មិន​ធម្មតា! អ្នកនិពន្ធបទ «អរគុណ Fan» ឱ្យ លីម តិចម៉េង ថាប្រើពេលជាង ១ សប្ដាហ៍ប៉ុណ្ណោះ

មហាជន ជាពិសេស​អ្នកគាំទ្រ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើស្នាដៃចម្រៀងដំបូងបង្អស់របស់ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ក្នុងផលិតកម្ម រស្មីហង្សមាស ដែលបទនោះមានចំណងជើងថា «អរគុណ Fan»។ បទចម្រៀងដំបូងបង្អស់របស់ម្ចាស់ពានរូបនេះ ត្រូវគេដឹងថា ជាការនិពន្ធទំនុកច្រៀង និងបទភ្លេង រួមទាំង​ការ​សម្រួលតន្ត្រី ដោយលោក ឈិត តេងរិទ្ធ ជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីរបស់ផលិតកម្ម រស្មីហង្សមាស ដែលមានបទពិសោធន៍ក្នុងការតែងនិពន្ធបទល្បីៗឱ្យតារាចម្រៀងប្រចាំផលិតកម្មជាច្រើនរូប។

មុននេះបន្តិច ឈិត​ តេងរិទ្ធ បានប្រាប់ឱ្យ AMS ដឹងថា ការជ្រើសផលិតបទ «អរគុណ Fan» ជាបទទី១ ឱ្យ លីម តិចម៉េង គឺជាគំនិតរួមគ្នារបស់ខាងក្រុមហ៊ុន រូបលោក និងសាមីខ្លួន លីម តិចម៉េង ផ្ទាល់ហើយការជ្រើសតែងនិពន្ធចង្វាក់ប្រភេទនេះ ដោយសារពេលនេះជារដូវពិធីបុណ្យភ្ជុំបិណ្ឌ ដូច្នេះលោកចង់ឱ្យបទនេះចេញមកស៊ី​មេទ្រីជាមួយបរិយាកាសសប្បាយៗ សម្រាប់ប្រជាជនយើងស្តាប់កម្សាន្តនាឱកាសនេះ។

អ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះរូបនោះ ឱ្យដឹងបន្តថា បទនេះចំណាយពេលធ្វើប្រមាណជាង១ សប្តាហ៍ប៉ុណ្ណោះ ដោយលោកចំណាយពេលធ្វើភ្លេង១ ថ្ងៃ តែងប៉ារ៉ូច្រៀង១ ថ្ងៃ ហើយ​ចំណាយពេលប្រមាណ១ អាទិត្យបន្ថែមទៀត ដើម្បីកែកុនបទនេះឱ្យល្អប្រសើរ។ ចំណុចដែលលោកពេញចិត្តបំផុតពីបទ «អរគុណ Fan» គឺត្រង់ចំណុចដែលពោលឡើងថា «បើអត់មានហ្វេនក៏អត់មានថ្ងៃនេះ» ប្រៀបដូចភ្លេងដែលលោកនិពន្ធដែរ បើអត់មានហ្វេនអត់មានការគាំទ្រពីពុកម៉ែបងប្អូន ក៏លោកអត់មានថ្ងៃនេះដែរ។

ក្រៅអំពីស្នាដៃបទដំបូងនេះ​ អ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះមានប្រភពមកពីខេត្តបាត់ដំបងខាងលើ ក៏​​តែងបទថ្មីៗជាច្រើនទៀតដល់ ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ផងដែរ តែជាប្រភេទបទសេដៗ គ្រាន់តែពេលនេះនៅមិនទាន់បានដាក់ចំណងជើងនៅឡើយ​។ 

ក្រឡេកមកមើលបទ «អរគុណ Fan» ដែលជាបទទី១ របស់ តិចម៉េង វិញនោះ​ ពិតជាផ្ទុះការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗ​រ ដោយម្នាក់ៗបានពោលសរសើរពីអត្ថន័យនៃបទចម្រៀងនេះ ដែលបង្កប់ដោយខ្លឹមសារល្អៗបង្ហាញពីការរំភើប ភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់ម្ចាស់ពានមកពីខេត្តកំ​ពង់ចាម។ បទនេះស្តាប់ទៅរឹតតែពីរោះ​រណ្ដំចិត្តជាមួយសំឡេងដ៏ក្រអួនក្រអៅរបស់ លីម តិចម៉េង តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស គួបផ្សំសាច់ភ្លេង អត្ថន័យ និងរូបភាពធ្វើឱ្យបទនេះកាន់តែស៊ីអត្ថន័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន