បង្ហាញ​រូបមន្ត​មុខ​ម្ហូប​គីមឈី​ទាំង​ ៥​ ឆ្ងាញ់​ហើយ​ល្អ​ចំពោះ​សុខភាព​

គីមឈី​ជា​អាហារ​ប្រចាំ​ជាតិ​របស់​ជនជាតិ​កូរ៉េ​រាល់​ពេល​ទទួល​ទាន​អាហារ​គឺ​តែង​តែ​មាន​គីមឈី​ជានិច្ច។ ក្រៅ​ពី​រសជាតិ​ឆ្ងាញ់​ពិសា​នោះ​គីមឈី​ក៏​ជា​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ថែម​ទៀត​ផង។ គីមឈី​ជួយ​កាត់​បន្ថយ​ Cholesterol​ ហើយ​មាន​ Probiotics​ ដែល​ជួយ​ឲ្យ​ពោះវៀន​របស់​យើង​រឹងមាំ​។ គីមឈី​ជា​ប្រភេទ​អាហារ​សម្រក​ទម្ងន់​ដែល​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ។ ថ្ងៃ​នេះ​ AMS បាន​នាំ​យក​មុខ​ម្ហូប​គីមឈី​ងាយៗ​​ទាំង​​ទាំង​ ៥​ មុខ​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​។ អាន​អត្ថបទ​នេះ​ចប់​ហើយ​កុំ​ភ្លេច​ទៅ​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​ណា!

១.​ ស៊ុប​គីមឈី​ តៅហ៊ូ

​​គ្រឿង​ផ្សំ៖​

១.​ ទឹក​ពីរ​ចាន

២.គីមឈី​ហាន់​តូចៗ​ល្មម​១​ចាន​

៣.​ ប្រេងល្ង​ ១​​ស្លាបព្រា​កាហ្វេ

៤.​ ខ្ទឹមស​ ១​ កំពឹស

៥.​ តៅហ៊ូ​ទន់​១​ ដុំ​

៦.​ ដើម​ខ្ទឹម​កូរ៉េ​ ១​ ដើម​

៧.​ អំបិល​ ម្រេច​ បន្តិច

៨.ម្ទេស​ហ្មត់​មួយ​ស្លាបព្រា​កាហ្វេ​ឬ​តាម​ចំណូល​ចិត្ត

វិធី​ធ្វើ៖​

១.​ ដាក់​ឆ្នាំ​នៅ​លើ​ភ្លើង​ក្ដៅ​ល្មម​ ដាក់​ប្រេងល្ង​ គីមឈី​ ម្ទេស​ហ្មត់​ និង​ខ្ទឹមស​ ចូល​ទៅ​ឆា​ចូល​គ្នា​ឲ្យ​សព្វ​រហូត​ដល់​គីមឈី​ទន់

២.​ ដាក់​ទឹក​ធម្មតា​ និង​ទឹក​គីមឈី​ចូល​ទៅ​ បន្ថយ​ភ្លើង​ បិទ​គម្រប​រួច​ទុក​ឲ្យ​ពុះ​ប្រហែល​ ១៥​ នាទី

៣.​ ដាក់​តៅហ៊ូ​ និង​ ដើម​ខ្ទឹម​ចូល​ទៅ​ ទុក​ឲ្យ​ពុះ​ ៥​ នាទី​ ដាក់​អំបិល​និង​ម្រេច​ចូល​ទៅ​ ភ្លក់​​មើល​ល្មម​រួច​ដាក់​ចុះ​។​

២.បាយឆាគីមឈី

គ្រឿង​ផ្សំ៖

១.​ បាយ​ស​ ១​ ចាន

២.​ ប៊ឺ​មួយ​ស្លាបព្រា​ កាហ្វេ

៣.​ ការ៉ុត​ហាន់​ជា​សរសៃ​កន្លះ​មើម

៤.​ គីម​ឈី​សាប់​កន្លះ​ចាន​ចង្កឹះ

៥.ស៊ុត​ ១​ គ្រាប់​

៦.​ ដើម​ខ្ទឹម​ហាន់​ល្អិត​មួយ​ស្លាបព្រា​បាយ

៧.​ ទឹក​ស៊ីអ៊ីវ​ ១​ ស្លាបព្រា​បាយ

៨.​ ប្រេងឆា​

៩.​ សារាយ​សម្រាប់​រោយ​ពីលើ​បាយ

វិធី​ធ្វើ៖​

១.ដាក់​ខ្ទះ​ ប្រើ​ភ្លើង​ល្មម​ ដាក់​ប៊ឺ​ និង​ប្រេង​ឆា​ចូល​ទៅ​ ពេល​ប៊ឺ​រលាយ​ ហើយ​ដាក់​ ការ៉ុត​ និង​ គីមឈី​ ចូល​ទៅ​ ឆា​ ៥​នាទី​

២​. ដាក់​បាយ​សចូល​ឆា​ចូល​គ្នា​ឲ្យ​សព្វ​

៣.​ វែង​បាយ​ទៅ​ចំហៀង​ខ្ទះ​រួច​គោះ​ស៊ុត​ដាក់​ចូល​ទៅ​ ឆា​ឲ្យ​ស៊ុត​ពណ៌​ក្រហម​បែក​

៤.​ ដាក់​ទឹក​ស៊ីអ៊ីវ​ ដើម​ខ្ទឹម​ ឆា​ចូល​គ្នា​ឲ្យ​សព្វ

៥.​ ដួស​ដាក់​ចាន​រោយ​សារាយ​ពី​លើ​ជា​ការ​ស្រេច​។

៣.​ សាច់​ជ្រូក​ឆា​ គីមឈី

គ្រឿង​ផ្សំ៖

១.​ សាច់​ជ្រូក​ហាន់ជា​បន្ទះ​ស្តើងៗ​ ១០០​ក្រាម​

២.​ គីមឈី​ហាន់​តូច​ល្មម​ ១០០​ ក្រាម​

៣.​ ខ្ទឹម​បារាំង​ហាន់​វែងៗ​ កន្លះ​មើម

៤.​ ការ៉ុត​ហាន់​ជា​សរសៃ​កន្លះ​មើម​

៥.​ កូឈូចាំង​ ម្ទេស​កិន​ហ្មត់​ខាប់​របស់​កូរ៉េ​ ១​ ស្លាបព្រា​បាយ

៦.​ ខ្ទឹម​ស​ចិញ្ច្រាំ​ ១​ស្លាបព្រា​កាហ្វេ​

៧.​ ប្រេងល្ង​១​ស្លាបព្រា​កាហ្វេ

៨.​ ប្រេង​ឆា​

វិធី​ធ្វើ​៖​

១.​ ប្រឡាក់​សាច់​ជ្រូក​ជា​មួយ​ កូឈូចាំង​ និង​ទឹក​ស៊ុអ៊ីវ​ ទុក​ក្នុង​ទូទឹកកក​១​ម៉ោង​មុន​យក​មក​ចម្អិន

២.​ ដាក់ខ្ទះដាក់ប្រេងឆាចូល​ ដាក់ខ្ទឹមសឆាឲ្យឈ្ងុយ ដាក់ការ៉ុតខ្ទឹមបារាំង​ឆាចូលគ្នាឲ្យសព្វ ឆារហូតដល់ការ៉ុតទន់

៣.​ ដាក់សាច់ជ្រូកចូលទៅឆារហូតដល់សាច់ជ្រូកឆ្អិន​ ដាក់គីមឈីនិងប្រេងល្ងកូរចូលគ្នាឲ្យសព្វជាការស្រេច។

៤.​ សាឡាដដំឡូង​ជ្វា​គីមឈី

គ្រឿង​ផ្សំ៖​

១.​ ដំឡូង​ជ្វា​១​មើម​ធំ​ បក​សំបក​លាង​ទឹក​ឲ្យ​ស្អាត​ ហាន់​ជា​ដុំ​តូច​ល្មម

២.​ គីមឈី​ហាន់​ជា​ដុំ​តូច​កន្លះ​ចាន​ចង្កឹះ

៣.​ កូឈូចាំង​ ១​ ស្លាបព្រា​បាយ

៤.​ ម៉ាយ៉ូងនែស​ ១​ ស្លាបព្រាបាយ​

៥.​ ដើម​ខ្ទឹម​ហាន់​មួយ​ស្លាបព្រា​បាយ

៦.​ ល្ង​លីង​ ១ ​ស្លាបព្រា​កាហ្វេ

៧.​ ប្រេង​ឆា​បន្តិច

វិធី​ធ្វើ៖​

១.​ ស្រោច​ប្រេង​ឆា​ចូល​ក្នុង​ដំឡូង​បន្តិច​ ច្របល់​ឲ្យ​សព្វ

២.​ តម្រៀប​ដំឡូង​ជ្វា​ដាក់​លើ​ថា​ដុត​ រួច​ដាក់​ចូល​ក្នុង​ចង្ក្រាន​ដុត​

៣.​ ដុត​ក្នុង​កម្ដៅ​ ២០០​ អង្សា​ រយៈ​ពេល​ ៣០​នាទី​

៤.​ លាយ​កូឈូចាំង​ និង​ម៉ាយ៉ូងនែស​ឲ្យ​ចូល​គ្នា​

៥.​ យក​ដំឡូង​មក​លាយ​ក្នុង​ចាន​កូឈូចាំង​​ ដាក់​ល្ង​ចូល​ រួច​លាយ​ចូល​គ្នា​ឲ្យ​សព្វ។

៥.​ បាយ​ផ្សិត​ចំហុយ​គីមឈី

គ្រឿង​ផ្សំ​៖​

១.​ គីមឈី​ហាន់​តូចៗ​ កន្លះ​ចាន​ចង្កឹះ

២​. តឹក​ស៊ីអ៊ីវ​ ១​ ស្លាប​ កាហ្វេ​

៣.​ ប្រេង​ល្ង​កន្លះ​ស្លាបព្រា​កាហ្វេ

៤.​ ផ្សិត​ខ្មៅ​ហាន់​ជា​ដុំ​ ២០០​ ក្រាម​

៥.​ អំបិល​បន្តិច​

៦.​ ខ្ញី​ហាន់​កោស​ ១​ ស្លាប​កាហ្វេ

៧.​ ខ្ទឹម​សចិញ្ច្រាំ​ ១​ ស្លាបព្រា​កាហ្វេ

៨.​ ទឹក​ស៊ុប​មាន់​មួយ​ចាន​

៩.​ បាយ​សរ​១​ចាន​

១០.​ ដើម​ខ្ទឹម​ហាន់​ ១​ ស្លាប​បាយ​

១១.​ ប្រេង​ឆា

របៀប​ធ្វើ​៖​

១.​ លាយ​គីមឈី​ ទឹក​ស៊ីអ៊ីវ​ ស្ករស​ ដាក់​ចូល​ក្នុង​ចាន​គោម​ លាយ​ចូល​គ្នា​ឲ្យ​សព្វ​

២.​ ដាក់​ខ្ទះ​នៅ​លើ​ភ្លើង​ក្ដៅ​ល្មម​ ដាក់​ប្រេង​ឆា​ចូល​ទៅ​ រួច​ដាក់​ផ្សិត​ និង​អំបិល​ ឆា​ហូត​ដល់​ផ្សិត​ចេញ​ទឹក​ ប្រហែល​២​ នាទី​ បន្ទាប់​មក​បន្ថយ​ភ្លើង​​ បន្តិច​ រួច​ឆា​បន្ត​ទៀត​ប្រហែល​៥​នាទី​

៣.​ ដាក់​ខ្ញី​​និង​ខ្ទឹម​ស​ចូល​ទៅ​ ឆា​ឲ្យ​ឈ្ងុយ​ រួច​ដាក់​ទឹក​ស៊ុប​មាន់​ចូល​ទៅ​ កូរ​រហូត​ទឹក​រាង​រីង​បន្តិច​

៤.​ ដាក់​បាយ​ចូល​ទៅ​ឆា​ជា​មួយ​ បន្ទាប់​មក​បន្ថយ​ភ្លើង​រួច​បិទ​គម្រប​ដូច​ជា​ការ​ផ្ងំ​បាយ​ រង់​ចាំ​ឲ្យ​បាយ​ស្រូប​យក​ជាតិ​ទឹក​ស៊ុប​ប្រហែល​ ៣​ នាទី

៥.​ ដាក់​គីមឈី​ចូល​ទៅ​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ ដួស​ដាក់​ចាន​ រោយ​ដោយ​ស្លឹក​ខ្ទឹម​ជា​ការ​ស្រេច៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម