ដឹងក៏ល្អស្រួលនៅឲ្យឆ្ងាយ! រឿង ១០យ៉ាងដែលមនុស្ស Fake ចូលចិត្តធ្វើ

មិនថាកន្លែងណាទេ ទាំងនៅសាលារៀន កន្លែងធ្វើការ ឬកន្លែងនានា គឺមានមនុស្សមួយប្រភេទ ដែលភាគច្រើនយើងស្គាល់ថាជា អ្នកសម្ដែង ឬនិយាយស្រួលយល់គឺពពួកមនុស្ស Fake។ បើចង់ដឹងថា មនុស្សដែលនៅជុំវិញ ឬក្បែរខ្លួនអ្នកជាមនុស្សជាមនុស្ស fake មើលលើចំណុចប៉ុន្មានខាងក្រោម ប្រហែលជាអាចដឹងបានខ្លះ៖

១. សម្ដីផ្អែមតែបន្លំចាក់

ជាមនុស្សធ្វើចរិតស្លូតៗ តែនិយាយស្ដីបែបបន្លំៗ មើលងាយ ឬនិយាយបែបបញ្ឈិតបញ្ឈៀង ដៀមដាម។ ពេលខ្លះនៅពីមុខធ្វើជាមិនដឹងរឿង ធ្វើដូចបារម្ភឈឺឆ្អាលណាស់ ប៉ុន្ដែកុំបាច់មើលនៅពីក្រោយ រកគ្រប់វិធីដើម្បីបំផ្លាញអ្នក និងលួចញញឹមពេលដែលអ្នកមានបញ្ហា។

២. អែបអបតែអ្នកមានឋានៈខ្ពស់

ព្យាយាមនិយាយរណប និងទ្រអ្នកដែលមានឋានៈខ្ពស់ជាខ្លួន។ ពេលខ្លះទៅ និយាយស្ដីមិនដឹងអ្វីក៏ចេះតែនិយាយ ធ្វើម៉េចឲ្យតែបានលូកមាត់ជាមួយអ្នកដទៃ  ជាពិសេស ឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ។ មួយវិញទៀត ឃើញខុសមិនហ៊ាននិយាយ មិនហ៊ានកែតម្រូវ ចេះតែស្របតាម ចេះតែអែបអប  ព្រោះខ្លាចគេស្អប់។

៣. មនុស្សយកមុខ

បើមនុស្សចេះពិតប្រាកដ គឺគ្មានអ្វីទៅភ័យព្រួយឡើយ គេធ្វើធម្មតាៗ ពេលខ្លះគេចាំតែស្ដាប់វិញទេ។  ប៉ុន្ដែមនុស្ស ចរិត fake ត្រូវខំប្រឹង និងព្យាយាមបង្ហាញអ្នកជុំវិញថា ខ្លួនឯងចេះ ធ្វើដូចរវល់ណាស់ ចូលចិត្តនិយាយ ចូលចិត្តបង្ហាញ តែតាមពិតទៅនិយាយមកខុសទាំងអស់។

៤. ព្យាយាមជាន់ពន្លិចអ្នកដទៃ ឲ្យខ្លួនឯងបានខ្ពង់ខ្ពស់

រឿងធ្វើល្អមួយគំនរមិនដែលចេះនឹកឃើញយកមកនិយាយ ចូលចិត្តលើកឡើងតែរឿងមិនល្អរបស់អ្នកដទៃឡើងមក ថែមទាំងនិយាយបែបចាក់រុកទៀត។ សំខាន់ចូលចិត្តចាប់កំហុសគេ ដើម្បីនិយាយអាក្រក់ ទាំងដែលការពិតខ្លួនឯងក៏មិនជាល្អជាងគេប៉ុន្មាន ពេលខ្លះអន់ជាងគេទៀតឯណោះ។

៥. មិនហ៊ានទទួលស្គាល់កំហុស

គ្មានទំនួលខុសត្រូវ ខ្លួនឯងធ្វើខុស និងគ្មានសមត្ថភាព តែបែរជាដើរបន្ទោសមនុស្សជុំវិញ គិតតែពីទម្លាក់កំហុសឲ្យអ្នកដទៃ ទាំងដែលខ្លួនមានចំណែកខុសដែរ បែរជាមើលមិនឃើញ។ និយាយឲ្យឆាប់ចប់រុញទៅឲ្យគេទាំងអស់។

៦. ធ្វើខ្លួនដូចមហិមាណាស់

សម្ដែងគ្រប់ពេលធ្វើដូចខ្លួនឯងលះបង់ និងធ្វើដូចខ្លួនគិតដល់មនុស្សជុំវិញណាស់ តែតាមពិតទៅអ្វីក៏មិនបានធ្វើ មិនដែលខ្វាយខ្វល់ ឬអើពើសូម្បីតែបន្ដិច បានតែនិយាយអួតអត់ប្រយោជន៍។ ឧទាហរណ៍៖ «ខ្ញុំអាណិតឯងណាស់ ឃើញឯងធ្វើឡើងហត់ អាណិតមែនទែន» ប៉ុន្ដែសួរថារកវិធីជួយ និងដោះស្រាយដែរ ឬទេ? គឺថាអត់ទេ សុខចិត្តអង្គុយមើលអ្នកហត់។

៧. កំពូលដ្រាម៉ា

ចូលចិត្តធ្វើចរិតឲ្យគេអាណិត កម្សត់ ទាំងដែលការពិតខ្លួនឯងជាអ្នកធ្វើបាបអ្នកដទៃសោះ។ ពេលខ្លះ ព្យាយាមធ្វើរឿងគ្រប់យ៉ាងដើម្បីទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញ ស្ងាត់ៗ ដាក់មួយរឿង ឲ្យគេឈឺក្បាលវិលមុខគ្រប់គ្នា។

៨. នៅចំពោះមុខអ្នកផ្សេង នៅចំពោះមុខអ្នកដទៃផ្សេង

អាចនិយាយបានថា នៅចំពោះមុខអ្នកបញ្ចេញចរិតហ្សីន ស្រាប់តែមានវត្តមានអ្នកផ្សេងមកក៏ធ្វើពុតជាល្អ ធ្វើដូចត្រូវរូវ ស្រឡាញ់រាប់អានអ្នកណាស់ គ្រាន់តែគេដើរចេញផុត ចរិតប្ដូរ ១៨០ ដឺក្រេតែម្ដង។ មែនទែនទៅ តាមមិនទាន់ទេ មនុស្សចរិតបែបនេះ គឺថាគួរឲ្យខ្លាច។

៩. មិនសប្បាយចិត្ត ពេលឃើញអ្នកល្អជាង

នៅពេលដែលឃើញអ្នកជោគជ័យ ឬធ្វើអ្វីមួយបានសម្រេច ពីខាងក្រៅធ្វើដូចសប្បាយចិត្តណាស់ តែក្នុងចិត្តវិញបន់ឲ្យតែអ្នករលាយ។ តែជឿណា សប្បាយអបអរចេញពីចិត្ត និងរបៀប fake គ្រាន់តែចង់បោកប្រាស់អ្នកដទៃ គឺលាក់គេមិនជិតទេ អ៊ីចឹងកុំគិតថាគេមិនដឹង ពេលខ្លះគ្រាន់តែខ្ជិលនិយាយឲ្យចំមុខ។

១០. មិនសូវចេះខ្មាស់គេ ឬមុខក្រាស់

ពេលខ្លះមិនមែនមិនដឹងថា អ្ន្កកខ្លះមើលដឹងពីចរិតរបស់ខ្លួននោះទេ ប៉ុន្ដែពួកគេនៅតែព្យាយាមធ្វើដូចគ្មានរឿងអ្វីកើតឡើង បន្ដសម្ដែង ឬធ្វើដូចធម្មតា និងធ្វើរឿងដដែលៗ មិនចេះកែប្រែខ្លួន។ យូរៗ ទៅចេះតែឆ្ងល់ «ហេតុអ្វីខ្ញុំឯកាម្ល៉េះ ម៉េចបានជាមនុស្សគ្រប់គ្នាមិនសូវនៅក្បែរសោះ ?» កុំបាច់ឆ្ងល់ គឺមកពីចរិតរបស់ខ្លួននឹងហើយ ធ្វើឲ្យគ្រប់គ្នាទ្រាំនៅជាមួយមិនបាន។

ប្រិយមិត្ត ប្រយ័ត្នខ្លួនផងណា បើបានជួបប្រភេទមនុស្សបែបនេះ គួរតែព្យាយាមនៅឲ្យឆ្ងាយ ព្រោះថាគ្រាន់តែឃើញចរិតគឺឈឺក្បាល បើនៅជាមួយរាល់ថ្ងៃទៀត គ្រាំចិត្តតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម