អង្គរវត្តជាប់ក្នុងចំណោមទីតាំងរត់ម៉ារ៉ាតុងដែលមានទិដ្ឋភាពអស្ចារ្យបំផុតទាំង ១០ លើពិភពលោក

គេហទំព័រសម្រាប់សហគមន៍អ្នករត់កីឡាម៉ារ៉ាតុង The Running Week ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី បាន​ចាត់ថ្នាក់​រមណីយដ្ឋានអង្គរក្នុងចំណោមទីតាំងរត់ម៉ារ៉ាតុងដ៏អស្ចារ្យបំផុតមួយក្នុងចំណោមទីតាំងអស្ចារ្យទាំង ១០ លើពិភពលោកសម្រាប់ឆ្នាំ២០២៥នេះ។

ចំណាត់ថ្នាក់ទាំង ១០ បានបង្ហាញពីទីតាំងរត់ម៉ារ៉ាតុងដ៏អស្ចារ្យ និងពិសេសប្លែកនៅជុំវិញពិភពលោក ដែលនឹងនាំអារម្មណ៍អ្នកចូលរួមចូល​ទៅ​ក្នុង​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​ជាមួយ​ទេសភាព​គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន ជាមួយប្លង់ថតរូបស្រស់ស្អាតជាច្រើនកន្លែង។

ក្នុងនោះអត្ថបទបានរៀបរាប់ថា ការរត់ម៉ារ៉ាតុងឆ្លងកាត់ទីក្រុងប្រវត្តិសាស្ត្រអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានផ្តល់ឱកាសឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍ផ្ទាល់ពីភាពស្រស់ស្អាតនៃប្រាសាទបុរាណខ្មែរ ខណៈពេលកំពុងធ្វើលំហាត់ប្រាណ។ ប្រវត្តិសាស្ត្រ​ដ៏យូរលង់​ និងអស្ចារ្យ​នៃទីក្រុងអង្គរក៏​ជាចំណុចទាក់ទាញ ដែលធ្វើអ្នកចូលរួមរត់ទទួលបានអារម្មណ៍កាន់តែពិសេសមួយកម្រិតទៀត។

ខណៈដែលការរត់ម៉ារ៉ាតុងល្បីៗដូចជានៅ បូស្តុន ប៊ែរឡាំង និងទីក្រុងឡុងដ៍ ប្រហែលជាទីតាំងដែលភ្ញៀវទេសចរអន្តរជាតិបានស្គាល់ទូទៅទៅហើយ ប៉ុន្តែអង្គរវត្ត រួមទាំងទីតាំងចំនួន ៩ ទៀតខាងក្រោមនេះត្រូវបានចាត់ទុកថាជាទីតាំងដែលមានការទិដ្ឋភាពប្លែកៗជាច្រើនដែលផ្តល់នូវបទពិសោធន៍អស្ចារ្យបន្ថែមទៀតសម្រាប់អ្នកចូលចិត្តការរត់បែបផ្សងព្រេង៖

១. The Great Wall Marathon ប្រទេសចិន

២. Antarctic Ice Marathon ទ្វីបអង់តាក់ទិក

៣. Inca Trail Marathon ប្រទេសប៉េរូ

៤. Midnight Sun Marathon ប្រទេសន័រវេស

៥. Marathon des Sables ប្រទេសម៉ារ៉ុក

៦. Great Ocean Road Marathon ប្រទេសអូស្ត្រាលី

៧. Athens Marathon ប្រទេសក្រិក

៨. Patagonian International Marathon ប្រទេសឈីលី

៩. Kauai Marathon កោះហាវ៉ៃ

១០. Angkor Wat Marathon ប្រទេសកម្ពុជា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *