ឃ្លាតចាកច្រើនឆ្នាំ ពេលនេះវត្ថុបុរាណទាំង ៧០ បានវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញហើយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ឃ្លាត​ចាកអស់រយៈពេល​ជា​ច្រើន​ឆ្នាំ ​ពេលនេះ​វត្ថុ​បុរាណ​ទាំង ​៧០ ​បាន​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​កំណើត​វិញ​ហើយ​។ ​ក្នុង​ថ្ងៃ​វិល​ត្រឡប់​នៃវត្ថុបុរាណទាំង ៧០ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ​ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ទទួល​វត្ថុ​បុរាណ​ខ្មែរ​ដែល​ប្រគល់​ជូន​មក​កម្ពុជា​​ដោយ​ផ្ទាល់​​នៅ​​វិមាន​សន្តិភាព​។​​​

​តាម​​រយៈ​ផេក​ផ្លូវ​ការ​របស់​​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​នា​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ ឆ្នាំ​ ២០២៤ ​បាន​ឱ្យ​ដឹង​ថា​កេរ្តិ៍​ដំណែល​ដូនតា​​ ពោល​វត្ថុ​បុរាណ​ខ្មែរ​​ដែល​បាន​រសាត់​ចាក​ឆ្ងាយ​ពី​មាតុភូមិ​កំណើត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​ អំពើខុស​ច្បាប់ ​​និង​ការ​ជួញ​ដូរ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស​​​ ពេល​នេះ​បាន​វិល​ត្រឡប់​មក​មាតុភូមិ​កំណើត​វិញ​ហើយ​​។​

ការ​វិល​ត្រឡប់​នៃ​ព្រលឹង​ដូន​តា​ទាំង ​៧០ ​​នេះគឺ​ជា​លទ្ធផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មិន​ដាច់​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​កិច្ច​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ជាមួយ​ប្រទេស​នានា​ ពិសេស​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តាម​រយៈ​រដ្ឋ​អាជ្ញា​សង្កាត់​ភាគ​ខាង​ត្បូង​ក្រុង New York ​ការិយាល័យ​ស៊ើប​អង្កេត​សន្តិសុខ​មាតុភូមិ​ និង​ការិយាល័យ​រដ្ឋ​អាជ្ញា​សង្កាត់ ​ម៉ាន់​ហា​ថាន។

​គួរ​បញ្ជាក់​ផងដែរ​​ថា​ ក្នុង​​ចំណោម​វត្ថុ​បុរាណ​ទាំង ៧០​ មាន​រូប​ បដិមា​សំខាន់​ៗ​មួយ​ចំនួន ផ្នែក​ព្រហ្មសាសនា​ និង​ព្រះ​ពុទ្ធ​សាសនា​ក្នុង​សម័យ​មុន​អង្គរ​ និង​សម័យ​អង្គរ ​ជា​ពិសេស​បដិមា​ថ្មធំ​ៗ​ប្រណិត​ដូច​ជា​ បដិមា​ទេព​នៃ​ទេវ​កថា​មហាភារតៈ​ បដិមា​ព្រះឥសូរ​ នាង​ឧមា​ និង​បដិមា​ព្រះ​អឌ្ឍ​នារី​ស្វរៈ​ មក​ពី​អតីត​រាជ​ធានី​ កោះ​កេរ​ ព្រម​ទាំង​ព្រះ​សិរ​នៃ​ព្រះ​លោ​កេសូរ​ ដែល​ត្រូវ​បាន​ផ្គុំ​ភ្ជាប់​ឡើង​វិញ​ជាមួយ​ដង​ខ្លួន​របស់​ព្រះ​អង្គ​ដែល​ស្ថិត​នៅ​សារមន្ទីរជាតិ​ជាតិ​ភ្នំពេញ​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)