រថយន្តនីសាន់ MAGNITE ស៊េរីថ្មី ប្រណិតកម្រិតកំពូល មាននៅកម្ពុជាហើយ នាំចូលដោយក្រុមហ៊ុនតាន់ចុង ម៉ូធ័រ ខេមបូឌា

ខែមិថុនា ឆ្នាំ ២០២៥ – ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) មានមោទនភាពក្រៃលែងនាំមកជូន ព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត នីសាន់ MAGNITE ស៊េរីថ្មី ប្រណិតកម្រិតកំពូល សម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

លោកហួត គឹមម៉េង ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវាយ អិលធីឌី បានមានប្រសាសន៌ថា “យើងពិតជាមានក្ដីរំភើបក្រៃលែងក្នុងការនាំមកជូន រថយន្តនីសាន់ MAGNITE ស៊េរីថ្មី ដែលជាការរួមបញ្ចូលគ្នានៃការរចនាដ៏ទំនើប ជាមួយបច្ចេកវិទ្យាច្នៃប្រឌិតកម្រិតខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃដើម្បីផ្តល់នូវរថយន្ត Magnite ដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារ ឬសម្រាប់លោកអ្នកដែលស្វែងរកទិញរថយន្តលើកដំបូងដើម្បីជាមធ្យាបាយធ្វើដំណើរប្រចាំថ្ងៃក្នុងក្រុង។

ចាប់តាំងពីការបើកសម្ពោធលើកដំបូងរបស់វាក្នុងខែធ្នូ ឆ្នាំ 2020 មក រថយន្តនីសាន់MAGNITE បានធ្វើឱ្យមានការសម្គាល់នូវវត្តមានរបស់វានៅក្នុងទីផ្សារអន្តរជាតិជាង 65 ជាមួយនឹងការលក់ច្រើនជាង 150,000 គ្រឿងរហូតមកដល់បច្ចុប្បន្ន។ នេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Nissan ក្នុងការកសាងយានជំនិះប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ដែលបំពេញតម្រូវការរបស់អ្នកបើកបរនាពេលបច្ចុប្បន្ន — មិនថាពួកគេនៅទីណាក៏ដោយ។

រចនាឡើងស្រស់ស្អាតជាមួយបច្ចេកវិទ្យាទំនើប

រថយន្តនីសាន់ Magnite គឺជារថយន្តប្រភទ SUV ខ្នាតតូចដ៏ទាក់ទាញ ជាមួយនឹងរចនាបទផ្នែកខាងក្រៅដ៏រឹងមាំ បំពាក់ជាមួយប៉ាណាមុខរាងជាសម្បុកឃ្មុំពីរពណ៌ និងអំពូល LED មុខក្រោយភ្លឺរលោង ជាមួយយ៉ាន់កង់អាលុយមីញ៉ូមទំហំ ១៦អ៊ីញពីរពណ៌ស្អាតបែបស្ព័រ ខណ:ដែលកាងដំបូលខាងមិនត្រឹមតែបន្ថែមភាពស្រស់ស្អាតប៉ុណ្ណោះទេវាថែមទាំងអាចដាក់អីវ៉ាន់បានទៀតផង។

ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ជាមួយនឹងស្បែកពីរពណ៌ កាត់ផ្ទៃតាបទ្បូ និងផ្នែកទ្វារ ដែលបង្ហាញពីភាពប៉ិនប្រសប់ខ្ពស់។ ចំនុចនីមួយៗឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននីសាន់ក្នុងការសម្រិតសម្រាំង ធ្វើអោយកាន់តែប្រសើរទ្បើង។

សូម្បីតែកៅអីក៏បំពាក់ដោយគ្រឿងស្បែកប្រណិតដែលត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាការពារកំដៅថ្ងៃ (Heat Guard)ដែលកាត់បន្ថយការស្រូបយកកំដៅ ដើម្បីឱ្យកៅអីត្រជាក់ និងកាន់តែងាយស្រួលក្នុងការបើកបរគ្រប់លក្ខខណ្ឌអាកាសធាតុ។ វាជាបច្ចេកវិទ្យាដំបូងគេនៅក្នុងទីផ្សារបច្ចុប្បន្ន។

បង្កើនអារម្មណ៍របស់អ្នកកាន់តែប្រសើរជាងមុនជាមួយភ្លើងបំភ្លឺតាបឡូមាន៤ពណ៌សម្រាប់ជ្រើសរើស លោកអ្នកអាចជ្រើសរើសទៅតាមបរិយាកាសនិងអារម្មណ៌របស់លោកអ្នក។លោកអ្នកអាចកំណត់ភ្លើងពណ៌មានចំនង់ចំណូលចិត្ត។

រថយន្តនីសាន់​ Magnite មិនត្រឹមតែទាន់សម័យប៉ុណ្ណោះទេ ថែមទាំងឆ្លាតវៃទៀតផង។

លើសពីនេះទៅទៀតរថយន្តនីសាន់ Magnite បានបញ្ចូលជាមួយបច្ចេកវិទ្យាទំនើបដូចជា បញ្ជាបញ្ឆេះម៉ាស៊ីនពីចម្ងាយ ដើរចាកចេញពីរថយន្តចាក់សោទ្វារដោយស្វ័យប្រវត្តិ ដើរចូលរថយន្តដោះសោទ្វារដោយស្វ័យប្រវត្តិ ជាបច្ចេកវិទ្យាដំបូងដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នក និងឆ្លើយតបទៅនឹងការរស់នៅតាមបែបទំនើបស៊ីវិល័យ។

ប្រសិទ្ធិភាពនៃម៉ាស៊ីន

រថយន្តនីសាន់ Magnite បានបំពាក់ដោយម៉ាស៊ីន turbocharged  ដែលផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះក្នុងការបង្កើនល្បឿន និងសន្សំសំចៃប្រេង។ ម៉ាស៊ីនត្រូវបានបំពាក់បច្ចេកវិទ្យា Mirror Bore Coating Technology ដែល​បាន​កែ​សម្រួល​ពីកំពូលរថយន្តនីសាន់ GT-R ។ ការបង្កើតថ្មីនេះជួយកាត់បន្ថយការកកិតរបស់ម៉ាស៊ីន និងធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងកំដៅ បង្កើនប្រសិទ្ធភាព និងធន់ជាងមុន។ វាជាបច្ចេកវិទ្យា​ពិសេស​នៃ​រថយន្ត​ទំនើប ដែល​លោកអ្នកកំពុងស្វែងរក ឥឡូវ​នេះ​នៅ​ក្នុង​រថយន្តនីសាន់ Magnite

ប្រព័ន្ធតាមដានទិដ្ឋភាព360 ដឺក្រេ

រថយន្តនីសាន់ ​Magnite បានបំពាក់មកជាមួយពោងសុវត្ថិភាពចំនួនប្រាំមួយ និងគ្រោងតួរថយន្តផលិតពីដែកតាន់ 67% បង្កើននូវភាពរឹងមាំនៃរថយន្ត ផ្តល់នូវការការពារអ្នករួមដំណើរបានប្រសើរជាងមុន។

ប្រព័ន្ធតាមដានទិដ្ឋភាព360 ដឺក្រេដែលអាចអោយអ្នកមើលឃើញទិដ្ឋភាពជុំវិញរថយន្ត ងាយស្រួលពេលបើកបរនៅកន្លែងចង្អៀត។​ មុខងារសុវត្ថិភាពកម្រិតខ្ពស់ផ្សេងទៀត រួមមានកញ្ចក់មើលខាងក្រោយដែលកាត់បន្ថយពន្លឺចាំងដោយស្វ័យប្រវត្តិ ពីភ្លើងរថយន្តនៅខាងក្រោយរថយន្តរបស់អ្នកដែលផ្តល់នូវផាសុកភាពក្នុងការបើកបរ និងមើលឃើញច្បាស់ក្នុងពេលបើកបរពេលយប់។ វាក៏ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់ក្នុងសំបកកង់ (TPMS) ដែលបង្ហាញសម្ពាធខ្យល់ក្នុងកង់រថយន្តក្នុងពេលវេលាជាក់ស្តែង និងជូនដំណឹងដល់អ្នកបើកបរប្រសិនបើវាធ្លាក់ក្រោមកម្រិតមធ្យម។

ប្រព័ន្ធតាមដានទិដ្ឋភាព360 ដឺក្រេ ផ្តល់ជូននូវប្រព័ន្ធហ្រ្វាំងកម្រិតខ្ពស់ រួមមាន ប្រព័ន្ធការពារកុំអោយជាប់គាំងហ្វ្រាំអ  Anti-Lock Braking System ប្រព័ន្ធហ្រ្វាំង (ABS), ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច Electronic Brake Force Distribution (EBD) និងប្រព័ន្ធជំនួយហ្វ្រាំង Brake Assist (BA) ដែលជួយពង្រឹងកម្លាំងបញ្ឈប់របស់រថយន្ត និងដំណើរការដោយសុវត្ថិភាព ។ វាក៏បានបំពាក់មកជាមួយប្រព័ន្ធទប់លំនឹងរថយន្ត (VDC) ដើម្បីធានាបាននូវស្ថេរភាព និងការគ្រប់គ្រងលំនឹងនៃការបើកបរ និងប្រព័ន្ធជំនួយពេលឡើងចំណោត (HSA) ។ បច្ចេកវិទ្យាទំនើបៗទាំងអស់នេះហើយដែលផ្តល់អោយលោកអ្នកនូវការបើកបរប្រកបដោយសុវត្ថិភាពនិងមានទំនុកចិត្ត។

រថយន្តនីសាន់ Magnite មាន 4 ពណ៌សម្រាប់ជ្រើសរើស៖

រថយន្តនីសាន់ Magnite ក៏ភ្ជាប់មកជាមួយការធានា រយៈពេល 3 ឆ្នាំ ឬ 100,000km ដែលផ្តល់ឱ្យអ្នកនូវ ទំនុកចិត្ត។ សូមអញ្ជើញទៅទស្សនានៅសាលតាំងបង្ហាញរថយន្តនីសាន់ដែលនៅជិតបំផុត និងធ្វើការបើកបរសាកល្បងរថយន្តនីសាន់ Magnite ដោយផ្ទាល់ដើម្បីទទួលបានបទពិសោធន៌ល្អៗ។

សូមចូលទស្សនា សាលតាំងបង្ហាញរថយន្តនីសាន់ នៅជិតលោកអ្នកបំផុត ដើម្បីបើកបរសាកល្បង ឬ ទូរស័ព្ទ ណាត់ជួបដើម្បីទទួលបានបទពិសោធន៍ពី រថយន្តនីសាន់ Magnite ស៊េរីថ្មីរបស់យើងខ្ញុំ។

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ក្នុងប្រទេសកម្ពុជា សូមចូលគេហទំព័រនីសាន់ខេមបូឌាតាម www.nissan.com.kh/ ឬ តាមដានផេកហ្វេសប៊ុករបស់ នីសាន់ខេមបូឌា fb.com/CambodiaNissan/របស់យើងខ្ញុំ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *