គេហទំព័រព័ត៌មានកម្សាន្តចិន 8World បានរាយការណ៍ថាតារាហុងកុងជើងចាស់ Aaron Kwok មានសេចក្តីត្រេកអរជាពន់ពេក នៅពេលដឹងថាភរិយារបស់ខ្លួនគឺតារាស្រី Moka Fang កំពុងពពោះកូនប្រុស ដែលជាការទន្ទឹងរង់ចាំយ៉ាងយូរមកហើយសម្រាប់គ្រួសាររបស់ពួកគេ បន្ទាប់ពីមានកូនស្រីពីរនាក់។


មិត្តជិតស្និទ្ធតារាប្រុសរូបនេះបានចែករំលែកថា Aaron មួយរយៈចុងក្រោយនេះមានស្នាមញញឹមជាប់រហូត ទោះបីជាពេលចាញ់បៀរក៏ដោយ ដោយលោកបាននិយាយថាទីបំផុតក្ដីសុបិនចង់បានកូនប្រុសរបស់លោកបានក្លាយជាការពិតហើយ។
ប្រភពបានបន្ថែមថា តារាសម្ដែងប្រុសវ័យ ៥៩ ឆ្នាំរូបនេះមានសង្ឃឹមចង់បានកូនប្រុសជាច្រើនឆ្នាំមកហើយ។ អំឡុងពេលមានផ្ទៃពោះលើកទីពីរ ដំបូងឡើយប្តីប្រពន្ធពួកគេបានគិតថានេះជាកូនប្រុស។ នៅពេលនោះ Aaron រំភើបចិត្តស្ងាត់ៗ ថែមទាំងនិយាយថា រថយន្តទំនើបៗ និងនាឡិកាថ្លៃៗរបស់លោក ទីបំផុតនឹងមានអ្នកស្នងត្រឹមត្រូវហើយ។ យ៉ាងណាមិញ ការពពោះនោះក៏បាននាំកូនស្រីម្នាក់ទៀត ដែលពួកគេនៅតែស្រឡាញ់យ៉ាងខ្លាំង។
ពេលដែលសុបិនចង់បានកូនប្រុសក្លាយជាការពិត Aaron Kwok មិនបានទប់ចិត្តឡើយ។ សេចក្ដីរាយការណ៍បង្ហាញថា តារាជួរមុខរូបនេះបានដកការកំណត់ចំណាយលើប័ណ្ណឥណទានរបស់ Moka ដោយផ្តល់ឱ្យនាងនូវការប្រើប្រាស់គ្មានដែនកំណត់។ លើសពីនេះ លោកបានរៀបចំ “ប្រាក់រង្វាន់” ដែលមានតម្លៃ ១០០ លានដុល្លារហុងកុង (ប្រហែល ១៣លានដុល្លារអាមេរិក) សម្រាប់ភរិយារបស់លោក ដោយហៅវាថាជា “អំណោយអរគុណ” សម្រាប់ការពពោះកូនប្រុសដែលលោករង់ចាំជាយូរមកហើយ។


ស្របពេលជាមួយគ្នានេះដែរ តារាចិន Moka Fang ដែលបានរៀបការជាមួយ Aaron Kwok ក្នុងឆ្នាំ ២០១៧ ថ្មីៗនេះ ត្រូវបានគេមើលឃើញថា ចាប់ផ្ដើមមានពោះធំគួរឲ្យកត់សម្គាល់។ អ្នកលេងអ៊ីនធឺណិតបានប្រទះឃើញនាងដើរទិញអីវ៉ាន់នៅហាងទំនើបៗ ចូលរួមអាហារថ្ងៃត្រង់ និងការជួបជុំ ហើយតែងតែអមដោយអង្គរក្សដែលជួយនាងត្រឡប់ទៅឡានវិញ។ ជាមួយគ្នានេះដែរ កូនស្រីទាំងពីររបស់គូស្នេហ៍តារាល្បីមួយគូនេះ ត្រូវបានគេរាយការណ៍ថា ស្ថិតក្រោមការមើលថែទាំរបស់លោកយាយដែលជាម្តាយរបស់ Moka ។
ជីវិតរស់នៅយ៉ាងស៊ីវិល័យហាយសូរបស់ប្តីប្រពន្ធមួយគូនេះបានបន្តឆ្លុះបញ្ចាំងពីភាពអស្ចារ្យរបស់ Aaron Kwok ដែលត្រូវបានគេចាត់ទុកថាជា Legend មួយរូបក្នុងចំណោមកំពូលតារាប្រុសទាំង៤ នៅហុងកុង។ លោកបានឈ្នះពានរង្វាន់ Golden Horse Awards ក្នុងឆ្នាំ ២០០៥ និង ២០០៦ ហើយបច្ចុប្បន្ននៅតែសកម្មក្នុងវិស័យសិល្បៈជាមួយនឹងគម្រោងភាពយន្តថ្មីៗបន្តបន្ទាប់។ ទោះយ៉ាងណាតារាស្រី Moka Fang ដែលមានអាយុក្មេងជាងស្វាមី ២២ ឆ្នាំ បានដកខ្លួនចេញស្ទើរតែទាំងស្រុងពីសិល្បៈដើម្បីផ្តោតលើតួនាទីជាម្តាយ ដោយមានការសហការផ្សាយពាណិជ្ជកម្មផលិតផលម្តងម្កាលប៉ុណ្ណោះ ៕

























































Account
Security
Favourite Content