អត្ថប្រយោជន៍នឹកស្មានមិនដល់របស់តែម្ជូរព្រឹក

ម្ជូរព្រឹកគឺជារុក្ខជាតិមួយប្រភេទដែលប្រជាជនខ្មែរយើងចូលចិត្តយកទៅហាលឱ្យក្រៀមហើយយកមកឆុងញ៉ាំជាតែ។ ប្រសិនបើយើងដាក់ស្ករចូលបន្តិចនោះវានឹងមានជាតិបែបជូរផ្អែមតិចៗនៅចុងមាត់។ អ្នកទាំងអស់គ្នាធ្លាប់ញ៉ាំច្រើនមកហើយ អញ្ចឹងមានដឹងអត់ថាតែម្ជូរព្រឹកនេះមានប្រយោជន៍ជួយអ្វីបានខ្លះ? ថ្ងៃនេះ​ AMS នឹងមកចែករំលែកអំពីអត្ថប្រយោជន៍ដែលស្មានមិនដល់មួយចំនួនរបស់ម្ជូរព្រឹក។

១. កាត់បន្ថយការឈឺចាប់ពេលមករដូវ

មនុស្សស្រីភាគច្រើនតែងតែឈឺចាប់នៅពេលមករដូវ ដូចនេះពួកគេគួរតែទទួលទានទឹកម្ជូរព្រឹកដោយសារទឹកម្ជូរព្រឹកនឹងចូលទៅជួយសម្រួលតុល្យភាពអរម៉ូនក្នុងរាងកាយដើម្បីឱ្យដំណើរការងាយស្រួល និងកាត់បន្ថយការឈឺចាប់។ លើសពីនេះទៅទៀត វាក៏អាចជួយសម្រួលដល់បញ្ហាមួយចំនួនទៀតដូចជាប្រែប្រួលអារម្មណ៍មិនទៀងទាត់ ធ្លាក់ទឹកចិត្ត និងឃ្លានច្រើនខុសធម្មតាជាដើម។

២. ផ្ដល់ជាតិដែកដល់ស្រ្តីមានផ្ទៃពោះ

ពិតមែនហើយស្រ្តីមានផ្ទៃពោះគួរណាតែទទួលទាននូវអាហារ ឬភេសជ្ជៈណាដែលសម្បូរជាតិដែកច្រើនជាងមនុស្សផ្សេងទៀត។ តាមការសិក្សា​ពីគេហទំព័រ Helth Benefits Times បានបញ្ជាក់ថាកម្រិតជាតិដែកដែលពួកគេត្រូវការនោះប្រហែល ២៧ មីលីក្រាមក្នុងមួយថ្ងៃ។ ដូចនេះហើយទើបស្រ្តីមានផ្ទៃពោះគួរទទួលទានតែម្ជូរព្រឹកនេះដោយសារតែនៅក្នុងម្ជូរព្រឹក ១០០ក្រាម មានបរិមាណជាតិដែកចំនួន ១.៥ មីលីក្រាមទៅហើយ។ ក្រៅពីទឹកម្ជូរព្រឹកហើយស្រ្តីមានផ្ទៃពោះក៏គួរបរិភោគជាមួយអាហារដែលមានសារជាតិវីតាមីនផ្សេងទៀតមុនពេលសម្រាលផងដែរ។

៣. បង្កើតប្រព័ន្ធភាពស៊ាំ

តាមការស្រាវជ្រាវពីវេបសាយ Rhymba Hills បានបញ្ជាក់ថាភេសជ្ជៈមួយប្រភេទនេះគឺពោរពេញទៅដោយវីតាមីនសេ (vitamin C) ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់របស់រាងកាយដើម្បីជម្រុញ និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយយើងឱ្យកាន់តែរឹងមាំ។ ម៉្យាងវិញទៀត វាក៏មានលក្ខណៈសម្បត្តិល្អក្នុងការប្រឆាំងនឹងការរលាក និងបាត់តេរីផ្សេងៗដែលនឹងអាចបង្កជាជម្ងឺណាមួយមាននៅក្នុងខ្លួនផងដែរ។

៤. សម្រួលក្នុងការសម្រកទម្ងន់

ជាធម្មតាមនុស្សដែលលើសទម្ងន់តែងតែមានផ្ទុកជាតិស្ករនិងជាតិខ្លាញ់ជាច្រើននៅក្នុងរាងកាយ។ យោងតាមការសិក្សាពីវេបសាយ Rhymba Hills ដដែលបានបង្ហាញថាសារធាតុដែលចេញពីផ្កាម្ជូរព្រឹកអាចជួយកាត់បន្ថយចំណង់អាហារ កាត់បន្ថយជាតិគ្លុយកូស និងសារជិតផ្សេងទៀតដែលបណ្ដាលឱ្យលើសទម្ងន់ផងដែរ។ ម្យ៉ាងវិញទៀត សារជាតិដែលនៅក្នុងគ្រាប់របស់ផ្លែម្ជូរព្រឹកក៏អាចជួយទៅដល់បញ្ហាទល់លាមក បញ្ហាពោះវៀន និងការពារការកើតជម្ងឺមហារីកពោះរៀនធំផងដែរ។

៥. ប្រឆាំងការរាលដាលនៃជម្ងឺមហារីក

តាមការសិក្សាមួយដែលធ្វើឡើងនៅនាយកដ្ឋាន និងវិទ្យាស្ថានជីវគីមី នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងធ្មេញ Chung Shan ក្នុងទីក្រុង Taichung កោះតៃវ៉ាន់ បានបង្ហាញថាតែម្ជូរព្រឹកមានលក្ចណៈសម្បត្តិក្នុហការជួយកាត់បន្ថយល្បឿននៃការលូតលាស់កោសិកាមហារីក និងជួយជំរុញឱ្យមាន apoptosis ដែលត្រូវបានគេស្គាល់ថាជាការស្លាប់របស់កោសិកាមហារីក។

៦. គ្រប់គ្រងសម្ពាធឈាម

អ្នកជំនាញជាច្រើនបានសន្និដ្ឋានថាសារធាតុដែលចម្រាញ់ចេញពីតែម្ជូរព្រឹកនេះមានប្រសិទ្ធភាពដូច captopril ដែលជាថ្នាំប្រឆាំងនឹងជំងឺលើសសម្ពាធឈាមដែលប្រើក្នុងការព្យាបាលការលើសសម្ពាធឈាមកម្រិតស្រាលទៅមធ្យម។ ផ្អែកទៅលើការស្រាវជ្រាវដែលធ្វើឡើងនៅសាកលវិទ្យាល័យ Tufts ក្នុងទីក្រុង Boston បានបង្ហាញថាគុណសម្បត្តិដែលប្រឆាំងនឹងការរលាកនោះក៏អាចជួយកាត់បន្ថយការឡើងសម្ពាធឈាមបានដែរហើយគេក៏បានវាយតម្លៃឱ្យ ១០ ពិន្ទុចំពោះអត្ថប្រយោជន៍របស់តែម្ជូរព្រឹកនេះទៀតផង។ តាមការសិក្សាមួយទៀតដែលធ្វើឡើងដោយ Odigie IP សារជាតិដែលចេញពីផ្កាម្ជូរព្រឹកនេះក៏អាចការពារហានិភ័យនៃជម្អឺសរសៃឈាមបេះដូងផងដែរ ហើយការសិក្សានេះគេបានធ្វើទៅលើមនុស្សដែលងាយទទួលរងជម្ងឺលើសឈាម និងជម្ងឺសរសៃឈាមបេះដូង។

៧. រក្សាសុខភាពមាត់ធ្មេញ

ជាតិកាល់ស្យូមពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ការលូតលាស់ឆ្អឹង ជាពិសេសសម្រាប់ក្មេងដែលកំពុងពេញវ័យ។ លើសពីនេះទៅទៀត ជាតិកាល់ស្យូមទាំងនោះក៏អាចជួយការពារធ្មេញឱ្យមានភាពរឹងមាំ ថែមទាំងអាចជួយបន្ថយនូវបាក់តេរីដែលមាននៅក្នុងមាត់យើងបានផងដែរ។ ដូច្នេះមុនពេលដែលមាត់ធ្មេញយើងមានបញ្ហាគួរទទួលទានទាំងអាហារ និងភេសជ្ជៈណាដែលសម្បូរទៅដោយជាតិកាល់ស្យូម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម