២០២៥ អាចនិយាយបានថា នឹងក្លាយជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ផលិតកម្ម YG Entertainment ដោយសារតែក្រុមនារីទាំង ៣ ជំនាន់របស់ខ្លួន សុទ្ធតែត្រៀមធ្វើការប្រគំតន្ដ្រីទេសចរណ៍។
នៅយប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ ផលិតកម្ម YG បានប្រកាសពីគម្រោងសម្រាប់ឆ្នាំ ២០២៥ របស់ក្រុមចម្រៀង ក្រោមផលិតកម្មរបស់ខ្លួន។ ដំណឹងដែលធ្វើឲ្យភ្ញាក់ផ្អើលនោះ ជាលើកទី១ ក្នុងប្រវត្ដិសាស្ដ្ររបស់ផលិតកម្ម YG ដែលក្រុមចម្រៀងនារីទាំង ៣ ជំនាន់សុទ្ធសឹងតែមានសកម្មភាពក្នុងឆ្នាំក្រោយ។
សម្រាប់ក្រុមនារីជំនាន់ដំបូងរបស់ YG គឺក្រុមចម្រៀង 2NE1 នឹងត្រៀមធ្វើការប្រគំតន្ដ្រីទេសចរណ៍។ សម្រាប់គម្រប់ ១៥ ឆ្នាំរបស់ក្រុមចម្រៀងនារី 2NE1 ដើម្បីជាកាដូជូនដល់អ្នកគាំទ្រ ពួកគេនឹងត្រៀមធ្វើការប្រគំតន្ដ្រីទេសចរណ៍ខ្នាតធំ ដោយចាប់ផ្ដើមដំបូងពីទីក្រុង សេអ៊ូល នៅខែតុលា ឆ្នាំ ២០២៤ ខាងមុខ។ ជាបន្ដបន្ទាប់ នឹងធ្វើលើទឹកដីប្រទេស ជប៉ុន ទីក្រុង អូសាកា នៅខែ ធ្នូ ឆ្នាំ ២០២៤។ ការប្រគំតន្ដ្រីទេសចរណ៍នេះ នឹងបន្ដធ្វើច្រើនទីតាំងទៀត នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងឆ្នាំ ២០២៥។

ក្រឡេកមកមើលក្រុមនារីទី២ របស់ផលិតកម្ម YG គឺ BLACKPINK ក៏មានការបញ្ចេញបទចម្រៀងថ្មីក្នុងឆ្នាំ ២០២៥។ YG ក៏បានបញ្ជាក់ថា ២០២៥ នឹងជាឆ្នាំ របស់ក្រុមចម្រៀងនារី BLACKPINK ក្រៅពីមានការបញ្ចេញបទចម្រៀងថ្មី និងមានការធ្វើតន្ដ្រីទេសចរណ៍ជុំវិញពិភពលោកផងដែរ។

ជាមួយគ្នាដែរ ក្រុមចម្រៀងនារីកូនពៅរបស់ផលិតកម្ម YG គឺ BABYMONSTER នឹងត្រៀមបញ្ចេញបទចម្រៀងថ្មី ជាពិសេសក្រុមចម្រៀងនារីទើបមានវ័យជិត១ ឆ្នាំនេះ នឹងត្រៀមធ្វើការប្រគំតន្ដ្រីទេសចរណ៍ជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០២៥ ផងដែរ។

ដំណឹងមួយនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមចម្រៀងនារីខេប៉ុបទាំង ៣ ពិតជាមានអារម្មណ៍សប្បាយរីករាយ ជាពិសេសវាជាលើកដំបូងដែល YG មានក្រុមចម្រៀងនារីដល់ទៅ ៣ បន្ដសកម្មភាពរបស់ខ្លួនក្នុងវិស័យខេប៉ុប៕






















































Account
Security
Favourite Content