ហ៊ិន ចាន់នីរ័ត្ន គ្មានប្រតិកម្ម ខណៈប្អូន​ស្រី​ចេញ​ទម្លាយ​រឿង​ដ៏​រសើប​ក្នុង​គ្រួសារ

លើបណ្តាញសង្គមហ្វេសប៊ុក ថ្មីៗនេះ កំពុងកើតមានរឿងរ៉ាវដ៏រសើបលើកញ្ញា ហ៊ិន ចាន់នីរ័ត្ន ក្រោយកញ្ញាទទួលបានតំណែងជាតួឯកស្រីក្នុងខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដោយស្ត្រីម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះថា Zeii Pov ដែលគេមើលទៅមានភិនភាគទម្រង់មុខស្រដៀងគ្នាខ្លាំងជាមួយ កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានចេញមុខមកអះអាងថា ខ្លួនជាប្អូនស្រីបង្កើតរបស់ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ថែមទាំងទម្លាយថា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងតែលាក់បាំងរឿងរ៉ាវគ្រួសារ សំងំសោយសុខរស់នៅម្នាក់ឯង ដោយមិនខ្វាយខ្វល់ជាមួយក្រុមគ្រួសារបណ្ដាយឱ្យអ្នកម្ដាយ ចំណាស់រស់នៅក្នុងសភាពខ្វះភាពកក់ក្ដៅពីកូនៗ។

ម្ចាស់គណនីហ្វេសប៊ុក Zeii Pov បាន​បញ្ជាក់ថា អ្វីដែលនាងបានបង្ហោះទៅ គឺគ្មានចេតនាចង់ល្បី ឬចង់បានចំណាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់ឱ្យបងស្រីទទួលស្គាល់ការពិត និងគ្រួសារ។

យ៉ាងណាមិញ រឿងរ៉ាវទាំងដែលម្ចាស់គណនីហ្វេសប៊ុក Zeii Pov ទម្លាយមក កំពុងក្លាយជាប្រធានបទក្តៅគគុកសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិសេសអ្នកគាំទ្រ កញ្ញា ហ៊ិន ចាន់នីរ័ត្ន។

ងាកមកមើលកញ្ញា ហ៊ិន ចាន់នីរ័ត្ន វិញនោះ ក្រោយកើតមានរឿងនេះ គេមិនឃើញកញ្ញាចេញមុខមកបកស្រាយអ្វីនោះទេ ថែមទាំងគ្មានប្រតិកម្មអ្វីទាំងអស់លើបណ្តាញសង្គមហ្វេសប៊ុក មិនថាគណនីផ្លូវការ ឬទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញាឡើយ។

ត្បិតម្ចាស់សាម៉ីខ្លួនមិនមានប្រតិកម្មអ្វីទាំងអស់លើរឿងនេះ តែអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនដែលជាអ្នកគាំទ្រពិធីការនីរូបស្រស់នេះ បាននាំគ្នាបង្ហាញក្តីអាណិតអាសូរ និងបក​ស្រាយ​ឲ្យ ហ៊ិន ចាន់នីរ័ត្ន ដោយ Comment ខ្លះ​បាន​រៀបរាប់​ថា​ នីរ័ត្ន​បាន​នៅ​ជាមួយ​ម្ដាយ​ចិញ្ចឹម​តាំង​ពី​អាយុ ៣ឆ្នាំ ជាហេតុ​ធ្វើ​ឲ្យ​នាង​មិន​មាន​មនោសញ្ចេតនា​ជាមួយ​ម្ដាយ​បង្កើត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម