ជ្រះថ្លា និងព្រះធម៌ណាស់! ស្វាញី១ក្បាលដេកកើយភ្លៅស្ដាប់ព្រះសង្ឃទេសរហូតដល់ចប់ ល្បីដល់ប្រទេសថៃ

មហាជន​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍ ​វីដេអូ​សត្វ​ស្វា​ញី​មួយ​ក្បាល​ដេក​លង់​លក់​លើ​ភ្លៅ​ព្រះ​សង្ឃ​​មួយ​អង្គ​ ខណៈ​ព្រះ​អង្គ​កំពុង​ធម្មទេស​នា​ជា​មួយ​នេន​តូច​ធំ​ជា​ច្រើន​នៅ​ក្នុង​ព្រះ​វិហារ​ ដែល​វីដេអូ​នោះ​ក៏​ត្រូវ​បាន Bangkok Post របស់​ថៃ​បង្ហោះ​ផ្សព្វផ្សាយ​ដែរ។​​​​

ស្វា​ញី​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា ​«ចាក់​ហយ» ​ត្រូវ​បាន​រស់​នៅ​ និង​ចិញ្ចឹម​ដោយ​ព្រះ​សង្ឃ​មួយ​អង្គ​​​គង់​នៅ​ក្នុង​វត្ត​ផ្លូវ​មាន​ចាស់ ​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​​ ។ ​​​តាម​រយៈ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែលបង្ហោះដោយព្រះសង្គមួយអង្គគង់នៅវត្តខាងលើ បានធ្វើឱ្យមហាជន​ចាប់អារម្មណ៍​ និង​សង្កេត​ឃើញ​ថា ស្វា​ញី​មួយ​ក្បាល​នេះតែងនៅ​ក្បែរ​ៗ​ព្រះសង្ឃ​អង្គ​នេះ​ មិន​ថា​ពេល​សម្រាក​ ពេល​​ឆាន់​បាយ​ និង​សូម្បី​តែ​ពេល​ព្រះ​អង្គ​ទ្រង់​​អាពាធ​ក៏​ស្វា​ញី​នេះ​មិន​បាន​ទៅ​ណា​ឆ្ងាយ​នោះ​ឡើយ​។​

ជាក់​ស្ដែង​ថ្មីៗនេះ មាន​វីដេអូ​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ពេលស្វាញី ​ចាក់​ហយ​ ដេកកើយ​លើ​ភ្លៅ​ព្រះ​សង្ឃ​ស្ដាប់​លោក​ទេសនា​ក្នុង​ព្រះ​វិហារ​ ​បាន​ធ្វើ​​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ រហូត​ដល់​ផេក​សារព័ត៌មាន​ក្រៅ​ស្រុក ​Bangkok Post បាន​យក​​ទៅ​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​ដែល​ធ្វើ​បណ្ដា​​មហាជន​​កោត​សរសើរ​ពី​ភាព​គួរ​ឱ្យ​ស្រលាញ់​របស់​សត្វ​ស្វា​មួយក្បាល​នេះ​។​

គួរ​បញ្ជាក់​ថា ស្វា​ញី​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា ​ចាក់​ហយ​ នេះ​ជា​ស្វា​​ដែល​ព្រះ​សង្ឃ​មួយ​អង្គ​គង់​នៅ​ក្នុង​វត្ត ផ្លូវមាន​ចាស់ ​ចិញ្ចឹម​ជាមួយ​សុនខ​ជា​ច្រើន​ក្បាល ​ប៉ុន្តែ​បើ​ក្រឡេក​មើល​ពី​ភាព​ស្និត​ស្នាល​ស្វា​ញី ​ចាក់​ហយ ​នេះ​ហាក់​នៅ​ក្បែរ​ និង​កៀក​ជិត​ព្រះ​អង្គ​ច្រើន​ជាង​គេ​៕

ស្វែងរកវីដេអូបន្ថែមរបស់​ស្វាមីដ៏សែនចេះ ចាក់ហយ ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ