ក្រុមអ្នកជំនាញខ្មែរជ្រមុជទឹកកាយអាចម៍ដីដកទំនប់ការពារបណ្ដោះអាសន្នចេញ ក្រោយស្ពានហាលខាងជួសជុលជាស្ថាពរ

បង​ប្អូន​ប្រជាជន​ខ្មែរ​ច្រើន​នាក់​ដែលជា​ក្រុម​ជំនាញ នាំ​គ្នា​ដក​ទំនប់​ការពារ​បណ្ដោះ​អាសន្ន​ចេញ​ដោយ​ប្រើ​​បច្ចេកទេស​​​ជ្រមុជ​ក្នុង​ទឹក ​ដើម្បី​កាយ​យក​អាចម៍​ដី ​​និង​លើក​ចេញ​ពី​ខាង​ក្នុង​ទឹក​មក​ច្រក​ការុង​​ដាក់​លើ​ក្បូន​ជញ្ជូន​មក​ខាង​លើ​គោក​ ក្រោយ​ស្ពាន​ហាល​​ខាង​លិច​ប្រាសាទ​អង្គរវត្ត​បាន​ជួស​ជុល​រួច​រាល់​ជា​ស្ថាពរ​។

ក្រោយ​ស្ពាន​ហាល​ខាង​លិច​នៃ​ប្រាសាទ​អង្គរវត្ត​​បាន​ជួស​ជុល​រួច​រាល់​ជា​ស្ថាពរ​​ ពេល​នេះ​ក្រុម​អ្នក​ជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​អប្សរា​បាន​ចាប់​ផ្ដើម​ដក​ទំនប់​ការ​ពារ​​ដែល​ទប់​ធ្វើ​ជា​ទំនប់​ទឹក​ក្នុង​អំឡុង​ពេល​ជួស​ជុល​ចេញ​ហើយ​ដើម្បី​គ្រប់​គ្រង​រំហូរ​ទឹក​ឱ្យ​មាន​សភាព​ដូច​ដើម​ឡើង​វិញ​​។​ តាម​រយៈ​មន្ត្រី​បច្ចេកទេស​បានមានប្រសាសន៍​ឱ្យ​ដឹង​ថា​គម្រោង​ជួស​ជុល​ស្ពាន​ហាល​ខាង​លិច​ប្រាសាទ​អង្គរវត្ត​បាន​បញ្ចប់​កាល​ពី​ចុង​ឆ្នាំ​២០២៣​​ ដោយ​ការងារ​ដែល​នៅ​សេស​សល់​នោះ​គឺ​ការ​ដក​ទំនប់​ដែល​ទប់​ទឹក​​មិន​ឱ្យ​ចូល​ការដ្ឋាន​ចេញ​វិញ​។​

ឥឡូវ​នេះ​ដែរ​ទំនប់​ដី​​ដែល​មាន​បណ្ដោយ​ ២៣០ ​ម៉ែត្រ​ ទទឹង​ ៤ ​ម៉ែត្រ​កន្លះ​ និង​កម្ពស់​ ២ ​ម៉ែត្រ​កន្លះ​ ត្រូវ​បាន​ដក​ចេញ​ហើយដើម្បី​បើក​​រំហូរ​ទឹក ​និង​ធ្វើ​ឱ្យ​មាន​សភាព​ដូច​ដើម​វិញ។ ​​មួយ​វិញ​ទៀត​ការ​ដកទំនប់​បណ្ដោះ​អាសន្ន​នេះចេញ ​ក៏​ដើម្បី​ឱ្យ​ភ្ញៀវ​អាច​អង្គុយ​មើល​ពី​ច្រាំង​ក​សិន្ធុ​ និង​បាន​ឃើញ​ពី​ភាព​រឹង​មាំ​នៃ​រចនា​សម្ព័ន្ធ​​ស្ពាន​ដែល​ទើប​ជួស​ជុល​រួច​នេះ​ផង​ដែរ​៕​

គួរ​ឱ្យ​ដឹង​ដែរ​​ថា ការ​ជ្រមុជ​កាយ​យក​អាចម៍​ដី​ចេញ​ពី​ខាង​ក្នុង​ទឹក​​​មាន​​ការ​លំបាក​ខ្លាំង​​ទាម​ទារ​បច្ចេកទេស និងអ្នក​មាន​បទ​ពិសោធន៍​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ