ដំណើរឆ្ពោះទៅម្ចាស់មកុដ Miss Universe Cambodia 2025 ហ្វីយ៉ាតា កាន់តែទៅមុខលឿន

អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ​កំពុង​បោះ​ពួយ​​​​យ៉ាង​លឿនលើផ្លូវ​ទៅរកមកុដ Miss Universe Cambodia 2025។ ដ្បិត​ថា​កម្មវិធី​មិន​ទាន់​ចប់ និង​ប្រកាស​ម្ចាស់​មកុដ​នៅ​ឡើយ តែ​គេ​សង្កេត​ឃើញ​ថា MUC07 លេចធ្លោ មិន​ធម្មតា​ឡើយ ក្នុង​ចំណោម​បេក្ខភាព​ទាំងអស់ មិន​ថា​ការ​រៀបចំ ឬ​ត្រៀម​ខ្លួន​តាម​វគ្គ​នីមួយ​ៗ ​ទំនុក​ចិត្ត និងសម្លៀកបំពាក់ ហើយ​ថែមទាំង​ស្ទីល៍ថតរូបផងដែរ។

មក​ដល់​ពេលនេះ ថៃ នារីសុជាតា ក៏​ជា​បេក្ខភាព​ស្ថិត​ក្នុង​ចំណោម Miss Universe Cambodia 2025 ដែល​អាច​ឈ្នះ​ការ​ Vote វគ្គ Miss Popular Vote ដែល​អាច​ឈាន​ចូល top 10 កម្មវិធី Miss Universe Cambodia។ សង្កេត​មើល​ការ​បង្ហោះ​រូបភាព​ផ្សេង​ៗ​លើ​បណ្ដាញ​សង្គម Facebook របស់ Miss Universe Cambodia ឃើញ​ថា MUC 07 ទទួល​បាន​ការ​គាំទ្រ​ច្រើន​ទាំង Like, Share និង​បញ្ចេញ​មតិ ហើយ​សកម្មភាព​លើ​Facebook ផ្ទាល់​ខ្លួន​របស់​នាង ក៏​មាន​មហាជន​ចាប់អារម្មណ៍​កាន់​តែ​ខ្លាំង ហើយ​កាន់តែ​ពិសេស​ពេល​ហ្វីយ៉ាតា បង្ហោះ​សកម្មភាព​ហាត់​សម​ណា​មួយ។

ការ​បោះ​ជំហាន​ចូល​ប្រកួត Miss Universe Cambodia 2025 របស់ តារា​សម្ដែង និង​តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​ស្មាន​ទុក​ជាមុន​ហើយ​ថា ហ្វីយ៉ាតា នឹង​ធ្វើ​បាន​ល្អ។ ជាក់ស្ដែង​ចូល​កង​ប្រកួត Miss Universe Cambodia 2025 មែនទែន​ទៅ MUC07 បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា នាង​ជា​ត្រៀម​ខ្លួន​រួចរាល់​មែន ព្រោះ​ឆ្លង​កាត់​វគ្គ​ជាច្រើន​មក​ណោះ ហ្វីយ៉ាតា បញ្ជាក់​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា​នាង​មិន​ត្រឹម​ស្រស់​ស្អាត​ឡើយ ហើយ​គ្រប់​វគ្គ​សុទ្ធតែ​ធ្វើ​បាន​យ៉ាង​ល្អ។

មិន​ថា​ការ​បង្ហាញ​ម៉ូដ​គ្រប់​ឈុត​ដែល​កម្មវិធី Miss Universe Cambodia តម្រូវ​ឲ្យ​បេក្ខភាព​ស្លៀកពាក់ ហ្វីយ៉ាតា ទទួល​បាន​ការ​គាំទ្រ​ច្រើន ក្នុង​ការ​រើស​ឈុត​មក​គ្រង ការផាត់មុខ ធ្វើសក់ ស័ក្តិសមរូបរាង មុខមាត់ខ្លួនឯង កាន់តែ​អស្ចារ្យ​ឈុត​ហែល​ទឹក ដែល​ទើប​ថត​បង្ហោះ​ថ្មី​ៗ​លើ​ទឹកដី​ខេត្ត​កំពង់សោម។

សម្រាប់​បេក្ខភាព ថៃ នារីសុជាតា ត្រូវ​បាន​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​ក្នុង​ស្រុក ទស្សន៍ទាយតាំង​ពី​​​ចូល​ប្រកួត​ថា នាង​នឹង​ក្លាយជា​ម្នាក់​ក្នុង​ចំណោម Top 5។ ដោយសារ MUC 07 ក៏ធ្លាប់​ប្រកួត​ប្រជែង​ក្នុង​ស្រុក​ម្ដង​រួច​មក​ហើយ និង​ទទួល​បាន​ចំណាត់​ទី២ កាលពី​ ឆ្នាំ ២០១០ ក្នុង​កម្មវិធីFreshie Girls & Boys ។

មិនមែន​មាន​តែ Background ចំណាត់​ថ្នាក់​លេខ២ Freshie Girls ប៉ុណ្ណោះ​ឡើយ នាង​មាន​ចំណេះដឹង​ផ្នែក​ភាសា​ដោយ​អាច​និយាយ​បាន ៣ ភាសា​ខ្មែរ អង់គ្លេស និង​ថៃ។ ជានារីទាន់សម័យ ចូលចិត្តភាពឆើតឆាយ តែ ជាតា ក៏ចេះរាំរបាំបុរាណខ្មែរថែមទៀតផង ហើយ​នាងក៏ធ្លាប់​បាន​ទៅ​សិក្សា​នៅ​បរទេស​ផ្នែក Fashion និង​កសាង​អាជីវកម្ម​បាន​ដោយ​ដៃ​ខ្លួនឯង​ទាំង ២ ហើយ​កាន់តែ​អស្ចារ្យ​នាង​ជា single mother ចិញ្ចឹម​បីបាច់​កូន​ប្រុស​តែ​ឯង តាំងពី​ទើប​កើត។

ឆ្លង​កាត់​រឿងរ៉ាវ​ជាច្រើន​ក្នុង​ជីវិត ថៃ នារីសុជាតា ក៏​ធ្លាប់​មាន​អតីតកាល​មិន​សម​ប្រកប​ផង​ដែរ តែ​នាង​ទទួល​ស្គាល់​ការពិត ហើយ​ក្លាហាន​ដើរចេញ និង​រៀន​កំហុស​ពី​មុន ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃបានយ៉ាង​ល្អ។ ថៃ នារីសុជាតា ក៏​ជា​អ្នក​បង្កើត​មាតិកា​ដែល​តែងតែ​បំផុស​គំនិត​អប់រំ ព្រម​ទាំង​ចែករំលែក​ទៅ​ដល់​អ្នក​គាំទ្រ​ផង​ដែរ។

ចំណុច​ទាំងអស់​នោះ​ហើយ ដែល​ជា​ទុន​ធ្វើឲ្យ​បេក្ខភាព MUC07 អាច​ឆ្លងកាត់​បាន​គ្រប់​វគ្គ​ដោយ​គ្មាន​ភាព​ភ្លាត់ភ្លាំង។ រង់ចាំ​ទាំង​អស់​គ្នា​ថា​តើ​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៥ នរណា​ជា​ម្ចាស់​ពិត​ប្រាកដ៕

រូបភាព៖ Fiyata,Miss Universe Cambodia និង APD Bank



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *