មក​មើល​ទិដ្ឋភាព​ច្បាស់​ៗ​នៃ Angkor Wildlife & Aquarium ត្រៀម​​បើក​ឆាប់​ៗ​នេះ!

ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​បាន​ចេញ​រូបរាង​ និង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ នៅ​ក្នុង​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរ​គ្រប់​ជាន់​ថ្នាក់​ឲ្យ​មក​ទស្សនា​ទស្សនីយភាព​នៃ​ឧទ្យាន​អាង​ត្រី​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​តុលា ឆ្នាំ ២០២២ ខាង​មុខ​នេះ​។

ជឿ​ថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ច្បាស់​ជា​កំពុង​តែ​ទន្ទឹង​រង់​ចាំ​នូវ​ឱកាស​ដ៏​អស្ចារ្យ​នៃ​ការ​ចូលទស្សនា​ទស្សនីយភាព​ ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​ដ៏​កម្រ​ដែល​ធ្លាប់​តែ​មាន​នៅ​បរទេស ប៉ុន្តែ​ពេល​នេះ ​Angkor Wildlife & Aquarium បាន​បោះ​ទីតាំង​នៅ​​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១០០ ហិតា​លើ​ទឹកដីខេត្ត​សៀមរាប​យើង​ហើយ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​ជំទាវ ទាង អេង ទៀ សីហា និង​លោក ទា សីហា ដែលជាអភិបាល​ខេត្ត​សៀមរាប ​បាន​អញ្ជើញ​ទៅ​ទស្សនា​ឧទ្យាន​អាង​ត្រី Angkor Wildlife & Aquarium មួយ​ចប់ ព្រម​ទាំង​​បាន​សរសេរ​ផុស​រៀបរាប់​សរសើរ​មិន​ដាច់​ពី​មាត់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា «ខ្ញុំ​មិន​នឹក​ស្មាន​ថា​ប្រទេស​ខ្មែរ​យើង​ឥឡូវ​ជឿន​លឿន​មិន​ចាញ់​ស្រុក​គេ​ទេ អ្វី​ៗ​ក៏​មាន​ហើយ​ទំនើប​ទៀត សំខាន់​នោះ​គឺ​មាន សន្តិភាព សុវត្ថិភាព​គ្រប់​ទី​កន្លែង ល្បឿន​នៃ​ការ​អភិវឌ្ឍ​លឿន​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត»

លោក​ជំទាវ​បន្ត​ទៀត​ថា «ខ្ញុំ​បាន​ដើរ​មើល​នៅ​ក្នុង​ឧទ្យាន​មួយ​នេះ គឺ​មាន​ចំណុច​ពិសេស​ច្រើន មួយ​គឺ​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ត្រី​ទឹក​សាប​ដែល​រស់​នៅ​ក្នុង​ទន្លេ​មេគង្គ​ ដែល​មាន​រូបរាង​ប្លែក​ធំ​គឺ​ត្រីរាជ ទម្ងន់​ដល់​ទៅ ១០០គីឡូជាង និង​កម្រ​បាន​ឃើញ​ ទី​ពីរ​មាន​អ្នក​ជំនាញ​មើល​ថែ​ត្រី និង​អភិរក្ស​ត្រី​ប្លែក​ៗ យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ខ្ញុំ​គិត​ថា​យើង​គួរ​យក​កូន​ៗ​មក​លេង​ម្តង ហើយ​ឲ្យ​ពួកគាត់​បាន​ស្គាល់​ថា​នេះ​ជា​ត្រី​កម្រ​របស់​ខ្មែរ​យើង​ ទី​បី​កន្លែង​នេះ​នាំ​មក​នូវ​ការ​អប់រំ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប។ បើ​រៀបរាប់​មិន​អស់​ទេ ដូច្នេះ​សូម​បង​ប្អូន​អញ្ជើញ​មក ទស្សនា​ដោយ​ផ្ទាល់​វិញ​ល្អ​ជាង​ សូម​អរគុណ​ដល់​បង​ប្រុស និង​បងស្រី ដែល​បាន​អញ្ជើញ​ខ្ញុំ និង​ក្រុម​គ្រួសារ​មក​លេង​នៅ Aquarium ហើយ​ទទួល​បាន​ភាព​កក់​ក្ដៅ​យ៉ាង​ពេញ​លេញ »

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Angkor Wildlife and Aquarium ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​ និង​អាណាចក្រ​អង្គរ សួនសត្វ ​ត្រូវបាន​សាងសង់​លើ​ផ្ទៃ​ដី​ជាង ១០០ ហិតា ជាមួយ​នឹង​ទុន​វិនិយោគ​សរុប​ ៧០ លាន​ដុល្លារ​អាមេរិក​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ