាប់​ៗ​នេះ!

ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​បាន​ចេញ​រូបរាង​ និង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ នៅ​ក្នុង​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរ​គ្រប់​ជាន់​ថ្នាក់​ឲ្យ​មក​ទស្សនា​ទស្សនីយភាព​នៃ​ឧទ្យាន​អាង​ត្រី​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​តុលា ឆ្នាំ ២០២២ ខាង​មុខ​នេះ​។

ជឿ​ថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ច្បាស់​ជា​កំពុង​តែ​ទន្ទឹង​រង់​ចាំ​នូវ​ឱកាស​ដ៏​អស្ចារ្យ​នៃ​ការ​ចូលទស្សនា​ទស្សនីយភាព​ ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​ដ៏​កម្រ​ដែល​ធ្លាប់​តែ​មាន​នៅ​បរទេស ប៉ុន្តែ​ពេល​នេះ ​Angkor Wildlife & Aquarium បាន​បោះ​ទីតាំង​នៅ​​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១០០ ហិតា​លើ​ទឹកដីខេត្ត​សៀមរាប​យើង​ហើយ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​ជំទាវ ទាង អេង ទៀ សីហា និង​លោក ទា សីហា ដែលជាអភិបាល​ខេត្ត​សៀមរាប ​បាន​អញ្ជើញ​ទៅ​ទស្សនា​ឧទ្យាន​អាង​ត្រី Angkor Wildlife & Aquarium មួយ​ចប់ ព្រម​ទាំង​​បាន​សរសេរ​ផុស​រៀបរាប់​សរសើរ​មិន​ដាច់​ពី​មាត់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា «ខ្ញុំ​មិន​នឹក​ស្មាន​ថា​ប្រទេស​ខ្មែរ​យើង​ឥឡូវ​ជឿន​លឿន​មិន​ចាញ់​ស្រុក​គេ​ទេ អ្វី​ៗ​ក៏​មាន​ហើយ​ទំនើប​ទៀត សំខាន់​នោះ​គឺ​មាន សន្តិភាព សុវត្ថិភាព​គ្រប់​ទី​កន្លែង ល្បឿន​នៃ​ការ​អភិវឌ្ឍ​លឿន​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត» ។

លោក​ជំទាវ​បន្ត​ទៀត​ថា «ខ្ញុំ​បាន​ដើរ​មើល​នៅ​ក្នុង​ឧទ្យាន​មួយ​នេះ គឺ​មាន​ចំណុច​ពិសេស​ច្រើន មួយ​គឺ​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ត្រី​ទឹក​សាប​ដែល​រស់​នៅ​ក្នុង​ទន្លេ​មេគង្គ​ ដែល​មាន​រូបរាង​ប្លែក​ធំ​គឺ​ត្រីរាជ ទម្ងន់​ដល់​ទៅ ១០០គីឡូជាង និង​កម្រ​បាន​ឃើញ​ ទី​ពីរ​មាន​អ្នក​ជំនាញ​មើល​ថែ​ត្រី និង​អភិរក្ស​ត្រី​ប្លែក​ៗ យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ខ្ញុំ​គិត​ថា​យើង​គួរ​យក​កូន​ៗ​មក​លេង​ម្តង ហើយ​ឲ្យ​ពួកគាត់​បាន​ស្គាល់​ថា​នេះ​ជា​ត្រី​កម្រ​របស់​ខ្មែរ​យើង​ ទី​បី​កន្លែង​នេះ​នាំ​មក​នូវ​ការ​អប់រំ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប។ បើ​រៀបរាប់​មិន​អស់​ទេ ដូច្នេះ​សូម​បង​ប្អូន​អញ្ជើញ​មក ទស្សនា​ដោយ​ផ្ទាល់​វិញ​ល្អ​ជាង​ សូម​អរគុណ​ដល់​បង​ប្រុស និង​បងស្រី ដែល​បាន​អញ្ជើញ​ខ្ញុំ និង​ក្រុម​គ្រួសារ​មក​លេង​នៅ Aquarium ហើយ​ទទួល​បាន​ភាព​កក់​ក្ដៅ​យ៉ាង​ពេញ​លេញ »។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Angkor Wildlife and Aquarium ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​ និង​អាណាចក្រ​អង្គរ សួនសត្វ ​ត្រូវបាន​សាងសង់​លើ​ផ្ទៃ​ដី​ជាង ១០០ ហិតា ជាមួយ​នឹង​ទុន​វិនិយោគ​សរុប​ ៧០ លាន​ដុល្លារ​អាមេរិក​៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក